Ep 21: គេងនៅទីនេះសិន

1K 150 8
                                        

< តោះ!!!!ប្រញាប់មកគ្នាជួយរកទៅ ប្រយ័ត្នមានរឿងអីកើតឡើងទៅ!!!>ពួកគេក៏ចែកផ្លូវគ្នាដើររកពួកគេជាពិសេសគឺJungkook and sugaនឹងម៉ង បារម្ភពីពួកគេខ្លាំងណាស់

< អាមីន!!!យើងថាប៉ុណ្ណឹងបានហើយ ពួកគេប្រហែលជាបារម្ភពីយើងណាស់ហើយមើលទៅ>tae បានស្រែកប្រាប់Jiminព្រោះពួកគេប្រហែលជាបារម្ភណាស់ហើយ

< ចឹងក៏បានដែរ ព្រោះយើងក៏បានមកយូរដែរហើយ>Jimin ក៏យល់ព្រមហើយក៏ងើបមកផ្តូរសម្លៀកបំពាក់ទាំងពីរនាក់ ព្រោះពួកគេក៏បានយកសម្លៀកបំពាក់និងអាហារកំប៉ុងមួយចំនួនផងដែរ

< តោះអាតុញ ឆាប់នាំផ្លូវយើងទៅតង់វិញទៅ??>tae បានហៅរាងតូចឲ្យនាំផ្លូវគេមកតង់ ព្រោះអ្នកខាងនោះបាននិយាយច្បាស់ណាស់ថាស្គាល់ផ្លូវទៅវិញ

< ទៅតង់???យើងមិនចាំផ្លូវទេ>

< Aww ចុះអ្នកណានិយាយថាចំណាំផ្លូវនោះ??ឯងអ្នកនិយាយណាអាតុញ!!>tae ជ្រួញចិញ្ចើម

< ហិហិ គ្នា...គ្នាគ្រាន់តែចង់លេងទឹកជ្រោះទើបចេះតែរកលេសនិយាយឲ្យឯងមកលេងជាមួយ>Jimin បែរទៅសម្លឹងអ្វីផ្សេងព្រោះគេអ្នកខុសពិតមែន!!

< អាតុញ!!!!>
_______________

ត្រឡប់មកអ្នកដែលកំពុងដើររកពីរនាក់នេះវិញ ទោះបីស្រែកយ៉ាងណាក៏គ្មានអ្នកណាម្នាក់ឃើញដែរ

< ខ្ញុំគិតថាយើងគួរតែផ្តឹងប៉ូលីសទៅលោកគ្រូ ពួកយើងទាំងអស់គ្នាហត់ណាស់ ឃ្លានក៏ឃ្លាន ក្តៅក៏ក្តៅ>Man ម្នាក់បាននិយាយឡើងគេដើររកឡើងយូរហើយនៅតែមិនឃើញ

< ខ្ញុំថាយើងដើររកបន្តិចទៀតទៅ ជួនកាលពួកគេទាំងពីរនៅជិតៗនេះក៏ថាបាន>denny បានលូកមាត់និយាយព្រោះគេបារម្ភពីពួកគេដែរ

< ចឹងយើងនាំគ្នាទៅតង់សម្រាកញុាំអីសិនទៅ នៅក្នុងព្រៃគ្មានសេវាទូរស័ព្ទទេ គ្រូនិងចេញទៅក្រៅដើម្បីទំនាក់ទំនងទៅខាងប៉ូលីស>គ្រប់គ្នាក៏ងួកក្បាលយល់ព្រមព្រោះម្នាក់ៗឃ្លាននិងអស់កម្លាំងណាស់

< ពួកhyungនៅឈរទីនេះធ្វើអី??ឆាប់ដើរតាមពីក្រោយពួកគេទៅ>soobin បានហៅរាងក្រាស់ទាំងពីរដែរមើលទឹកមុខដូចជាមិនចង់ទៅសោះ

~ឆក់ស្នេហ៍មេអណ្តើកតូច~(Completed)Where stories live. Discover now