ភាគទី4: ទំរើសកូនខុសរបៀប

3.4K 320 46
                                    


    ថេហ្យុងនៅមើលនឹងបានយល់ច្បាស់ថាជុងហ្គុកគឺជាប៉ារបស់ហ្សារីតារីឯស្រីម្នាក់ដែលជាប្រពន្ធដើមបបូរមាត់ធំទម្រង់កាចនោះគឺប្រហែលជាម្ដាយរបស់ក្មេងស្រីដែលនិយាយស្ដីដូចអត់ពូជប្រដៅកាលពីព្រឹកមិញហើយគេចំណាំច្បាស់

"គ្រួសារចរឹកអញ្ចឹងតើបានកូនមិនខុសគ្នា"ថេហ្យុងមិនចង់ឈមើលចេះដឹងរឿងគេទេរាងតូចបានត្រឹមSaveមុខឪពុកម្ដាយស្រីម្នាក់ព្រឹកមិញនោះក្រែងលមានរឿងនាងរករឿងបងស្រីគេអី​គេនឹងទៅរករឿងដល់ម៉ាក់ប៉ានាងតែម្ដង ហើយចំណែកស្រីដែលជុងហ្គុកចិញ្ចឹមនោះគឺជាអ្នកជិតខាងដែលតែងតែឈ្លោះជាមួយគ្រួសារថេហ្យុងរហូតពិសេសគឺថេហ្យុងផ្ទាល់បែបនោះទើបរាងតូចឈចម្អន់អោយមិនខ្ចីចូលទៅជួយ​ទុកអោយគេវៃអោយងាប់ទៅធ្វើរឹកក្អេកក្អាងអំនួតមើលងាយបងស្រីគេរហូតស្មានថាពូកែណាស់ស្រីចិញ្ចឹមរបស់តាៗសោះគួរអោយចង់សើចមែន។​

#សាកលវិទ្យាល័យ

  
      ព្រោះតែថ្ងៃនោះហ្សារីតាយកសម្លៀកបំពាក់នាងទៅដុតចោលបែបនោះថេយ៍ឡាអត់មានអ្វីពាក់នោះទេគេក៏មិនចង់ទៅចូលរួមអ្វីដែរអញ្ចឹងហើយថ្ងៃថ្មីនាងមករៀនធម្មតាតែអ្នកមិនធម្មតាគឺជាម៉ៃខើលដែលគេខំចាំមើលថេយ៍ឡាស្លៀកសំលៀកបំពាក់ដែលគេខំទិញមកនោះ

"ថេយ៍ឡា..មិចក៏ថ្ងៃនោះមិនទៅចូលរួមកម្មវិធី?​"ម៉ៃខើលក៏រត់មកស្ទាក់ផ្លូវនាង

"គឺខ្ញុំរវល់ណាមួយឈុតរបស់បងខ្ញុំមិនចូលចិត្តនោះទេ លាហើយ"ដោយខ្លាចថាមានរឿងដល់ខ្លួនទៀតទើប​ថេយ៍ឡាគេចមុខនឹងនិយាយបែបផ្ដាច់ទំនាក់ទំនង

"បងមិនជឿទេ ថេយ៍ឡាគ្មានថ្ងៃចេះនិយាយបែបនេះដាក់បង"ម៉ៃខើលចាប់ដៃនាង

"លែងខ្ញុំទៅ​បងម៉ៃខើល ពួកយើងមិនទាក់ទងអីនឹងគ្នាទេសូមបងគោរពខ្ញុំផង"ថេយ៍ឡាប្រវាស់ដៃចេញតិចៗនឹងដើរទៅមុខ

"ហ្សារីតាគម្រាមថេយ៍ឡាមែនទេ?​"សម្ដីម៉ៃខើលធ្វើអោយថេយ៍ឡាឈប់ដំណើរ

"បងនិយាយអី?​"ថេយ៍ឡា

"បងដឹងអស់ហើយមានគេមកប្រាប់បងថាហ្សារីតាវាយថេយ៍ឡាដំបូងបងថារឿងស្រីៗមិនចង់លូកដៃតែពេលនេះបងឃើញទង្វើរថេយ៍ឡាទើបដឹងថាមូលហេតុអី"ម៉ៃខើល

មហិច្ឆតាប្រពន្ធចុង[complete✅]Where stories live. Discover now