< ប្រហែលជាព្រះអាទិត្យរះទិសខាងលិចហើយមើលទៅ បានជាអាមួយនេះវាព្រមបោះបង់ការដេកមកតាមការណាត់ជួបរបស់មេអណ្តើកម្នាក់នោះ>Jungkook ក្រវីក្បាលបន្តិចហើយក៏ដើរតាមក្រោយរាងក្រាស់រហូតដល់អគារ
_Evening_
ថ្ងៃណាត់ជួបបានមកដល់Jungkookបានមកឈរចាំtaeម្នាក់ឯងនៅមាត់ទន្លេរហាន
< ចាំខ្ញុំយូរទេសិស្សច្បង>tae ដើរមកសួរJungkookទាំងស្នាមញញឹមក្លែងក្លាយ
< មិនយូរនោះទេសម្រាប់ប្រុសស្អាតដូចជាឯង>Jungkook សម្តីព្រានដាក់រាងតូច
< ហិហិ ស្តាប់តែសម្តីក៏ដឹងថាសិស្សច្បងព្រានមិនស្ទើរដែរ>
< មិនចឹងនោះទេ taeកុំចេញតែនិយាយ>Jungkook សើចតិចៗ
< ហិហិ សិស្សច្បងឃ្លានទេ??ខ្ញុំឃ្លានសឹងដាច់ពោះវៀនហើយ មកជួបសិស្សច្បងទាំងមិនទាន់បានអីចូលពោះមួយគ្រាប់ទេ>tae ធ្វើចរិកគួរឱ្យស្រឡាញ់ តាមពិតមិនមែនឃ្លានស្អីទេគ្រាន់តែចង់នៅក្បែររាងក្រាស់ឱ្យបានច្រើនតែប៉ុណ្ណឹងឯងដើម្បីឆាប់បញ្ចប់ភារកិច្ចមួយនេះ
< គួរឱ្យស្រឡាញ់ណាស់យើងនឹង ចឹងយើងនាំគ្នាទៅញុាំpizzaយ៉ាងម៉េចដែរ នៅខាងមុខនេះទេ>Jungkook ក៏ផ្តល់មតិយោបល់មួយទៅកាន់រាងតូច
< អត់ទេ!!!ខ្ញុំមិនញុាំទេ ពេលនេះកំពុងតែសម្រកគីឡូទៅញុាំការ៉េមវិញទៅ>tae
< ចឹងក៏បានដែរ តោះពួកយើងទៅ>និយាយចប់ពួកគេក៏មកហាងការ៉េម រាងតូចគិតតែកម្មង់យកៗធ្វើឱ្យរាងក្រាស់អត់ខ្នាញ់នឹងចរិករបស់គេមិនបាន
< សិស្សច្បងមិនញុាំទេហ៎េស??>
< អត់ទេ!!ឃើញតែឯងញុាំខ្ញុំនេះឆ្អែតបាត់ទៅហើយ ទុកពោះញុាំឯងវិញល្អជាង>Jungkook ចាប់ផ្តើមប្រើស្ទាយដូចស្រីៗកន្លងមក
< សិស្សច្បងខ្ញុំអៀនណា>tae ធ្វើជាអៀនតាមពិតចង់តែហក់ធាក់កណ្តាលមុខទេហ៎ា មិនដឹងប្រើស្ទាយនេះដាក់ស្រីណាខ្លះទេ
< សិស្សច្បងសាកសិនទៅ ខ្ញុំបញ្ចុកណា ហារមាត់មក>tae ក៏បានដួសការ៉េមបន្តិចហើយបានយកវាមកដាក់ក្បែរមាត់រាងក្រាស់ ចំណែកJungkookក៏មិនបានប្រកែកហារមាត់ញុាំ
YOU ARE READING
~ឆក់ស្នេហ៍មេអណ្តើកតូច~(Completed)
Romanceបានត្រឹមតែលាក់ទុកក្តីស្រឡាញ់ក្នុងបេះដូងតូចមួយនេះមិនអាចបញ្ចេញមកក្រៅបានព្រោះពាក្យថា" មេអណ្ដើក " « បើការចាកចេញរបស់ខ្ញុំធ្វើឲ្យលោកមានអនាគតល្អ មេអណ្ដើកម្នាក់នេះសុខចិត្តដើរចេញទោះដឹងថាវាឈឺយ៉ាងណាក៏ដោយ»ជីមីន មីន យ៉ុនគី//ផាក ជីមីន សរសេរដោយ: PR Møchí ツ
