Ep 34: ស្មុគស្មាញ

1K 126 26
                                        

[នាងកុហក!!!ជីមីនកុំជឿនាងអី]Jimin ព្យាយាមបន្លប់ចិត្តខ្លួនឯងទោះក្នុងទ្រូងពេលនេះវាកំពុងតែចុកក៏ដោយ ម៉ាក់រាងក្រាស់ហាមឃាត់មិនឲ្យទាក់ទង ពេលនេះនាងមកនិយាយបែបនេះទៀត?

< ខ្ញុំមិនចង់និយាយច្រើននោះទេ បងយ៉ុនគីគាត់និយាយច្រើនណាស់ តែថា...ខ្ញុំខ្លាចឯងក្អួតឈាម បន្តរស់នៅក្នុងក្តីស្រមៃទៀតទៅណា មេអណ្ដើកតូចរបស់ខ្ញុំ>miya សើចឌឺហើយដើរចេញទៅវិញទាំងស្នាមញញឹម

< គ្រប់យ៉ាងគេសម្តែងមែនទេ??>និយាយដល់ពាក្យនេះទឹកភ្នែកវាហូរចុះមកដោយឯកឯង ឧបសគ្គត្រឹមម៉ាក់របស់គេមធ្យមទេ សំខាន់សមីខ្លួនយកគេមកលេងសើចទៀត

បន្ទាប់ពីងូតទឹករួចរាល់taehyungក៏ដើរចេញមកខាងក្រៅដោយមានត្រឹមកន្សែងរុំចង្កេះ

< អ៎ាយយយយយ ស្អីនឹង??>tae ស្រែកមួយទំហឹងពេលឃើញJungkookដេកលើគ្រែគេចុចទូរស័ព្ទធ្វើមិនដឹង

< ប្តីអូននោះអី>

< ប្តីឆ្កួតយ៎ស្អី!!!អ្នកណាឲ្យលោកមកបន្ទប់ខ្ញុំ>tae សម្លឹងមុខJungkookដូខសុីសាច់ហុចឈាម ភ្លេចគិតថាខ្លួនគេមានតែកន្សែងបិទបាំងផ្នែកខាងក្រោម

< ខ្ចីណាស់ម៉ែអើយ!!>រាងក្រាស់សម្លឹងមិនដឹងភ្នែក ហើយភ្លាត់មាត់សរសើរចេញមកក្រៅទៀតផង

< អារោគចិត្ត!!!>tae ស្រែកហើយរត់ចូលបន្ទប់ទឹកវិញតែមិនប្រយ័ត្នទើបធ្វើឲ្យដួលអុកគូថទៅឥដ្ឋ

< អូនយ៉ាងម៉េចហើយtae??>រាងក្រាស់ស្ទុះក្រោកទៅជួយលើក

< ឈឺ!!>

< ឃើញទេ នេះហើយលទ្ធផលប្រឹងរត់ទៅ បើបាក់ចង្កេះគិតយ៉ាងម៉េច>Jungkook បានឲ្យរាងតូចមកអង្គុយលើពូកវិញ

< យកកន្សែងនេះទៅបាំងខ្លួនប្រាណអូនទៅ បងខ្លាចទ្រាំមិនបាន>Jungkook បានហុចកន្សែងឲ្យរាងតូច

< អរ...អរគុណ>ទទួលយកកន្សែងហើយរុំផ្នែកខាងលើ

< អូននៅខឹងបងទៀតមែនទេ??បងប្រាប់ហើយថាបងនិងនាងគ្មានអីពាក់ព័ន្ធគ្នានោះទេ នៅយប់នោះបង...>Jungkook ព្យាយាមបកស្រាយតែក៏ត្រូវtaeកាត់

< ឈប់និយាយទៅ!!ខ្ញុំនិងលោកគ្មានអីពាក់ព័ន្ធគ្នាទេ>tae មិនបានសម្លឹងមុខរាងក្រាស់ចំ ក្នុងចិត្តក៏ពិបាកចិត្តមិនស្ទើរ ចាំបាច់មកស្រាយធ្វើស្អីបើរឿងគ្រប់យ៉ាងគេដឹងអស់ហើយនឹង?

~ឆក់ស្នេហ៍មេអណ្តើកតូច~(Completed)Where stories live. Discover now