ភាគទី28: អញ្ចឹងរកភស្តុតាងថាថេហ្យុងវាយកូនទៅ?

2.7K 307 42
                                    


ហ្សារីតាមិនដឹងនោះទេថាទង្វើរនាងបង្កើនកំហឹងដល់
ថេហ្យុងជាខ្លាំងនាងគិតថារាងតូចងាយស្រួលវាយដុំពិសេសនាងក៏ជាមនុស្សដែលពូកែវៃម្នាក់ផងដែរ រាងតូចទ្រាំមិនក្រលាស់ប្រឹងរើរងចាំមកដល់បន្ទប់ទឹកដៃថេហ្យុងនេះហើយជាអ្នកទាញទ្វាបិទនោះ

ក្រឹក!

"...យើងនឹងប្រដៅឯងអោយដូចបងស្រីឯងម្ដងអាក្មេងខ្ទើយ!"ហ្សារីតាប្រឹងបោចសក់ថេហ្យុងក៏ប្រឹងរើទីបំផុតក៏រើបានសម្រេចចិត្តនឹងហក់ទះកំភ្លៀងនាង

ផាច់ៗ!!

"យើងក៏នឹងប្រដៅនាងជំនួសបងស្រីយើងដូចគ្នា ចាំទុកណា..ផាច់ៗ"ហក់វាត់ទះនាងវិញនឹងចាប់ទាញបោចសក់ហ្សារីតាយ៉ាងខ្លាំងកម្លាំងគេពោពេញដោយកំហឹងក្រោយឮនាងរំលឹកពីបងស្រីគេដែលត្រូវនាងធ្វើបាបមុខរាងតូចប្រែជាក្រហមនឹងទះហ្សារីតាមិនបន្ថូដៃបន្តិចឡើយ

"អួយ!..."ហ្សារីតាខំប្រឹងរើដែរតែមិនឈ្នះព្រោះថេហ្យុងបោចសក់នាងជាប់ពិសេសទះមិនប្រណីដៃហាកដូចជាខឹងមកយូហើយ

គ្រាំង!ថេហ្យុងចាប់ក្រវាត់នាងបោកនឹងជញ្ជាំង

"អ្ហាយ!! ..ឯង អួយ"បោកហើយមិនអោយនាងងើបមកទាន់រាងតូចយាជើងធាក់នាងនឹងអុកពុះកែងបន្ថែមគេគុំគេខឹងចង់បញ្ចេញកំហឹងជាមួយនាងមកយូហើយរាល់ថ្ងៃគង់តែគេព្រួយខ្លាចជុងហ្គុកដឹងកាពិតទេទើបមិនបញ្ចេញសកម្មភាពដាក់នាងសុខចិត្តទៅជួលគេតែថ្ងៃនេះមានឱកាសគេនឹងប្រដៅអោយដឹងដៃម្ដង

ប្រាវ!

"ហ្ហឹស..នាងស្រីពឹសពុលយើងមិនចង់យកដៃទៅជ្រលក់នឹងមនុស្សថោបទាបដូចនាងទេតែនាងមករកអោយយើងវៃមុន"ថេហ្យុងយកធុញសម្រាមទៅគប់ទៅលើនាងកំពុងតែខំប្រឹងក្រោកតតាំងជាមួយរាងតូច

"អ្ហាយ!អាចង្រៃយ៍ចាំមើលយើងនឹងប្រាប់ប៉ាយើង"ហ្សារីតាត្រូវបែកមុខបែកមាត់នឹងឈឺពេញខ្លួនទើបខំប្រឹងស្រែកជំទាល់ដាក់ថេហ្យុង

"មិចក៏ចង់យកទៅប្រាប់ឪនាងហើយ?អន់ម្លេះនាងក្មេងអាចម៍មុខនាងខ្លាំងបានតែអាងគេទេថ្ងៃណាមួយនាងនឹងត្រូវជួបយើងបែបនេះ.. ឆ្វាច់"និយាយដោយដើរទៅជិតនាងរាងតូចយកដបសាប៊ូទៅគប់កណ្ដាលមុខហ្សារីតារួចថេហ្យុងក៏ដើរទៅជិតយកជើងជាន់កហ្សារីតាដែលកំពុងតែដួលនៅក្បែរចាន់បង្គន់នោះ

មហិច្ឆតាប្រពន្ធចុង[complete✅]Where stories live. Discover now