< tae....!!!>សម្លេងរបស់Jiminបានហៅរាងតូចយ៉ាងពិរោះទាំងរាល់ដងហៅតែអាស្វាសោះនឹង
< អាតុញ??ថ្ងៃនេះដូចហៅយើងពិរោះម្ល៉េះ??>tae បានងាកមកក្រោយ
< ចង់ហៅឲ្យត្រឹមត្រូវខ្លះកុំឲ្យហៅអាស្វាៗពេក អាក្រក់ស្តាប់ណាស់>Jimin ក៏និយាយឡើង
< ចេះដឹងចឹងល្អហើយ>
< ឯងនេះ!!សុខៗក៏ដើរចេញមកក្រៅតែឯង យើងស្មានតែមានរឿងអីតើ យ៉ាងម៉េច??ប្រចណ្ឌសិស្សច្បងJkហ៎េស??>Jimin ក៏និយាយញោះរាងតូចលេង តែមែនទេនផងក៏មិនដឹង
< ឯងឆ្កួតទេដឹង គេមានសង្សារហើយ>
< តែបើតាមយើងគិតសិស្សច្បងJkដូចជាមិនស្រឡាញ់Jeffyអីនឹងសោះ បើតាមគិតស្រឡាញ់ឯងច្រើនជាង>Jimin
< អីយ៉ា!!កាន់តែវែងឆ្ងាយហើយអាតុញ យើងខ្ជិលនិយាយជាមួយឯងណាស់>
< លើកនេះបេសកកម្មរបស់ខ្ញុំ គឺត្រូវធ្វើឲ្យtaeត្រឡប់មកដូចដើមជាមួយសិស្សច្បងJkឲ្យបាន អួយ!!ហៅចឹងដូចមិនស្និទ្ធមាត់សោះ អាស្វាដូចដើមម៉ងទៅ>Jimin
_skip_
ក្រោយពីបញ្ចប់ការនិយាយថ្លែងសន្ទរកថារួចរាល់មក សិស្សៗគ្រប់គ្នាក៏ត្រូវត្រឡប់ទៅផ្ទះវិញរៀងៗខ្លួន ខ្លះក៏ទៅញុាំអីជុំមិត្តភក្តិជាដើម
< Jimin!!>suga ដើរចូលមករករាងតូចទាំងស្នាមញញឹមពព្រាយតាំងពីថ្ងៃម៉ាក់គេដឹងរឿងគេមក ពួកគេទាំងពីរមិនដែរបានជួបគ្នាសោះ
< លោក!!>Jimin ក៏ក្រឡេកទៅទាំងស្នាមញញឹមដូចគ្នា គេក៏នឹករាងក្រាស់មិនស្ទើរដែរចង់ប្រាប់ថាបើគេមកសារភាពថាស្រឡាញ់ម្តងទៀត Jiminនឹងឆ្លើយយល់ព្រមតែម្តង បើមិនចឹងទេ រកមើលពេលវេលាគួរសមឆ្លើយថាស្រឡាញ់
< សុខសប្បាយទេ??ខ្ញុំខានជួបជីមីនយូរហើយ>
< ខ្ញុំសុខធម្មតាទេ ចុះលោកវិញ??>
< ខ្ញុំមិនសូវជាសុខប៉ុន្មានទេ មួយរយៈនេះមានតែរឿងឲ្យឈឺក្បាលរហូត>suga រៀបរាប់ទាំងត្អូញត្អែរ ដៃautoទៅកៀកស្និតស្នាលជាមួយនឹងជីមីន
< បងយ៉ុន!!នៅទីនេះសោះ ខំតែតាមរក>miya ហោះមកពីឋានណាមិនដឹង ធ្វើឲ្យកាត់ផ្តាច់នូវភាពស្និទ្ធស្នាលមួយនេះ
YOU ARE READING
~ឆក់ស្នេហ៍មេអណ្តើកតូច~(Completed)
Romanceបានត្រឹមតែលាក់ទុកក្តីស្រឡាញ់ក្នុងបេះដូងតូចមួយនេះមិនអាចបញ្ចេញមកក្រៅបានព្រោះពាក្យថា" មេអណ្ដើក " « បើការចាកចេញរបស់ខ្ញុំធ្វើឲ្យលោកមានអនាគតល្អ មេអណ្ដើកម្នាក់នេះសុខចិត្តដើរចេញទោះដឹងថាវាឈឺយ៉ាងណាក៏ដោយ»ជីមីន មីន យ៉ុនគី//ផាក ជីមីន សរសេរដោយ: PR Møchí ツ
