Ep 22: ចុះបើមនុស្សពិសេសជាឯង??

1K 144 10
                                        

បន្ទាប់ពីរកបានគ្រប់យ៉ាងហើយពួកគេក៏នាំគ្នាញុាំមីដែររាងតូចបានដោយក្នុងកាតាបយកមកជាមួយ វាមានលក្ខណៈដូចhot potអញ្ជឹងគឺមិនបាច់ដាំទឹកទេ តែវាគ្រាន់តែជាមីធម្មតា

< ហេតុអីក៏មិនទាន់គេងទៀត??មិត្តភក្តិឯងគេគេងលក់បាត់ហើយ>suga បានដើរមករកJiminដែរអង្គុយលើថ្មក្បែរទឹកធ្លាក់

< ខ្ញុំមិនទាន់ងងុយទេ ចង់នៅបន្តិចទៀតសិន>រាងក្រាស់មិនបានតបតតែក៏មកអង្គុយក្បែររាងតូច

< រងារទេ???>រាងតូចគ្រាន់តែងួកក្បាលហើយរាងក្រាស់ក៏បានយកអាវរបស់ខ្លួនមកដណ្តប់ឲ្យគេ

< ធ្វើអី??>suga រាងភ្ញាក់ផ្អើលពេលឃើញរាងតូចយកដៃមកស្ទាបថ្ងាសរបស់គេ

< ខ្លួនមិនក្តៅទេ...តែហេតុអីក៏ថ្ងៃនេះចិត្តល្អម្ល៉េះ??>

< បើមិនត្រូវការទេ ឲ្យអាវមកវិញមក!!>

< អ៎េ!!!ប្រញាប់តែខឹង ខ្ញុំថាលេងតើ....អរគុណលោកហើយ>Jimin ទាញអាវមកវិញព្រមទាំងពោលពាក្យអរគុណដោយស្នាមញញឹមចំណិងព្រះចន្រ្ទ ពិតណាស់រាងក្រាស់ធ្លាប់ឃើញស្នាមញញឹមមួយនេះតែមិនមែនគេញញឹមសម្រាប់ខ្លួនដូចពេលនេះ មានន័យថារាល់ដងគេមិនដែលបង្ហាញស្នាមញញឹមមួយនេះមកកាន់គេទេ

< ខ្ញុំអាចសួរលោកខ្លះៗបានទេ??>

< Hmm>

< ហេតុអីក៏លោកមិនព្រមទៅdateជាមួយអ្នកនាងmiya??>សំណួររបស់Jiminបានធ្វើឲ្យអ្នកខាងនោះសម្លឹងមុខគេ ធ្វើឲ្យរាងតូចមានអារម្មណ៍ថាគេកំពុងតែសួរសំណួរមិនគួរសួរហើយ

< ខ្ញុំ...ខ្ញុំគ្រាន់តែ.....>

< មកពីខ្ញុំមិនបានស្រឡាញ់គេ មនុស្សមិនស្រឡាញ់ផងឲ្យទៅdateយ៉ាងម៉េចកើត??>

< តែ....ខ្ញុំគិតថាពេលខ្លះមនុស្សមិនស្រឡាញ់គ្នាក៏ទៅបានដែរ ឧទាហរណ៍ថាលោកស្រឡាញ់អ្នកណាម្នាក់ជួនកាលនៅថ្ងៃមួយនោះវាអាចជាឱកាសដើម្បីឲ្យលោកបានបង្កើតអនុស្សាវរីយ៍ល្អៗជាមួយនឹងគេ វាក៏ជាក្តីសុខមួយចំណែកតូចផងដែរ>Jimin

< មនុស្សដូចជាខ្ញុំមិនចេះស្មោះត្រង់នឹងអ្នកណាម្នាក់ទេ ពេលបានខ្លួនហើយក៏ដោះដៃទោះស្រីច្រើនតែបើនិយាយពីមនុស្សប្រាកដប្រជាមិនមានសូម្បីតែម្នាក់>suga និយាយរៀបរាប់ពីខ្លួនឯង

~ឆក់ស្នេហ៍មេអណ្តើកតូច~(Completed)Donde viven las historias. Descúbrelo ahora