Ep 31: ត្រកូលមីន!!

915 126 24
                                        

< ហាមឃាត់កូនខ្លួនឯងមិនស្តាប់មានតែទៅប្រាប់គេម្តងទេ ឲ្យដឹងថាត្រកូលមីនជាត្រកូលរបៀបម៉េច>Mrs.min ញញឹមកំណាច ចាំមើលឆាប់ៗនេះនឹងមានអ្វីល្អមើលកើតឡើងមិនខាន

< អ្នកមីងចង់ធ្វើអីវាទៅ??>miya

< ក្មួយចាំតែមើលទៅ>

_Tomorrow_

លុះថ្ងៃស្អែកបានមកដល់ Jiminញញឹមសប្បាយចិត្តតាំងពីយប់មិញមកម្ល៉េះ តើមានរឿងអីទៅន៎??

< អ៎េ!!!នេះប្អូនប្រុសបងកំពុងមានស្នេហាមែនទេ ញញឹមញញែមដល់ហើយ>Namjoon បានបង្អាប់ប្អូន

< គ្មានញញឹមអីទេបង>Jimin ចុះមករួមតុអាហារជាមួយអ្នកផ្ទះ

< អាការៈនេះច្បាស់នេះដូចពេលបងបានជួបJinដំបូងៗចឹង គ្រានោះណាមេឃភ្លៀងក៏ឃើញថាមេឃស្រឡះល្អដែរ>Namjoon

< ស្នេហាធ្វើឲ្យមនុស្សយើងដល់ថ្នាក់នឹង គួរឲ្យខ្លាច>Jimin និយាយចប់ក៏ចាប់់ផ្ដើមញុាំអាហាររបស់ខ្លួននឹងឆាប់បានទៅរៀន មាត់ញុាំបាយទេតែចិត្តស្រមៃដល់ពាក្យដែររាងក្រាស់បាននិយាយដាក់ខ្លួនយប់មិញ

< ឆាប់គេងទៅស្អែកបងទៅយកនៅមុខផ្ទះ ស្រឡាញ់អូនជុប...>ដោយសារតែពាក្យសម្តីប៉ុន្មានម៉ាត់នេះ បានធ្វើឲ្យគេអៀនឡើងរួញខ្លួនទៅហើយ នៅមានអាពាក្យបងអូនទៅទៀត លោកអើយ!!!អៀនខ្លាំងណាស់😩

< ប្រុសឆ្កួត និយាយស្អីឡប់ៗ>កំពុងតែញុាំបាយសុខៗក៏ភ្លាត់និយាយចេញមកក្រៅធ្វើឲ្យគ្រប់គ្នាសម្លឹងមុខគេពោពេញដោយចម្ងល់

< មិនមែនថាឲ្យគ្រប់គ្នាទេគឺ...ខ្ញុំចង់និយាយពី...មិត្តភក្តិ នឹងហើយគឺចង់និយាយពីមិត្តភក្តិ>

< ជម្រាបសួរលោកពូ អ្នកមីង ជម្រាបសួរបងប្រុស>កំពុងតែចរចារគ្នា ក៏លេចឡើងនូវវត្តមានរបស់រាងក្រាស់

< អូ!!!ត្រកូលមីន??>Mrs.park គាត់បាននិយាយតិចៗទៅកាន់ប្តីរបស់គាត់ មើលទៅកូនគាត់ដូចស្និទ្ធស្នាលដល់ហី ಠಿ_ಠ

< ខ្ញុំមកនេះចង់បកសុំអនុញ្ញាតិគ្រប់គ្នាឲ្យខ្ញុំជូនJiminទៅសាលាបានទេ>suga បាននិយាយយ៉ាងសុភាពទៅកាន់គ្រប់គ្នា ស្រឡាញ់កូនគេហើយបើមិនសុភាពអំបិលឡូវហើយ:))

~ឆក់ស្នេហ៍មេអណ្តើកតូច~(Completed)Where stories live. Discover now