ភាគទី9: អូនសុំទោសតែអូនស្រឡាញ់បងណា

3.5K 347 59
                                    

     បន្ទាប់ពីនោះសម្លេងសម្រឹបឡានក៏បានបន្លើឡើងនៅខាងមុខភូមិគ្រិះដោយអ្នកបម្រើរខ្លះប្រញាប់ទៅទទួលក្រែងលមានឥវ៉ាន់ច្រើន​ដោយឃើញបែបនោះថេហ្យុងក៏ប្រញាប់ទៅដែរមែនហើយភ្លេចប្រាប់ថាថេហ្យុងបានលាបសក់ពណ៍បែកទឹកមាសមុនពេលគេចូលមកបែបនោះហើយទើបលើកសម្រស់គេអោយស្អាតជាងមុនពិសេសទឹកមុខរាងតូចបែបមនុស្សពេញវ័យមិនមែនដូលកាលពី2ឆ្នាំដែលមុខក្រពុំដូចស្រីក្រមុំឡើយរាងតូចសង្ឃឹមថាជុងហ្គុកមិនចាំគេទៅចុះព្រោះកាលពី2ឆ្នាំមុនគេជួបមុខនាយតែម្ដងគត់ហើយជួបបន្តិចនឹងអាចនឹងមិនចាំនោះទេ

ជុងហ្គុកត្រឡប់មកវិញទាំងទឹកមុខធម្មតាមិនសប្បាយរីករាយអីនោះទេ ចុះមកមានអង្គរក្សបើកទ្វាហើយជំនិតរបស់រាងក្រាសផ្ទាល់គឺជាអ្នកបើកឡានអោយ

"ហ្ហឹម..."ជុងហ្គុកចុះពីឡានដោយមិនចាប់អារម្មណ៍ពីអ្នកបម្រើរថ្មីឬអ្នកណាទេព្រោះភ្នែករវល់តែរេមើលទៅកូនស្រីដែលចុះពីលើឡានភ្លាមតម្រង់ទៅឡានរបស់នាងបន្តទៀត

"ទៅណាហ្សារីតា?​"អ្នកស្រីម៉ារីក៏សួរ

"ខ្ញុំទៅរកបងម៉ៃខើល"និយាយរួចនាងក៏ឡើងឡានទៅបាត់ដោយជុងហ្គុកមិនខ្វល់ទេឥឡូវនេះនាយមិននិយាយច្រើនឬរអ៊ូច្រើនដូចមុនឡើយចង់ហ្សារីតាធ្វើអីក៏ធ្វើទៅអាចថានាយព្យាយាមកែនាងហើយតែមិនអាចមិនដឹងធ្វើយ៉ាងមិចទេរឿងអ្នកស្រីម៉ារីក៏ដូចគ្នាបើថ្ងៃណានាយអាចកាត់ចិត្តលែងសូវអាណិតដល់ហ្សារីតាដែលត្រូវម៉ាក់ប៉ាលែងលះគ្នានាយក៏ចែកផ្លូវពីអ្នកស្រីម៉ារីដែរហើយរស់នៅតែម្នាក់ឯង​ព្រោះយូមកហើយដែលជុងហ្គុករស់នៅដើម្បីតែតួនាទីអាណិតកូនគ្មានស្នេហាគ្មានក្ដីស្រឡាញ់យូៗទៅរស់នៅដូចធ្វើបាបខ្លួនឯង

"ទៅយកឥវ៉ាន់ចូលក្នុងទៅនៅស្មឺកៗដល់ណាទៀត"អ្នកស្រីបែរមកសម្លុតអ្នកបម្រើរស្រីដែលនៅឈមួយជួរនោះក្នុងនោះមានថេហ្យុងផងដែរ

"ចា៎លោកស្រី"ពួកនាងក៏ដើរតកន្ទុយគ្នាដើម្បីទៅយកឥវ៉ាន់មកដោយអោនមុខចុះមិនហ៊ានមើលមុខអ្នកស្រីម៉ារីទេព្រោះគាត់កាចដាក់ពួកនាងណាស់ឯថេហ្យុងដើរធម្មតាមិនអោនមុខអីនោះទេ

មហិច្ឆតាប្រពន្ធចុង[complete✅]Where stories live. Discover now