Ep 26: ក្តីសុខតិចតួច><

1K 138 15
                                        

ត្រឡប់មកដល់ផ្ទះវិញ Jiminញញឹមម្នាក់ឯងព្រោះមានរឿងមួយសប្បាយចិត្តខ្លាំងណាស់ គឺរឿងរាងក្រាស់សុំគេធ្វើសង្សារនឹងហើយ👉👈

< ដូចជាញញឹមញញែមចម្លែក ទៅជួយហាងបងថ្លៃឯងមានអីពិសេសមែនទេ??>Namjoon

< គ្មានទេ ខ្ញុំធម្មតាតើ>

< ជឿទៅថាធម្មតា ប្រាកដណាស់មានរឿងអីដែរពិសេសៗហើយ>

< ខ្ញុំនិយាយការពិតវាស្អីពិតមែន សុំទៅងូតទឹកដូរខោអាវសិនហើយក្តៅណាស់>Jimin រត់ឡើងទៅលើដើម្បីគេចពីសំណួរបងប្រុសរបស់ខ្លួន

< អម្បាញ់មិញនេះដូចជាឮសម្លេងJimin ប្អូនមកវិញហើយមែន??>Mrs.park

< មែនហើយម៉ាក់ ញញឹមញញែមចម្លែកដល់ហើយ>

< អូនហ៎ា បងគិតថាកូនយើងកំពុងតែមានស្នេហាទេដឹង>Mr.park

< ខ្ញុំក៏គិតដូចជាប៉ាដែរ វាមានភាគរយទៅរួចច្រើនណាស់>Namjoon ងួកក្បាលយល់ស្រប
___________

< ឆ្កួតមែនហើយ!!>Jimin ទះក្បាលខ្លួនឯងមិនឲ្យគិតពីរឿងនោះព្យាយាមបង្ខំមាត់មិនឲ្យញញឹមចេញមកក្រៅ

< ព្រមធ្វើសង្សារខ្ញុំទៅ>

< ខ្ញុំនិយាយមែន ខ្ញុំស្រឡាញ់Jiminណាស់>

< អ៎ាយ!!!ខ្ញុំឆ្កួតដោយសារលោកមិនខានទេអាប្រុសឆ្កួត!!>Jimin យកដៃខ្ទប់មុខអៀននឹងសម្តីរាងក្រាស់ ខួរក្បាលចេះតែគិតមិនឈប់សោះ

< តែ...តែខ្ញុំស្រឡាញ់គេហ៎េស??វាជាមិនអាចទៅរួចត្រូវទេ បើខ្ញុំស្រឡាញ់គេmiyaនាងនឹងខូចចិត្ត ខ្ញុំខំធ្វើមេអណ្ដើកឲ្យនាងតែបែរជាមកស្រឡាញ់គេខ្លួនឯងចឹងហ៎េស>Jimin ចង្អុលមុខខ្លួនឯងដឹងថាវាប្រហែលជាមិនអាចទៅរួចទេ

< ទេ!!!ខ្ញុំមិនអាចស្រឡាញ់គេបានទេ ត្រូវហើយ!!មិនអាចទេ>Jimin បន្ទាប់ព្យាយាមពន្យល់ខ្លួនឯងហើយក៏យកកន្សែងចូលបន្ទប់ទឹកទាំងអារម្មណ៍កំពុងតែច្របូលច្របល់នោះ

_back to suga_

< ញញឹមញញែមសម្បើមណាស់ន៎កូន>Mrs.min

< អ្នកម៉ាក់>suga ក៏ឱនគោរពគាត់

< ថ្ងៃស្អែកនេះកូនទំនេរទេ ម៉ាក់ចង់ឲ្យកូនជូនក្មួយmiyaទៅដើរលេងបន្តិច>

~ឆក់ស្នេហ៍មេអណ្តើកតូច~(Completed)Where stories live. Discover now