Ep 42: ម៉ាក់ធ្លាប់ដឹងថាខ្ញុំចូលចិត្តអ្វីទេ?

1.2K 127 32
                                        

< ហុឹក...មិនមែនជាជីមីន!!!ហុឹក...ដឹងខ្លួនឡើងមក កុំស្ងាត់បែបនេះអី អ្ហឹក...ឈប់បំភ័យបងទៅ អ្ហឹកៗបើកភ្នែកមកជីមីន>suga ស្រែកយំខ្លាំងៗមិនយូរប៉ុន្មានឡានពេទ្យក៏បានមកដល់

< លោកត្រូវតែជួយគេឲ្យបានណាលោកគ្រូពេទ្យ ហុឹក..គេត្រូវតែមិនកើតអី អ្ហឹក..>suga អង្រួនដៃគ្រូពេទ្យឲ្យជួយសង្រ្គោះជីមីន

< ខ្ញុំនឹងព្យាយាម>ថាហើយក៏លើកជីមីនចំណែកsugaក៏ឡើងលើឡានដូចគ្នា

< បេះដូងអ្នកជំងឺលោតញ៉ាប់ណាស់!!>

< ឆាប់ច្របាច់អុកសុីសែនឲ្យលឿនជាងនេះទៅ>លោកគ្រូពេទ្យញ៉ាប់ដៃញ៉ាប់ជើងច្របាច់បំពង់អុកសុីសែន ចំណែកឯsugaកាន់ដៃជីមីនហើយពោលពាក្យថា

< អូនត្រូវតែមិនកើតអីណា ពួកយើងនឹងរស់នៅជាមួយគ្នា ហុឹក...>

< បេះដូងអ្នកជំងឺឈប់ដើរហើយ!!>

< ថាម៉េច!!!មិនពិតទេ!!ហុឹក..ជីមីន អូនមិនទៅចោលបងទេ ហុឹក...ក្រោកមកវិញមកជីមីន ហុឹក...ក្រោកមក!!>suga ស្រែកអង្រួនហៅរាងតូចឲ្យដឹងខ្លួនវិញសឹងតែអស់ពីខ្លួន

< លោក...លោកដឹងខ្លួនឡើង យល់សប្តិដល់ណាហើយនឹង?>Jimin បានដើរមកដាស់រាងក្រាស់ព្រោះអ្នកខាងនោះគិតតែពីស្រែកហៅឈ្មោះខ្លួន

< ហ៎ាស??នេះ...នេះ..មានរឿងអី?>suga សួរទាំងធីងធោងខ្លួនបែកញើសជោគថែមទាំងមានទឹកភ្នែកទៀតផង

< ខ្ញុំមិនដឹងទេ ឮតែលោកស្រែកហៅឈ្មោះខ្ញុំខ្លាំងៗ អ៎ុប...>មិនទាន់ទាំងបានបកស្រាយចប់ផងរាងកាយស្តើងត្រូវបានរាងក្រាស់ចាប់ឱបមួយទំហឹង

< ហុឹក...អរគុណណាស់ដែលវាត្រឹមតែយល់សប្តិមិនមែនការពិត បងភ័យណាជីមីន ហុឹកៗ>suga ទឹកភ្នែកម្តងទៀតJiminមិនអាចធ្វើអ្វីបានត្រឹមតែឱបតបវិញ ប្រហែលជាយល់សប្ដិអាក្រក់ហើយមើលទៅព្រោះយប់មិញនេះញុាំបាយហើយក៏គេងលក់លើសាឡុងតែម្តង

< ឱបគ្នាមិនគិតថាមានមនុស្សចាស់ក្នុងផ្ទះខ្លះទេឬយ៉ាងម៉េចនេះ?>លោកយាយ បានដើរចូលមកឃើញទិដ្ឋភាពទាំងនោះពេញៗភ្នែក ក្មេងៗអស់នេះ អត់មានគិតថាមានចាស់នៅទីនេះខ្លះទេ!!

~ឆក់ស្នេហ៍មេអណ្តើកតូច~(Completed)Where stories live. Discover now