ភាគទី56: ស្មានថាអង្វរឬ?ទៅៗកុំមកវិញ

3.7K 359 46
                                    


ថេហ្យុងកំពុងតែឈខាំមាត់គ្រឺតនឹងជុងហ្គុកពិសេសរកឆ្លើយមិនទាន់ទាំងបានហើបមាត់ផងអ្នកស្រីលីងនីក៏តបមកវិញយ៉ាងលឿន

"អរ..ជាអ្នកបម្រើរមើលថែកូនប្រុសលោកឬ មែនហើយឯង..ចៅហ្វាយនាយកំពុងតែនិយាយគ្នាឆាប់ថយចេញអោយឆ្ងាយសិនទៅ"អ្នកស្រីក៏ធ្វើការបកដៃដេញថេហ្យុងព្រោះមិនចង់អោយមនុស្សឋាន:ត្រឹមជាអ្នកបម្រើរមកឈក្បែរៗនិយាយដៀមដាមធ្វើមុខមាត់អញ្ចឹងនៅពេលនាងនឹងជុងហ្គុកកំពុងតែនិយាយគ្នា

"daddyរបស់អ៊ុនហាមិនមែនអ្នកបម្រើរទេdaddyគឺជាdaddyរបស់ខ្ញុំ"ខណ:ឮអ្នកដទៃហៅdaddyសំណព្វចិត្តគេថាជាអ្នកបម្រើរអ៊ុនហាតបវិញយ៉ាងលឿននឹងខាំមាត់ដាក់អ្នកស្រីលីងនីធ្វើអោយរាងក្រាសលួចញញឹមពេលឃើញសម្ដីកូនម្នាក់នេះក្លាហានកាត់តាមក្មេងខ្លះនៅម្ដុំៗនឹងណាស់

"ជាdaddyយ៉ាងមិចទៅកូនមីងមិនយល់ទេ តែឆ្លាតដល់ហើយលោកចន"អ្នកស្រីហាកមិនយល់សោះតែទោះយ៉ាងណាក៏ខំធ្វើជាមើលទៅអ៊ុនហាគួរអោយស្រលាញ់ដើម្បីអោយជុងហ្គុកឃើញថានាងស្រលាញ់កូនរាងក្រាសដែរ អ្នកស្រីលូកដៃមករកច្បិចថ្ពាល់អ៊ុនហាតែអាល្អិតក៏ខាំដៃ

ហាំ!

"អួយយួយ...អួយ..ឈឺ"អ្នកស្រីភ្ញាក់នឹងរើដៃព្រោះឈឺតែអាល្អិតខាំមិនលែងមិនមធ្យមងំថេហ្យុងមកចាប់ដៃអ្នកស្រីលីងនីមិនអោយរើទៀតព្រោះខ្លាចនាងក្រលាស់ធ្វើអ៊ុនហាឈឺសម្រាប់នាងវិញឈឺអីឈឺទៅអោយអ៊ុនហាខាំអោយអស់ចិត្តទៅ

"អ៊ុនហា..បានហើយកូនបានហើយ"ជុងហ្គុកច្របាច់ថ្ពាលអាល្អិតតូចតិចៗនឹងប្រាប់អោយលែងទើបអ៊ុនហាព្រមលែងវិញនឹងធ្វើមុខក្រញ៉ូវដាក់អ្នកស្រីលីងនីដដែល

"អួយ!..."អ្នកស្រីដកដៃមកវិញនឹងមើលដៃខ្លួនដែលញ័រព្រោះឈឺនោះទាំងមុខក្រញ៉ូវនឹងលួចសម្លក់ថេហ្យុងដែលមកចាប់ដៃនាងមិនអោយរើពិសេសគ្រឺតខឹងនឹងអ៊ុនហាផងដែរ

"ហិហិ..."ថេហ្យុងក៏ខ្ទប់មាត់លួចសើច

"អញ្ចឹងខ្ញុំទៅហើយណាលោកចន"អ្នកស្រីលីងនី

"បាទសុំទោសជំនួសកូនផង"ជុងហ្គុក

"ចា៎មិនអីទេប៉ុណ្ណឹងនោះ"អ្នកស្រីក៏បង្ខំចិត្តញញឹមរួចដើរចេញទៅទាំងម៉ួម៉ាវ

មហិច្ឆតាប្រពន្ធចុង[complete✅]Nơi câu chuyện tồn tại. Hãy khám phá bây giờ