ភាគទី49: ថេហ្យុងកំពុងតែមានទម្ងន់កូនរបស់លោក

3.5K 385 51
                                    

   ជាច្រើនថ្ងៃបន្ទាប់មកថេហ្យុងក៏នៅតែបន្តនៅជាមួយបងស្រីគេក្នុងផ្ទះតូចនោះដោយថេឡានាងរវល់ការងារខ្លះអីខ្លះពិសេសនាងសម្រប់សម្រួលនឹងជុងលីថាអោយរាប់អានគ្នាដូចបងប្អូននឹងជួយគ្នាស្តាក្រុមហ៊ុនវិញបែបនោះទៅចូលធ្វើការធម្មតារឿងពីនាក់ម៉ែកូនដែលជាប់គុកនោះនាងនៅរងចាំតែដំណឹងកាត់ទោសប៉ុណ្ណោះ ឃើញថាសាប៊ីរហ័សរហួននឹងយល់ការណ៍ទើបថេឡាហៅនាងអោយទៅធ្វើការជាមួយសាប៊ីក៏រៀងស្ងប់ស្ងាត់មិនចាញ់ថេហ្យុងប៉ុន្មានដែរប្រហែលជាមានរឿងក្នុងចិត្តគ្រប់គ្នាចាប់ផ្ដើមនៅទំព័រជីវិតថ្មីដើម្បីរស់នៅយ៉ាងស្រឡះចិត្តខុសដាច់ពី
ថេហ្យុងគេមិនបានស្រឡះចិត្តឡើយគេរអៀសនឹងជុងលីលែងហ៊ានជួបមុខគេចទៅណាក៏គេមានអារម្មណ៍លែងចង់សុខ

  គេមិនព្រមប្រាប់រឿងមានកូននោះដល់ថេឡាឬអ្នកណាទេរាងតូចគិតថារឿងនេះដឹងតែគេម្នាក់ឯងគត់ទើបលបលួចមកមន្ទីពេទ្យដើម្បីពិនិត្យព្រោះពោះគេចាប់ផ្ដើមធំតិចៗហើយប្រហែលកូនអាយុធំធាត់ដែរហើយមិនគួរណាគេខ្វះចំណេះដឹងមិនសូវរវល់ចាប់អារម្មណ៍រឿងនេះសោះបណ្ដោយអោយមានកូនទាល់តែបានទាំងដឹងហើយថាទំនាក់ទំនងគេនឹងជុងហ្គុកគឺមិនអាចទៅរួចគេក៏ខូចចិត្តដែលបណ្ដោយអោយកូនខ្លួនកើតមកក្នុងសភាពបែបនេះតែទោះយ៉ាងណាគេស៊ូចិញ្ចឹើម

"អបអរសាទផងអាប់ប៉ាវ័យក្មេងកំពុងតែទម្ងន់ដែលមានអាយុគ្រប់2ខែគត់តែម្ដង"ក្រោយពិនិត្យនឹងមើលពីអាយុកូនហើយគ្រូពេទ្យក៏អាចសន្នដ្ធានប្រាប់ថេហ្យុងបាន

"តែពោះរបស់ខ្ញុំដូចជាមិនធំសោះ?"ថេហ្យុង

"ចា៎2ខែគឺមិនទាន់អាចធំទេជួនកាលអាចជាកូនប្រុសទើបពោះតូចបែបនេះ"គ្រូពេទ្យ

"ហើយចុះដំបៅលើខ្លួននឹងដងកររបស់ខ្ញុំ?"ថេហ្យុងក៏ឆ្លៀយសួរគ្រូពេទ្យតែម្ដងទៅព្រោះគេកំពុងតែរើឡើងម្ដងបន្តិចៗហើយ

"គឺអាប់ប៉ាកើតបូសអាចចុះទៅក្រោមដើម្បីបើកថ្នាំពេទ្យណាវាក៏ជាជំងឺសើស្បែកម្យ៉ាង"គ្រូពេទ្យ

"វាឈឺហើយក៏រើពេញដើមស្មានឹងឡើងមកដល់កញ្ចឹងករ"ថេហ្យុងវែកមកអោយពេទ្យមើលវាឈឺណាស់តែគេអាចទ្រាំបាន

មហិច្ឆតាប្រពន្ធចុង[complete✅]Where stories live. Discover now