ភាគទី10: ចុះថេហ្យុងនោះអ្នកណាមានសំណាងបានជាគូទៅ?​

4K 378 69
                                    

ជុងលីមិនសូវយល់ពីសម្ដីថេហ្យុងទេតែមិនថ្វីនាយមិនចាប់អារម្មណ៍ច្រើនទេព្រោះតាំងពីមានជំងឺបាក់ទឹកចិត្តមកថេហ្យុងមានទម្លាប់ថ្មីមួយគឺនិយាយរវើរវាយពេលខ្លះយើងនិយាយលេងជាមួយរាងតូចត្រឹមពាក្យតូចតាចអត្តន័យធម្មតាមួយតែថេហ្យុងវិញបែរជាគិតថាវាជាសម្ដីមុតជ្រៅនឹងគុំក្នុងចិត្តពេលខ្លះគេនិយាយមុតៗយើងគួរតែកុំតបតអីល្អជាង

"បាទបងដឹងថាហើយ តោះ!​ទៅមើលរីកាទៅដាំបាយខ្លោចហើយ"ជុងលីលើកបីរាងតូចចូលក្នុងថេហ្យុងតោងកនាយទាំងលួចញញឹមគេនិយាយមិនខុសទេគេស្រឡាញ់ជុងលីខ្លាំងពិតមែនតែរឿងខ្លះបង្ខំគេអោយដើរមកដល់ផ្លូវមួយនេះ

បន្ទាប់ពីនោះរាងតូចនៅញាុំអាហារជុំគ្នាជាមួយពួកគេមុននឹងឡើងឡានក្រុងត្រឡប់ទៅភូមិគ្រិះចនវិញនាយជាសង្សារឆ្ងល់ថាហេតុអីថេហ្យុងត្រូវលាឈប់ពីការងារធំមួយនោះគេទៅធ្វើការអី?​គ្រាន់តែឆ្ងល់តែបើថេហ្យុងមិនឆ្លើយនាយមិនចេះទៅជីកឬសជីកគល់រាងតូចដែរ។​

#ភូមិគ្រិះចន

មកដល់ផ្ទះរាងតូចធ្វើការងារយ៉ាងល្អនឹងនិយាយជាមួយគេឯងច្រើនទាំងដែលនោះមិនមែនជាចរឹករបស់ថេហ្យុងពេលបច្ចុប្បន្ននេះទេភាពរួសរាយគឺលែងមានទៀតហើយគេធ្វើអ្វីមួយទង្វើរគេសុទ្ធតែមានគ្រោងការទាំងអស់ វត្តមានជុងហ្គុកមកផ្ទះវិញឮអ្នកបម្រើរ
និយាយថាភាគច្រើនថ្ងៃត្រង់នាយទៅយកជេឌិននឹងអាន់ណាមកពីរៀនហើយឈាងចូលមកញាុំបាយជាមួយម៉ាក់នាយដោយអ្នកស្រីម៉ារីក៏ត្រឡប់មកពីខាងក្រៅរីឯហ្សារីតាបាត់មុខឈឹងមិនឃើញនាងមកអើតផ្ទះនោះទេ

ធ្វើការផងឆ្វែលមើលនេះនោះផងរាងតូចមិនទំនេរភ្នែកនោះទេពិសេសគឺតែងតែតាមសង្កេតមើលអ្នកស្រីម៉ារីដូចពេលនេះអញ្ចឹងគេឃើញអ្នកស្រីមកកន្លែងសួននិយាយទូរស័ព្ទតែម្នាក់ឯងក៏មកលបតាមស្ដាប់ការសន្ទនារបស់ពួកគាត់

"ប៉ុន្មានឆ្នាំមកនេះយើងអោយលុយទៅឯងច្រើនណាស់តើចង់ទារដល់ពេលណាទើបព្រមឈប់"អ្នកស្រីម៉ារី

«បើមិនអោយមកពួកយើងទេរឿងអាថ៍កំបាំងរបស់លោកស្រីយើងនឹងយកទៅប្រាប់គេ»សម្ដីចេញពីទូរស័ព្ទ

មហិច្ឆតាប្រពន្ធចុង[complete✅]Kde žijí příběhy. Začni objevovat