ភាគទី16​: អគុណសម្រាប់ការចែករំលែក

3.7K 333 43
                                    

   " អ្វីៗកំពុងតែចាប់ផ្ដើមសន្សឹមៗហើយនាងកញ្ជ្រោង"
ថេហ្យុងបានពោលពាក្យសម្ដីបែបនោះទៅកាន់ហ្សារីតាទាំងទឹកមុខស្មើរៗកែវភ្នែកមុតស្រួច

  ក្រោយពីឮសម្ដីចេញពីក្រអៅមាត់របស់ថេហ្យុងច្បាស់បែបមានអ្វីម្យ៉ាងលាក់បង្កប់នៅក្នុងសម្ដីរបស់គេលែងផ្អែមល្ហែមដូចមុនតែប្ដូមកជាហៅគេស្រីកញ្ជ្រោងវិញថាហើយគេប្រាកដជាចូលមកព្រោះមានល្បិចមិនខុសទេ

"ឯងទាក់ប៉ាយើងព្រោះមានគំនិតអីឆាប់សារភាពមក "ហ្សារីតាចាប់កដៃរាងតូចតែថេហ្យុងក្រវាស់ចេញ

"នាងបានឃើញយើងរស់ឡើងវិញទេ?​"ថេហ្យុង

"ឯងនិយាយអី?​"ហ្សារីតា

"កាលពី2ឆ្នាំមុននាងធ្វើអ្វីខ្លះ នាងហ្សារីតានាងនឹងម៉ែរបស់នាងត្រូវតែសងនៅសំណងមួយនោះវិញ"ថេហ្យុង

"យើងធ្វើអី?​យើងមិនបានធ្វើអីនោះទេ"ហ្សារីតាចាប់ផ្ដើមភ័យពេលឮថេហ្យុងនិយាយ

"វត្តមានយើងនៅទីនេះនាងនឹងគ្មានថ្ងៃមានថ្ងៃសុខឡើយ!​មង្គលការនាងនឹងត្រូវរលាយគ្រួសារនាងនឹងត្រូវហិនហោចជីវិតនាងក្សិនក្ស័យចាំពាក្យប៉ុន្មានម៉ាត់នេះទុកណា​ថាជីវិតនាងនឹងវិនាសក្សិនក្ស័យ!​!​"ថេហ្យុងនិយាយតិចៗទាំងកែវភ្នែកពោពេញដោយគុំនំ

"ហ្ហឹស!​ឯងចង់ធ្វើអី?​ក៏គួរតែគិតថាឯងមិនអាចធ្វើបានសម្រេចទេយើងនឹងប្រហារឯងអោយខ្ទាត់ពីទីនេះមុន ពិសេសឥឡូវនេះយើងនឹងប្រាប់ប៉ារបស់យើងអោយដឹងពីធាតុពិតរបស់ឯងថាឯងចូលមកបោកប្រាស់គាត់"ហ្សារីតាខំប្រឹងក្លាហានលើកទូរស័ព្ទទាំងញ័រព្រោះនាងកំពុងតែភ័យនឹងសម្ដីថេហ្យុងតែខំប្រឹងរឹងទទឹងទាញទូរស័ព្ទcallទៅប៉ានាង

"callទៅចាំមើលពាក្យសម្ដីសម្រាមរបស់នាងគេជឿឬអត់? "ថេហ្យុងអោបដៃចាំមើល

តឺតៗ​

«លេខទូរស័ព្ទ​ដែលលោកអ្នកកំពុងហៅកំពុងជាប់រវល់នៅពេលនេះ»សូរសម្លេងនោះគឺមានន័យថាជុងហ្គុកបានចុចបិទមិនទទួលឡើយ

"ហេតុអីក៏ប៉ាមិនលើក"ហ្សារីតា

"ហ្ហឹសៗ  តឺត!​...ហាឡូលោកប៉ា!​"ថេហ្យុងសើចឌឺមុននឹងចុចcallទៅជុងហ្គុកម្ដង

មហិច្ឆតាប្រពន្ធចុង[complete✅]Onde histórias criam vida. Descubra agora