Ep 42: ម៉ាក់ធ្លាប់ដឹងថាខ្ញុំចូលចិត្តអ្វីទេ?

Magsimula sa umpisa
                                        

< លែងទៅលោកយាយខ្ញុំមកហើយ>

< មិនលែងទេ តែហ៊ានលែងបងអង្គុយយំនៅនឹងឥឡូវហើយ>
___________

< យាយនឹកចៅស្លាប់ហើយ បើចៅទៅវិញបែបនេះនោះ>លោកយាយញញឹមទៅកាន់ចៅប្រុសក៏ដូចជាចៅប្រសារ-,-

< មិននឹកនោះទេលោកយាយ ចៅនឹងត្រឡប់មកលេងយាយម្តងទៀតតែការមកវិញលើកនេះគឺមកទាំងគ្រួសារតែម្តង ចាំឱបលោកយាយបែបនេះៗ>Jimin ឱបគាត់ទាំងស្នាមញញឹមកក់ក្តៅ

< ទៅចុះណាចៅ ខំរៀនណា បើឯងហ៊ានតែធ្វើឲ្យចៅប្រុសយើងខូចចិត្តម្តងទៀត ដឹងគ្នាជាមួយចាស់ដូចជាយើងមិនខានទេ>លោកយាយរបស់ជីមីន បានសម្លឹងមុខsuga

< ខ្ញុំសន្យាថាមិនធ្វើឲ្យជីមីនខូចចិត្តនោះទេ>suga

< ជម្រាបលាលោកយាយ>ពួកគេទាំងពីរនាក់ក៏បានហៅតាក់សុីជិះទៅព្រោះថាsugaអត់បានយកឡានមកជាមួយទេ😅

< បងជួយបើកទៅភូមិគ្រឹះមីនបន្តិច>សម្តីរបស់ស៊ូហ្គាធ្វើឲ្យជីមីនបើកភ្នែកធំៗភ្ញាក់ផ្អើល ទៅទីនោះធ្វើអី?នេះស៊ូហ្គាចង់ធ្វើអី

< នេះលោកចង់យ៉ាងម៉េចនឹង!!ខ្ញុំមិនទៅទេ ដាក់ខ្ញុំនៅត្រង់នេះហើយ>Jimin ស្រែកថាឲ្យស៊ូហ្គាថែមទាំងចង់ចុះនៅទីនេះទៀត

< ជីមីន..!!ស្តាប់បងណា លើកនេះយើងត្រូវប្រឈមមុខនឹងបញ្ហាជាមួយគ្នាអូនមិនត្រូវរត់គេចទៀតទេណាមានបងនៅទីនេះហើយអូនមិនត្រូវខ្លាចទេ>suga ចាប់កាន់ដៃវាធ្វើឲ្យជីមីនមានអារម្មណ៍ថាកាន់តែកក់ក្តៅ

< អូនជឿបង!!>ពេលនេះជីមីនបានហៅខ្លួនឯងថាអូនហើយហៅស៊ូហ្គាថាបង ឮបែបនេះស៊ូហ្គាកាន់តែញញឹម ក្នុងចិត្តពេលនេះរំភើបក្រៃលែង

_ភូមិគ្រឹះមីន_

កាលដែលកំពុងបាត់កូនប្រុសពេញមួយយប់ ពេលនេះគេក៏មកវិញជាមួយនឹងជីមីន មនុស្សដែលគេស្រឡាញ់

< កូនយ៉ុន!!នេះឯងមិនទាន់ចាកចេញពីកូនប្រុសយើងមែនទេ?ចង់មកយកលុយមែនទេ យើងឲ្យឯង>Mrs.min បានសួរទៅកាន់ជីមីនដែលពួននៅក្រោយខ្នងស៊ូហ្គា

< ជីមីនមិនមែនមកព្រោះតែលុយទេ តែគេមកក្នុងនាមជាភរិយារបស់ខ្ញុំ>suga តបទាំងមិនញញើតទៅកាន់ម៉ាក់របស់គេ

~ឆក់ស្នេហ៍មេអណ្តើកតូច~(Completed)Tahanan ng mga kuwento. Tumuklas ngayon