បន្ទាប់់ពីថេយ៍ឡាបានស្លាប់ម៉ៃខើលខូចចិត្តយ៉ាងខ្លាំងផ្លូវចិត្តរបស់នាយត្រូវប៉ះទង្គិចនាយក៏គិតថាជាហ្សារីតាដែរតែគ្មានភស្តុតាងអ្វីសម្អាងចោតនាងជួលកាលអាចជាជនពាលធ្វើបាបថេយ៍ឡាផងមិនដឹង ម៉ៃខើលចាប់ផ្ដើមសួរខ្លួនឯងថាតើមកពីគេឬអត់?ដែលធ្វើអោយថេយ៍ឡាត្រូវស្លាប់បែបនេះ? រាងសង្ហារមិនបានជួបមុខថេយ៍ឡាចុងក្រោយឡើយព្រោះសាកសពនាងត្រូវបានគេរុំជិតតាំងពីដំបូងដោយតែពេទ្យថាគេបែកក្បាលហូឈាមឥតឈប់ទើបត្រូវរុំបែបនោះ
"ហ្ហឹក....ហេតុអីក៏ទៅជាបែបនេះបងមិនទាន់បាននិយាយថាស្រឡាញ់ថេយ៍ឡាទេ មិចក៏ដាច់ចិត្តទៅចោលបង"ម៉ៃខើលអង្គុយខូចចិត្តនៅក្នុងcondoរបស់នាយតែម្នាក់ឯងដោយភ្លេចចាក់សោរបន្ទប់ផងដែរជាឱកាសដែលធ្វើអោយមានមនុស្សចូលមកបាន
"បងកុំខូចចិត្តពេកអី"នោះគឺជាហ្សារីតានាងក៏មកធ្វើជាឈាងចូលលួងលោមម៉ៃខើលបន្ទាប់ពីនាងមកពីក្លឹប
"នាងជាអ្នកណា?"ព្រោះស្រវឹងខ្លាំងម៉ៃខើលមិនចាំមុខថាជាអ្នកណាភ្នែលនាយឃើញពិភពលោកវិលវល់មើលឃើញត្រឹមតែស្រមោលមនុស្ស
"ខ្ញុំគឺជាថេយ៍ឡានោះអី"ដោយឃើញឱកាសម៉ៃខើលវង្វេងហ្សារីតាក៏ញញឹមចុងមាត់នឹកឃើញផែនការណ៍មួយ
"ថេយ៍ឡាហ្ហេស? ថេយ៍ឡា!អូនត្រឡប់មកវិញហើយមែនទេ?"ម៉ៃខើលខំប្រឹងក្រោកទាំងត្រេតត្រោតហើយក្នុងភ្នែកនាយឃើញថាជាថេយ៍ឡាពិតមែន
"ពិតមែនហើយអូនមករកបងហើយមកនៅជាមួយបងផងដែរ"ហ្សារីតាអោបនាយកម្លោះជាប់ទាំងញញឹមនឹងប្រើកាយវិកាសីុចសីុ
"ក្រែងអូនស្លាប់មែនទេ? ហ្ហឹកៗ..បងថាហើយអូនមិនស្លាប់នោះទេ"ម៉ៃខើលអោបនាងវិញនឹងរឹតជាប់ទ្រូងផងដែរក្នុងចិត្តគឺស្រម៉ៃចេញថាគេជាថេយ៍ឡា
"អ្ហឹម...."ស្រីស្រស់ស្ទុះទៅថើបមាត់ម៉ៃខើលដែលកំពុងតែស្រវឹងនោះដៃនាងអោបកនាយកម្លោះជាប់នឹងបំបោសអង្អែលស្មាបែបស្រើបស្រាលដាស់អារម្មណ៍អ្នកដែលកំពុងតែត្រូវស្រាជ្រាបពេញខ្លួនអោយក្ដៅរោលរាលតាមទង្វើររបស់នាង
YOU ARE READING
មហិច្ឆតាប្រពន្ធចុង[complete✅]
Fanfictionដោយសារតែគុំនំបានធ្វើអោយក្មេងប្រុសដែលមានបេះដូងបរិសុទ្ធស្រស់ស្អាតប្រែក្លាយជាក្មេងពឹសពុលពោពេញដោយល្បិចកល់ គេហ៊ានធ្វើគ្រប់យ៉ាងសូម្បីតែនាមជាប្រពន្ធចុងបុរសចំណាស់ម្នាក់ឈ្មោះចនជុងហ្គុកគ្រប់យ៉ាងក៏ដើម្បីតែពាក្យមួយម៉ាត់គត់គឺ.....សងសឹក!!