ភាគទី8: បងមានវិធីហើយកុំបារម្ភអី

3.1K 309 47
                                    

   

#2ឆ្នាំក្រោយមក.....

  ពីឆ្នាំក្រោយដែលកន្លងទៅត្រឹមមួយប៉ប្រិចភ្នែកនេះគឺលឿនខ្លាំងណាស់រឿងថ្មីប្លែកៗកើតឡើងរាល់ថ្ងៃផែនដីចេះតែដំណើរការទៅមុខហើយពេលវេលាក៏មិនរងចាំអ្នកណា​ទន្ទឹមនឹងនោះតាំងពីគ្រួសារគីមបានបាត់បង់សមាជិកអស់ទីកន្លែងដីមួយនោះសល់ត្រឹមដីផ្ទះឆេះអស់ហើយស្ងាត់មិនមានអ្នកណាដឹងពីដំណឹងមនុស្សដែលសល់នោះទេ

ឡានទំនើបមួយកំពុងតែឈប់មើលទៅផ្ទះរបស់ថេហ្យុងដោយចម្ងល់ព្រោះគេមិនបានដឹងអំពីហេតុការណ៍ឆេះផ្ទះអីអស់នោះទេ

"តើគ្រួសារគេទៅណាទៅ?​"គឺជុងហ្គុកនេះហើយនាយសែនឆ្ងល់ជាខ្លាំងដែលកន្លែងដីរបស់រាងតូចត្រូវបាត់ផ្ទះនឹងមិនដឹងដំណឹងអីសោះជុងហ្គុកតែងតែឈាងមកចូលមើលរហូតហើយបានត្រឹមតែឆ្ងល់គ្រប់ពេលរួចក៏ត្រឡប់ទៅវិញដោយមានចម្លើយអ្វីសម្រាប់រឿងនេះនោះទេ

#Skip

     ការពិតថេហ្យុងគេបានមករស់នៅផ្ទះនៅឯជាយក្រុងដែលសង្សាររបស់គេជាអ្នកផ្គត់ផ្គង់ទិញផ្ទះអោយដោយនៅទីនោះមានទាំងរីការនឹងអូឌីផងដែរ ក្មេងៗពេលនេះគឺពេញវ័យអស់ទៅហើយគេក៏កំព្រាឯថេហ្យុងក៏កំព្រាក្មេងៗស្ងិតក្រោមការមើលថែទាំរបស់រាងតូចដោយថេហ្យុងទៅធ្វើការដើម្បីរកលុយចិញ្ចឹមពួកគេនឹងអោយពួកគេរៀនទៀតផង

"ខ្ញុំគិតថាពួកយើងចប់ទី12ហើយយើងគួរតែឈប់រៀនណាបងថេយ៍..ខ្ញុំមិនចង់អោយបងលំបាកទេ"អូឌីនិយាយទៅកាន់ថេហ្យុងស្របពេលពួកគេកំពុងតែញាុំបាយជុំគ្នាបីនាក់

"មែនហើយបង រៀនបានប៉ុណ្ណឹងទុកថាគ្រាន់បើហើយ"រីកា

"មិនអាចទេពួកឯងត្រូវតែរៀនអោយបានខ្ពស់"ថេហ្យុងនិយាយទាំងមុខស្មើរមូលហេតុដែលពួកគេសុខចិត្តរស់នៅពិបាកមិនចង់រំខានដល់ជុងលីសង្សាររបស់គេទេព្រោះជុងលីជួយពួកគេមកច្រើនហើយពិសេសថ្មីៗនេះឮថាគ្រួសារជុងលីកំពុងតែមានបញ្ហារការដែលជុងលីចង់រៀបការជាមួយថេហ្យុងត្រូវពន្យាហើយព្រោះនាយកំពុងតែរវល់ដោះស្រាយរឿងគ្រួសារនាយអោយស្រឡះសិន ជុងលីពិតជាចង់ជួយរាងតូចតែថេហ្យុងមិនទទួលយកទេគេធ្វើការរកសីុចិញ្ចឹមអូឌីនឹងរីកាខ្លួនឯង

មហិច្ឆតាប្រពន្ធចុង[complete✅]Where stories live. Discover now