ភាគទី5: ខ្ញុំមិនមែនប្រុសទេខ្ញុំខ្ទើយ!​

3.1K 338 53
                                    

  ជុងហ្គុកក៏បានចូលមកទីចាត់ការដោយអ្នកស្រីម៉ារីកំពុងតែតមាត់ជាមួយនឹងលោកគ្រូដែលបានឃើញហ្សារីតាវាយថេយ៍ឡានោះដើម្បីកាន់ជើងកូន

"កូនខ្ញុំគេមិនមែនចេះតែវាយអ្នកដទៃឥតហេតុផលនោះទេ"អ្នកស្រីម៉ារី

"អញ្ចឹងខ្ញុំសួរកូនរបស់មីងវិញតើមូលហេតុអីបានជាមកវាយបងស្រីខ្ញុំ?​លើកមុនបើកឡានវិសនឹងបុកបងស្រីខ្ញុំម្ដងរួចមកហើយតាមរករឿងខាំគេដូចឆ្កែឆ្កួត"ថេហ្យុងឃើញបងស្រីគេបែកមុខបែកមាត់ហើយគេខឹងឡើងស្លឈាមភ្នែកឡើងក្រហមច្រាលប៉ុន្តែកាន់តែខឹងគឺថេហ្យុងកាន់តែឈាមត្រជាក់សម្ដីញ័រតែមាំមិនជះកំហឹងពាលានោះទេ

"ឯង?...អុស៎.."ហ្សារីតាចង់ស្ទុះក្រោកឈតបតនឹង
ថេហ្យ្ងតែប៉ារបស់នាងក៏មកដល់មុននឹងយកដៃសង្កត់ស្មានាងអោយអង្គុយវិញ

"មិចក៏អាក្មេងឯងហ៊ានមកប្រហើនថាអោយកូនយើងបែបនេះ"អ្នកស្រីម៉ារី

"មុននឹងថាខ្ញុំប្រហើនមើលសភាពកូនរបស់មីងផង"ថេហ្យុងមិនជះកំហឹងមិនប្រើសម្ដីខ្លាំងៗបែបនោះបើអ្នកមិនស្គាល់គិតថាគេនឹងស្លូតប៉ុន្តែបើក្រលែកមើលកែវភ្នែកវិញពោពេញដោយមហិច្ឆតាគួរអោយខ្លាចរអារបំផុត

"បានហើយម៉ារី តើអ្នកណាឃើញរឿងនេះដំបូងផ្ដើមឡើងបែបមិច?​"ជុងហ្គុកក៏និយាយឡើងម្ដង

"គឺខ្ញុំ..លោកពូដំបូងថេយ៍ឡាគឺធ្វើassignment
បានពិន្ទុល្អជាងមួយថ្នាក់ហើយគេមកដៀមដាមថាអោយហ្សារីតា បែបនោះទើបហ្សារីតាខឹងហើយក៏បង្ករជាបែបនេះ"មិត្តៗរបស់ហ្សារីតាចេញមកកាន់ជើងដោយម៉ៃខើលបានដឹងថាគ្នីគ្នាពួកនាងកុហក

"នាងនិយាយមិនពិត!​"ម៉ៃខើល

"អញ្ចឹងអ្វីទៅជាការពិតក្មួយម៉ៃខើលក្មួយបានឃើញរឿងនោះ?"សំណួរជុងហ្គុកសួរដោយស្មោះត្រង់ក្រែងលម៉ៃខើលដឹងកាពិតមែនតែសម្រាប់ថេហ្យុងដែលស្ដាប់គេគិតថាជុងហ្គុកកំពុងតែសួរបញ្ឈឺកាន់ជើងកូន

"គឺមិនពិតស្រាប់ហើយព្រោះបងស្រីខ្ញុំគ្មានសន្តានស្អុយរលួយដូចមាត់ពួកនាងនិយាយ!​"ថេហ្យុងប្រជៀតចូលមកទល់មុខជុងហ្គុកនឹងនិយាយឡើងដោយរាងក្រាសនាយធ្វើធម្មតាមិនបន្ទោសកូននាយគឺធ្វើអោយ
ថេហ្យុងកាន់តែខឹងគេមិនដឹងថាកាពិតជុងហ្គុកក៏ខឹងតែនាយចាំទៅប្រដៅកូននៅផ្ទះព្រោះហ្សារីតានាងធំហើយពិសេសនាងជាស្រីបើត្រូវឪពុកថាអោយផាំងៗនៅមុខគេដូចជាជ្រុលពេក

មហិច្ឆតាប្រពន្ធចុង[complete✅]Where stories live. Discover now