ភាគទី1: "ហ្ហឹម? ស្អាតខ្លាំងម្លេះ?​

4.8K 380 32
                                    

   នៅក្នុងសាកលវិទ្យាល័យមួយដែលមានសិស្សនុសិស្សជាច្រើនកំពុងតែដើរតកន្ទុយគ្នាដើម្បីចេញពីរៀននឹងធ្វើដំណើរត្រឡប់ទៅគេហដ្ធានរៀងៗខ្លួនដោយក្នុងចំណោំសិស្សអស់ទាំងនោះមានសិស្សស្រីដែលមានរូបរាងស្រស់ស្អាតទាក់ទាញពិសេសនាងគឺសុភាពមានស្នាមញញឹមផ្អែមហើយក៏ជាសិស្សពូកែនឹងប្រធានថ្នាក់ផងនឹងជាសិស្សម្នាក់ដែលជួយការងាររបស់លោកគ្រូអ្នកគ្រូផងដែរ

"បងស្រីប្រធានតើថ្ងៃណាទើបចាប់ផ្ដើមក្រុមអ្នកពិសោធន៍គីមីមកទៅបង?​"ពេលដើរទៅជិតដល់របងសាលាមានក្មេងស្រីមួយក្រុមដែលរៀននៅឆ្នាំទី1រត់មកសួរនាង

"គឺនៅថ្ងៃទី9ខែក្រោយនេះហើយប្អូនៗ"នាងមានឈ្មោះថាគីមថេយ៍ឡាសព្វថ្ងៃនាងរៀននៅឆ្នាំទី2អាយុ21ឆ្នាំនាងរៀនយូបន្តិចហើយអាយុច្រើនជាងសិស្សដទៃដោយសារតែគ្រួសារថេយ៍ឡាមិនសូវធូធាទើបនាងត្រូវឈប់រៀនអស់រយ:ពេល2ឆ្នាំឯណោះ

"ចា៎..បងខ្ញុំញ័បញ័រ​ហិហិ"មនុស្សជាច្រើនគឺសុទ្ធតែស្រឡាញ់ថេយ៍ឡាគ្រប់ៗគ្នា

"ហឹស..អញ្ចឹងបងទៅហើយណាប្អូនៗទៅផ្ទះប្រយ័តន្នប្រយែងផង"ថេយ៍ឡា

"ចា៎ បងស្រី bye bye"ក្រោយសិស្សឆ្នាំទី1នាំគ្នាលើកដៃលាថេយ៍ឡាញញឹមងក់ក្បាលមុននឹងបន្តដើរទៅឆ្លងកាត់របងនឹងទៅផ្លូវខាងមុខសាលាដើម្បីទៅរកឡានក្រុង

ងឺត!​

"ថេយ៍ឡា? ទៅជាមួយបងទៅ តោះ!​"គ្រាន់តែមកចាំនៅកន្លែងចំណតភ្លាមមានឡានទំនើបរបស់មនុស្សប្រុសម្នាក់មកឈប់នឹងហៅបបួលថេយ៍ឡាអោយឡើងឡានរបស់នាយ

"បងម៉ៃខើល? សួរស្ដីបង គឺអត់ទេខ្ញុំត្រូវជិះឡានក្រុងទៅយកប្អូន"ថេយ៍ឡាញញឹមយ៉ាងសុភាពដាក់ម៉ៃខើលពួកគេទាំងពីស្គាល់គ្នាតាំងពីនៅរិទ្យាល័យពេលនេះម៉ៃខើលរៀននៅឆ្នាំទី4ហើយដោយសារតែថេយ៍ឡាឈប់សម្រាករៀន2ឆ្នាំទើបម៉ៃខើលរៀនបានមុនបែបនេះ

"ប្អូនធំហើយនៅទៅយកទៀត ទៅជាមួយបងទៅណាអោយបងបានជូនទៅផ្ទះដូចកាលពីមុននោះអី"ម៉ៃខើល

"មិនរំខានទេបងខ្ញុំអគុណបងច្រើនហើយណា"ថេយ៍ឡា

"អ្ហឹម..បើអញ្ចឹងកម្មវិធីជប់លាងរបស់សាលាប៉ុន្មានថ្ងៃទៀតកុំទិញឈុតណាដឹងទេរឿងសម្លៀកបំពាក់បងអ្នកចាត់ចែងអោយថេយ៍ឡា"ម៉ៃខើល

មហិច្ឆតាប្រពន្ធចុង[complete✅]Where stories live. Discover now