ភាគទី42: យើងត្រឡប់មកនេះគឺយើងមកសងសឹកនាងវិញ

2.6K 300 31
                                    

   ដោយសារតែនាយសង្ស័យថេហ្យុងមករហូតទើបមិនអស់ចិត្តនឹងប្រញាប់មកតាមហើយអ្វីដែលខ្លួនឮគឺធ្វើអោយជុងហ្គុកស្រងាកចិត្តពិសេសក្នុងទ្រូងបុកភ័យឆួលៗពេលឮភរិយាសំណព្វចិត្តដែលនាយស្រលាញ់ស្មើរកែវភ្នែកតែបែរជានិយាយថាខ្លួនចូលមកក្បែរនាយដោយមានហេតុផល តើហេតុផលនោះជាអ្វីទៅ? តើបន្ទាប់ពីចប់កិច្ចការឬហេតុផលរបស់គេគេនឹងសម្រេចចិត្តទៅចោលនាយឬអត់តើគេស្រលាញ់ខ្លួនឬអត់?គំនិតជាច្រើនហោះឡើងពេញខួរក្បាលរបស់នាយដែលជាហេតុធ្វើអោយជុងហ្គុកឈអោបដៃនៅស្ងៀមត្រឹងសញ្ជឹងគិតនៅរឿងអស់ទាំងនោះ  សូម្បីតែប្អូនប្រុសគេក៏ថេហ្យុងមិនប្រាប់ដែរគេលាក់បាំងនឹងអោយប្អូនប្រុសខ្លួនយំដោយគិតថានាយបោកប្រាស់ទៀតគិតហើយស្រងាកចិត្តហើយស្រងាកទៀត។

ដោយមិនចង់និយាយអ្វីឬអោយរាងតូចដឹងថានាយដឹងអ្វីទៀតទើបជុងហ្គុកធ្វើដូចមិនដឹងមិនឮនាយមកអង្គុយជួបជុំក្មួយៗធម្មតាធ្វើចំពោះថេហ្យុងក៏ធម្មតាហើយក៏ព្យាយាមរួសរាយដាក់អូឌីផងដែរពិសេសនាយកម្លោះហាកចូលចិត្តជុងហ្គុកណាស់  រាងក្រាសញាុំមិនសូវបានទេប៉ះចំឃើញថេហ្យុងដូចជាមិនសូវស្រួលខ្លួនមិនយូនាយក៏បបួលរាងតូចលាត្រឡប់ទៅវិញ ដោយអូឌីគឺមិនទាន់ទៅទេនាយនៅសម្រាកនៅទីនេះមួយយប់ដូចដែលថា

"បងមិនស្មានសោះថាឯងស្គាល់ពូតូចដែរ  គាត់ក្មេងទេអាយុស្របាលបងតែស្រលាញ់ពូបងសំខាន់ពួកគាត់សមគ្នាទៀត.."ជីមីននិងអូឌីកំពុងតែដើរនៅក្នុងសួនច្បារនឹងនិយាយគ្នា

"ឮថាពូបងជាព្រាននារី"អូឌី

"មកពីគាត់មិនដែលមានស្នេហាណាមួយជីវិតពូជុងស្មុគស្មាញណាស់ទើបគាត់ចេះតែមានស្រីចិញ្ចឹមកំដរអារម្មណ៍រហូតតែសុំប្រាប់ណាគាត់មិនដែលយកមកណែនាំអោយបងស្គាល់ទេទើបតែថេហ្យុងនេះហើយយកមកអោយគ្រួសារស្គាល់ពិសេសបញ្ជារអោយបងហៅពូតូចទៀតផង"ជីមីននិយាយរៀបរាប់មួយខ្សែរធ្វើអោយអូឌីស្ងាត់មាត់បេះដូងលោតដុកដាក់ៗគិតភ័យព្រួយរឿងថេហ្យុងព្រោះថារាងតូចមានសង្សារហើយពិសេសនាយឃើញនឹងដឹងថាជុងលីគឺជាស្នេហាស្មោះរបស់រាងតូចមិចក៏គ្រប់យ៉ាងប្រែទៅជាបែបនេះ?

មហិច្ឆតាប្រពន្ធចុង[complete✅]Donde viven las historias. Descúbrelo ahora