ថ្ងៃនេះជាថ្ងៃបញ្ចប់ឆ្នាំសិក្សា សិស្សានុសិស្សនៅក្នុងសាលានេះទាំងអស់កំពុងតែមានភាពសប្បាយរីករាយយ៉ាងខ្លាំងជាមួយនឹងការចូលឆ្នាំសិក្សានេះ តែខ្លះទៀតក៏ពិបាកចិត្តព្រោះនេះជាឆ្នាំសិក្សាចុងក្រោយរបស់ពួកគេហើយ
< កូនៗទាំងអស់គ្នា អបអរសាទរផងសម្រាប់ការបញ្ចប់ឆ្នាំសិក្សាលើកនេះ ហើយឆ្នាំនេះផងដែរលោកគ្រូក៏បានត្រៀមមានគម្រោងចង់ទៅដំណើរកម្សាន្តជុំគ្នាម្តងនៅសប្តាហ៍ក្រោយនេះ>លោកនាយក បានឡើងទៅលើវេទិកាដើម្បីនិយាយពីគម្រោងដំណើរកម្សាន្ត
< ហ៊ូ!!!!ល្អណាស់ៗ>
< ដឹងតែសប្បាយហើយ ចាំមើលទៅ>
< ចាំមើលណាបើទៅសមុទ្រវិញ យើងទិញប៊ីគីនីស្លៀកបង្ហាញរាងតែម្តង>
< គម្រោងលើកនេះខាងសាលាមានគម្រោងចង់ទៅក្នុងព្រៃដើម្បីបោះតង់ ព្រមទាំងយើងអាចនឹងសិក្សាពីកន្លែងខ្លះៗដែរកូនៗភាគច្រើនមិនធ្លាប់បានទៅនោះទេ ហើយចំពោះគម្រោងនេះ.....>លោកនាយក បាននិយាយរៀបរាប់ពីរឿងគម្រោងព្រមទាំងនិយាយពាក្យពេចន៍ជាច្រើនទាក់ទងនឹងការសិក្សានិងប្រព័ន្ធអប់រំរបស់សាលា
< អាតុញ!!ឯងទៅទេ??>
< ច្បាស់ជាទៅហើយ...យើងមិនងាយបានដើរលេងជាមិត្តភក្តិបែបនេះទេ>Jimin តបទៅកាន់taeទាំងស្នាមញញឹម
< បើឯងទៅ យើងក៏ទៅដែរ>
< ន៎ែអាស្វា!!!យ៉ាងម៉េចហើយរឿងមេអណ្តើករបស់ឯងនោះដល់ណាដល់ណីហើយ ម៉េចម៉ាចាត់ការតែម្តងទៅខ្ជិលនៅយូរ>Jimin បានឆ្លៀតឱកាសសួរទៅកាន់tae
< ឯងកុំព្រួយ ទៅដំណើរកម្សាន្តលើកនេះគ្រប់យ៉ាងនឹងទទួលបានជោគជ័យមិនខានទេ ព្រោះអាមុខជ្រុញនោះកំពុងតែចូលអន្ទាក់យើងហើយ គិតតែរឿងឯងទៅ...យ៉ាងម៉េចហើយមានសង្ឃឹមខ្លះទេ??>tae បានញញឹមយ៉ាងមានជំនឿចិត្តទៅកាន់រាងតូច
< គ្មានសូម្បីតែ1% ចិត្តរឹងជាងដែកថែបទៀត អើយ!!!យើងឈប់ទៅធ្វើមេអណ្តើកឲ្យmiyaស្អីទៀតហើយ គ្មានសង្ឃឹមទេ>Jimin និយាយទាំងទឹកមុខពិបាកមើល ដឹងចឹងកាលនឹងគ្មានព្រមទទួលទេហ៎ា!!!
YOU ARE READING
~ឆក់ស្នេហ៍មេអណ្តើកតូច~(Completed)
Romanceបានត្រឹមតែលាក់ទុកក្តីស្រឡាញ់ក្នុងបេះដូងតូចមួយនេះមិនអាចបញ្ចេញមកក្រៅបានព្រោះពាក្យថា" មេអណ្ដើក " « បើការចាកចេញរបស់ខ្ញុំធ្វើឲ្យលោកមានអនាគតល្អ មេអណ្ដើកម្នាក់នេះសុខចិត្តដើរចេញទោះដឹងថាវាឈឺយ៉ាងណាក៏ដោយ»ជីមីន មីន យ៉ុនគី//ផាក ជីមីន សរសេរដោយ: PR Møchí ツ
