ព្រឹងថ្ងៃថ្មី ព្រឹកនេះជាព្រឹកដែរម៉ាក់រាងក្រាស់ចង់ឲ្យគេទៅជូនmiyaទៅដើរលេង ទោះប្រឹងប្រកែកក៏មិនបានចឹងមានសម្របខ្លួនទាំងចិត្តមិនចង់នឹងហើយ
< ជម្រាបសួរអ្នកមីង>miya បានដើរចូលមកឱនគោរពម៉ាក់រាងក្រាស់
< ច៎ាសក្មួយ អង្គុយចុះសិនទៅណា>
< សួស្តីបងyoon ខានជួបគ្នាយូរហើយតាំងពីថ្ងៃណាត់ជួបលើកមុនម្ល៉េះ>miya ញញឹមយ៉ាងស្រស់ លើកនេះមិនបាច់ពឹងមេអណ្ដើកតែក៏មានខ្សែរធំជាម៉ាក់របស់រាងក្រាស់តែម្តង
< ហុឹម...>suga គ្រាន់តែក្រហឹមដឹងឮភ្នែកមិនទាំងសម្លឹងមើលទៅនាងផង
< ធ្វើឲ្យស្រួលបួលជាមួយប្អូនបន្តិចទៅកូន>
< ខ្ញុំមិនចូលចិត្តនិយាយស្រទន់ៗនោះទេម៉ាក់ក៏ដឹង បើម៉ាក់ចង់ឲ្យខ្ញុំនាំនាងទៅដើរលេងខ្ញុំក៏ព្រមតាមហើយ>suga ស្តីហើយក៏ដើរចេញទៅឡានមុនបាត់ ទុកឲ្យmiyaនៅក្តៅក្រហាយក្នុងចិត្ត
< មីងសូមទោសជំនួសyoonផងណាក្មួយ គេរៀងពិបាកបន្តិចហើយ>
< អ្នកមីងកុំសូមទោសខ្ញុំអី ខ្ញុំមិនចង់បាបនោះទេ>
< ក្មួយល្អខ្លាំងណាស់ មីងរើសក្មួយមកធ្វើកូនប្រសារមិនខុសមែន>Mrs.min
< អ្នកមីង....ខ្ញុំអៀនណាស់>
_skip_
រយៈពេល1ម៉ោងដ៏សែនធុញទ្រាន់បំផុតរបស់រាងក្រាស់ដែរត្រូវដើរតាមនាងរើសសម្លៀកបំពាក់មិនឈប់ឈរ
< Jimin???>ក្រឡេកភ្នែកទៅខាងឆ្វេងបានជួបនឹងJiminដែរកំពុងដើរជាមួយនឹងប្រុសម្នាក់ណាក៏មិនដឹងហើយក៏ដើរចេញឆ្ងាយពីភ្នែករបស់គេ
< ខ្ញុំទៅបន្ទប់ទឹកបន្តិច>
< ប្រញាប់ត្រឡប់មកវិញណាបងយ៉ុន>miya នាងក៏មិនបានចាប់អារម្មណ៍ច្រើនក៏ងួកក្បាលចំណែករាងក្រាស់ក៏ដើរទៅកន្លែងដែរបានជួបរាងតូចអម្បាញ់មិញ
< ទៅដល់ណាបាត់ហើយ??>suga ព្យាយាមក្រឡេកមើលជុំវិញខ្លួនមួយសន្ទុះតែក៏មិនបានឃើញរាងតូចនោះទេ
< បងយ៉ុន!!បងនៅទីនេះសោះ ចឹងតើបានជារកនៅបន្ទប់ទឹកមិនឃើញសោះ>miya បានចូលមកឱបដៃយ៉ាងស្និតស្នាលជាមួយរាងក្រាស់ធ្វើឲ្យអ្នកខាងនោះមានអារម្មណ៍ធុញថប់ជាខ្លាំង
YOU ARE READING
~ឆក់ស្នេហ៍មេអណ្តើកតូច~(Completed)
Romanceបានត្រឹមតែលាក់ទុកក្តីស្រឡាញ់ក្នុងបេះដូងតូចមួយនេះមិនអាចបញ្ចេញមកក្រៅបានព្រោះពាក្យថា" មេអណ្ដើក " « បើការចាកចេញរបស់ខ្ញុំធ្វើឲ្យលោកមានអនាគតល្អ មេអណ្ដើកម្នាក់នេះសុខចិត្តដើរចេញទោះដឹងថាវាឈឺយ៉ាងណាក៏ដោយ»ជីមីន មីន យ៉ុនគី//ផាក ជីមីន សរសេរដោយ: PR Møchí ツ
