< ជំទាវនៃត្រកូលមីន??>
< ថាម៉េច???>
< ឆាប់ទៅជាមួយយើងទៅ បើមិនចង់មានរឿង>
< គឺ....លោកជំទាវមានរឿងអីមែនទេ??ល្ងាចនេះបានទេ ព្រោះមិត្តរបស់ខ្ញុំគេ...>Jimin និយាយមិនទាន់ចប់ផង សម្លេងរបស់taeក៏បានបន្លឺឡើងធ្វើឲ្យJiminងាកទៅមើល
< ទៅតាមអាស័យដ្ឋាននេះទៅ តោះពួកឯងយើងទៅវិញសិនទៅ>ថាហើយពួកគេក៏ចេញទៅបាត់ដោយទុកអាស័យដ្ឋានឲ្យរាងតូច
< ពួកគេជាអ្នកណាអាតុញ??>tae បានសួរមិត្ត
< កុំចាប់អារម្មណ៍អី តោះយើងទៅផ្ទះទៅ>Jimin បានបង្វែរមិត្តដោយយកលេសថាចង់ទៅផ្ទះ
< អ៎េ!!!អាតុញ ឯងមិនទាន់ឆ្លើយទេ>
___________________
Jiminរៀបចំខ្លួនដើម្បីទៅតាមអាស័យដ្ឋានមួយនោះ វាប្រាកដជាទាក់ទងអីនឹងរាងក្រាស់ហើយមើលទៅ តែគេក៏មិនប្រាកដដូចគ្នា
< ទៅណានឹងកូន??>Mr.park បានសួររាងតូច
< គឺ...កូនមានការងារត្រូវធ្វើបន្តិចប៉ា ប្រហែលជាល្ងាចបន្តិចបានមកដល់>Jimin
< កូនtaeទៅជាមួយដែរមែនទេ??>Mr.park
< អត់ទេ កូនទៅតែម្នាក់ឯងទេប៉ា>
< ល្ងាចនេះឆាប់មកវិញណា ព្រោះJinនិងប៉ាម៉ាក់គេក៏មកញុាំបាយផ្ទះយើងដែរ ម៉ាក់កំពុងតែចង់គិតពីរឿងរៀបការរបស់បងប្រុសឯង>Mrs.park
< នេះ...ពួកគាត់ទាំងពីរជិតរៀបការហើយត្រូវទេ??ខ្ញុំជិតបានJin hyungធ្វើបងថ្លៃពេញសិទ្ធហើយ>
< ចឹងប្រញាប់ទៅៗនឹងឆាប់បានមកវិញ>Mr.park
< កូនលាសិនហើយណា>Jimin ញញឹមលាហើយក៏ដើរចេញក្រៅផ្ទះដើម្បីហៅតាកសុីជិះទៅតាមទីតាំង
⛪ភូមិគ្រឹះមីន⛪
< ក្មួយច្បាស់ហើយមែនទេថាជាទីនេះ??នេះមិនមែនជាកន្លែងលេងសើចទេណា>អ្នកបើកតាក់ស៊ី
< ហុឹម...កន្លែងនេះហើយ នេះលុយពូអរគុណណាស់>Jimin បានហុចប្រាប់ឲ្យហើយក៏ចុះពីលើឡានមកឈរមុខឃ្លោងទ្វារ
< ចង់ចូលទៅណាអាល្អិត ទីនេះមិនមែនកន្លែងលេងសើចរបស់ឯងទេ>សន្តិសុខ នៅក្រៅផ្ទះបានហាមឃាត់
KAMU SEDANG MEMBACA
~ឆក់ស្នេហ៍មេអណ្តើកតូច~(Completed)
Romansaបានត្រឹមតែលាក់ទុកក្តីស្រឡាញ់ក្នុងបេះដូងតូចមួយនេះមិនអាចបញ្ចេញមកក្រៅបានព្រោះពាក្យថា" មេអណ្ដើក " « បើការចាកចេញរបស់ខ្ញុំធ្វើឲ្យលោកមានអនាគតល្អ មេអណ្ដើកម្នាក់នេះសុខចិត្តដើរចេញទោះដឹងថាវាឈឺយ៉ាងណាក៏ដោយ»ជីមីន មីន យ៉ុនគី//ផាក ជីមីន សរសេរដោយ: PR Møchí ツ
