ភាគទី21: អូនចង់ជួយបងពត់ចរឹកអ្នកនាងហ្សារីតាឡើងវិញ

2.9K 321 60
                                    

  ជំនិតស្រីសាប៊ីនាំអេឡាចេញទៅម៉ៃខើលក៏ទៅជាមួយព្រោះអេឡាគឺជាអ្នកដែលធ្លាប់ធ្វើការជាមួយនឹងម៉ៃខើលណាមួយនាងកំពុងតែរឿងគ្រួសារក្ស័យធន់ហើយនៅរឿងគូដណ្ដឹងកំពូលរញ៉ែរញ៉ៃរបស់នាយតាមរករឿងគេទៀត ម៉ៃខើលនៅតែមិនអាចស្រឡាញ់ហ្សារីតាបាននាយចង់តែផ្ដាច់ពាក្យទេប៉ុន្តែហ្សារីតានាងគម្រាមប្ដឹងប៉ូលីសនាយជាកូនអ្នកមានមុខមាត់ទើបចេះតែទ្រាំៗដើម្បីកុំអោយខូចឈ្មោះដល់ឪពុករបស់ខ្លួន

  ក្រោយពួកគេចេញទៅមិនប៉ុន្មានផងឡានរបស់អ្នកស្រីម៉ារីក៏បើកមកដល់ល្មមទឹកមុខជុងហ្គុកវិញនៅតែខឹងនឹងពិបាកចិត្តនឹងកូនស្រីមួយនេះណាស់

"បង..ឯណាហ្សារីតានាងយ៉ាងមិចហើយ?​"អ្នកស្រីម៉ារីប្រញាប់ចុះមកគាត់មកយ៉ាងលឿនតាមដែលអាចធ្វើបានព្រោះឥឡូវនេះជុងហ្គុកឧស្សាហ៍សង្គ្រឺតជើងធ្មេញសឹងតែអស់ការអត់ទ្រាំវាយហ្សារីតាម្ដងៗទៅហើយទើបអ្នកស្រីមកកាងខ្លាចថានាយប៉ះពាល់ហ្សារីតា

"ហ្ហឹម..."យូៗទៅនាយស្អប់អ្នកស្រីម៉ារីសឹងតែមិនចង់ជ្រលក់ជាមួយដកដង្ហើមធំរួចរាងក្រាសក៏ចូលទៅក្នុងឡានបាត់នាយមិនចង់និយាយអ្វីនោះទេ

"អ្នកបង..អ្នកនាងហ្សារីតាត្រូវប៉ូលីសចាប់ឃុំពីថ្ងៃសិនទើបអាចលែងពីទ្រុង អុស៎..គឺអាចមានស៊េរីបាន​"ថេហ្យុងក៏លូកមាត់មកនិយាយទាំងញញឹម

"មិចនឹងអាចទៅនាងវាយគេត្រូវខ្លាំងប៉ុណ្ណា?​បង..!​នេះបងមិនគិតទៅលោះកូនចេញទេហ្ហេស?​ចនជុងហ្គុក"អ្នកស្រីឮហើយច្រឡោតតែម្ដងគាត់ព្យាយាមស្រែកនៅក្បែរទ្វាតែជុងហ្គុកគិតតែពីអង្គុយអោបដៃមិនខ្ចីខ្វល់

"កុំរំខានលោកប៉ាពេក គាត់កំពុងតែមិនសប្បាយចិត្តលាហើយអ្នកបង..កុំគិតច្រើនណាតែ2ថ្ងៃនាងចេញមកហើយ"ថេហ្យុងនិយាយផ្អែមស្រួយតែម្ដងសម្ដីរបស់ក្មេងស្លូតបូតតែស្ដាប់ឮលើកណាអ្នកស្រីម៉ារីក្ដៅលើកនឹងព្រោះតែកំពុងស្អប់មុខជាពិសេសទឹកមុខឌឺរបស់រាងតូចនិយាយរួចគេឡើងឡានជាមួយរាងក្រាសនឹងបិទទ្វាជិត

"ចេញទៅបងខុនយូ"ថេហ្យុង

"បាទអ្នកប្រុស"និយាយរួចជំនិតក៏ចាត់ផ្ដើមបើកឡានចេញដំណើរទៅដោយអ្នកស្រីម៉ារីនៅគោះទ្វា

មហិច្ឆតាប្រពន្ធចុង[complete✅]حيث تعيش القصص. اكتشف الآن