ភាគទី23: យើងជាប្រពន្ធរបស់គាត់

2.9K 311 42
                                    

ជុងហ្គុកដើរទៅហីៗមនុស្សនាយមិនជារួសរាយប៉ុន្មានទេតែក៏មិនអំនួតដែរអ្នកជំនួញភាគច្រើនគឺចូលចិត្តនាយព្រោះជុងហ្គុកហ្មត់ចត់មិនអែបអបអ្នកណានាយរកសីុតែនាយមិនចេះទ្រគេដើម្បីផលប្រយោជន៍នឹងមឺុងម៉ាត់ទៀតផង រាងក្រាសដើរចូលទៅក្នុងឡានបាត់ដោយជុងលីនៅមើលទាំងទឹកមុខឆ្ងល់រីកាក៏ដូចគ្នា

"គាត់ជាអ្នកណាទៅពូ?​"រីកាសួរជុងលីដោយជុងលីគឺអាយុទើបតែ26ឆ្នាំទេតែរីកានាងចង់ហៅពូ

"គាត់គឺជាសេដ្ធីចនជុងហ្គុកបើប្រលូកក្នុងវិស័យជំនួញអ្នកណាក៏ស្គាល់គាត់ដែរលោកប៉ាយើងធ្លាប់និយាយប្រាប់ដែរថាគាត់ជាអ្នកជំនួញគំរូរពូកែតាំងពីគាត់នៅក្មេង"ជុងលី

"ជាម្ចាស់ក្រុមហ៊ុនអី?​"រីកា

"ម្ចាស់ប្រព័ន្ធស្ថាបប័ណ្ណមីក្រូហិរិញ្ញវត្តុទូទាំងស្រុកយើងតែម្ដងហើយសណ្ធាគារផ្កាយ4ឈ្មោះ dimonនឹងសាលមហាស្របនៅផ្លូវស្តុកទី12ក៏ជារបស់គាត់ដែរ"ជុងលីនឹងរីកាដើរទន្ទឹមគ្នាផងជជែកគ្នាផងពួកគេកំពុងតែដើរសំដៅទៅឡាន

"អូ...wow!អស់ឬនៅ?​"រីកា

"នៅទេគាត់ថែមទាំងជាម្ចាស់ភាគហ៊ុនមួយនៅក្នុងក្រុមហ៊ុនអគ្គសនីនៅសេអ៊ូលយើង"ជុងលី

"ហើយមានអីទៀត?​គាត់អាយុប៉ុន្មាន"រីកាហាកចាប់អារម្មណ៍ចង់ដឹងពីអ្នកជំនួញផ្សេងគិតទៅគេមានបានពូកែណាហ្ន៎

"អាយុ42ឆ្នាំតែរឿងផ្សេងមិនដឹងទេយើងដឹងតែតាមគេនិយាយមិនបានទៅសើុបព្រោះមិនមែនអ្នកជិតខាងគេ"ជុងលីខ្នាញ់នឹងរីកាណាស់ជ្រុលឆ្លើយតែបន្តិចដឹងតែនាងសួរបែកអូហូស្ទឹងតែម្ដង

"ឆឺស!​ប៉ុន្តែគាត់អីក៏មានម្លេះ?​សំខាន់គាត់មើលទៅសង្ហារចង់ក្មេងជាពូទៀត"រីកា

"មើលត្រង់ណាថាគាត់សង្ហារជាងយើង?​នាងចម្មក់មានភ្នែកអត់ចង្ខុពេកហើយ"បើថាអួតថាជុងហ្គុកពូកែរកសីុគេមិនមាត់ទេព្រោះគេនៅស្ទើរណាស់តែបើរឿងថាជុងហ្គុកសង្ហាជាងគេសុំមិនយល់ស្រប

"ឬមិនពិតគាត់នៅតែសង្ហារអាយុ42ឆ្នាំទៅហើយតែដូចអាយុ26រីឯពូវិញអាយុ26តែដូច42...ហាហា"រីកានិយាយរួចក៏សើចខ្លាំងៗនឹងរត់ទៅមុនបាត់

មហិច្ឆតាប្រពន្ធចុង[complete✅]Where stories live. Discover now