បន្ទាប់ពីដើរជាមួយគ្នាអស់រយ:ពេលយ៉ាងយូរ ម៉ោងប្រហែលជា4ល្ងាចរាងក្រាស់ក៏បានជូនរាងតូចមកផ្ទះវិញ
< ន៎ែ!!!មិនគិតអរគុណយើងដែលជូនឯងដើរលេងទេហ៎េស??>suga ក៏និយាយឡើងពេលJiminបម្រុងនឹងដើរចូលទៅក្នុងផ្ទះទាំងមិននិយាយអីបន្តិច សូម្បីតែពាក្យលា
< អរគុណដែលលោកចាប់ខ្ញុំទៅឱ្យខ្ញុំខាតការងារហ៎េស??>Jimin ក៏ងាកមកតបវិញ
< តែយើងយកឯងទៅដើរលេងទេ គួរតែអរគុណយើង ណាមួយយើងគួរតែចូលទៅក្នុងផ្ទះដើម្បីបង្ហាញភាពកូនប្រុសដែលនាំកូនគាត់ទៅប្រញា៉ប់ៗខ្លាចពួកគាត់បារម្ភ>
< លោកឯងដឹងដែរ??ស្មានតែមិនដឹងទេ!!ហើយពាក្យអរគុណខ្ញុំមិនមែនសម្រាប់មនុស្សដូចជាលោកដែរ>ថាហើយក៏ដើរចូលទៅក្នុងផ្ទះបាត់ ចំណែករាងក្រាស់ក៏សើចឡើងបន្តិច មិនដឹងជាយ៉ាងម៉េចទេបានឈ្លោះជាមួយនឹងរាងតូចដូចជាសប្បាយចិត្តចម្លែក
< ឯងជិតឆ្កួតហើយអាយ៉ុនអើយ!!!>
_skip_
គ្រាន់តែបោះជំហានមកដល់ក្នុងផ្ទះទាំងប៉ាម៉ាក់និងបងប្រុសគេរត់មករកគេតែម្តង ហើយថែមទាំងបង្វិលខ្លួនគេមើលទាំងចង់ក្អួតចេញមកក្រៅហើយ
< ឈប់សិនអ្នកទាំងអស់គ្នា នេះមានរឿងអីមែនទេ??ម៉េចបានជាមកបង្វិលខ្លួនខ្ញុំបែបនេះ>Jimin ក៏បានលើកដៃឱ្យគ្រប់គ្នាបញ្ឈប់សកម្មភាព
< បងប៉ាម៉ាក់ថាឯងត្រូវបានកូនប្រុសគ្រួសារត្រកូលMinនាំទៅជាមួយមែនទេ??ពេលនេះគេមានធ្វើអីឯងទេ!!ប្រាប់មកឱ្យអស់មកកុំលាក់អី>Namjoon បាននិយាយឡើងដោយទឹកមុខព្រួយបារម្ភ ទើបតែមកពីមន្ទីរពេទ្យដល់ពេលឮប៉ាម៉ាក់គេប្រាប់ចឹងមិនភ័យទើបចម្លែក😑
< ខ្ញុំមិនកើតអីទេ ឃើញទេខ្ញុំមកវិញដូមដើមមិនមានស្នាមអ្វីទេ>Jimin បង្វិលខ្លួនមួយជុំឲ្យគ្រប់គ្នាមើល
< ហេុីយ!!!ធូរទ្រូងបន្តិច ចុះគេយកកូនទៅធ្វើអី??>Mr.park ដកដង្ហើមធំបែបធូរទ្រូង
< គេយកកូនទៅដើរលេង!!>
< ហ៎ាស!!!!!!!និយាយមែននិយាយលេង??>all គ្រប់គ្នាស្រែកយកតែម្តងធ្វើឲ្យរាងតូចព្រលឹងចុងសក់អស់រលីងអ្នកណាមិនភ័យបើមកស្រែកដូចឃើញខ្មោចបែបនេះ
YOU ARE READING
~ឆក់ស្នេហ៍មេអណ្តើកតូច~(Completed)
Romanceបានត្រឹមតែលាក់ទុកក្តីស្រឡាញ់ក្នុងបេះដូងតូចមួយនេះមិនអាចបញ្ចេញមកក្រៅបានព្រោះពាក្យថា" មេអណ្ដើក " « បើការចាកចេញរបស់ខ្ញុំធ្វើឲ្យលោកមានអនាគតល្អ មេអណ្ដើកម្នាក់នេះសុខចិត្តដើរចេញទោះដឹងថាវាឈឺយ៉ាងណាក៏ដោយ»ជីមីន មីន យ៉ុនគី//ផាក ជីមីន សរសេរដោយ: PR Møchí ツ
