Ep 11: បេះដូងលោតញាប់

1.2K 153 19
                                        

🌅 Morning 🌞

ថ្ងៃចន្ទជាថ្ងៃដែលពួកគេចូលមកក្នុងសាលានេះម្តងទៀត ជាមួយគ្នានោះផងដែរមានសិស្សប្រុសម្នាក់បានមកពឹងឱ្យJiminជួយធ្វើមេអណ្តើកឱ្យគេព្រោះដឹងថាពឹងម្នាក់នេះហើយមិនដែលមានពាក្យថាបដិសេធត្រឡប់មកវិញទេ

< Ok ខ្ញុំនឹងចាត់ចែងជូនទៅចុះ នេះលេខកុងរបស់ខ្ញុំកុំភ្លេចតម្លៃដែលយើងបានចរចារគ្នា>Jimin ហារស្តីហើយក៏ដើរចេញទៅប្រតិបត្តិការបាត់

មនុស្សម្នាក់ដែលលួចស្រឡាញ់គេតែឯងតែងដែរដឹងហើយថាគេមិនបានមកចាប់អារម្មណ៍នឹងខ្លួន ទោះគេដេញគេស្តីឱ្យយ៉ាងណាក៏នៅតែប្រព្រឹត្តទង្វើនេះដដែល

< សិស្សច្បងសង្ហារណាស់>Jhope សម្លឹងមើលរូបsoobinដែលខ្លួនបានលួចថត ទោះគេស្តីឱ្យយ៉ាងម៉េចក៏គេនៅតែលួចថតដដែល

< អ៎េ!!អាក្មេងអាក្រក់ ម៉េចបានជាឯងលួចថតរូបសិស្សច្បងsoobinរបស់យើងអញ្ជឹង!!>Girl មួយក្រុមបានដើរមកកញ្ឆក់ទូរស័ព្ទចេញពីដៃរាងតូចតែងប្រកាសថា"សិស្សច្បងsoobinរបស់យើង"ទាំងមិនចេះខ្មាសមាត់បន្តិចសោះ

< ឲ្យមកខ្ញុំវិញមក>Jhope ព្យាយាមទៅយកទូរស័ព្ទពីដៃស្រីម្នាក់នោះមកវិញតែគ្នាគេច្រើនធ្វើឱ្យរាងតូចយកមកមិនកើត

< ចង់បានមែនទេ??ចាំយកវាពីសិស្សច្បងsoobinទៅ>ថាហើយនាងក៏បម្រុងរត់យកវាទៅឱ្យរាងក្រាស់តែចៃដន្យអីក៏ក្រឡេកឃើញរាងក្រាស់ទាំង3ដើរកាត់នេះល្មម

< កុំអី!!!នាងកុំយកទៅឲ្យគាត់អី>Jhope ឃាត់នាង ព្រោះថាបើsoobinចាប់បានគេច្បាស់ជាកាន់តែស្អប់រាងតូចខ្លាំងហើយ

< គ្មានផ្លូវទេ!!!>នាងញញឹមចុងមាត់ ហើយក៏ដើរសម្តៅទៅរកពួកគេទាំងបី

< សិស្សច្បងsoobin!!!>Girl បានស្រែកហៅឈ្មោះរបស់soobinហើយក៏ហុចទូរស័ព្ទនោះឲ្យគេមើល

< ជារបស់អ្នកណាគេ??>soobin និយាយទាំងសម្លេងរាបស្មើ និយាយរួមទៅក្នុងចំណោម3មានតែគេមួយទេដែលមិនស្អប់ការថតរូប គេមិនចង់ឱ្យអ្នកណាមកថតរូបរបស់គេទេ រឹតតែចង់ដឹងថាអ្នកណាជាអ្នកថត

< រ...របស់ខ្ញុំ>Jhope និយាយទាំងញ័រមាត់ព្រោះគេដឹងច្បាស់ថារាងក្រាស់មិនចូលចិត្ត

~ឆក់ស្នេហ៍មេអណ្តើកតូច~(Completed)Where stories live. Discover now