Ep 18: ខ្ញុំត្រូវគេងជាមួយគេហ៎េស!!!

1.2K 161 13
                                        

< មើលទៅដូចជាមានក្តីសុខណាស់>suga កំពុងសម្លឹងមើលសកម្មភាពទាំងអស់ទាំងកំហឹង ដាល់ដើមឈើមួយដៃ តាមពិតគេមិនទាន់បានទៅចោលរាងតូចទេ គេចាំសម្លឹងមើលគ្រប់សកម្មភាពទាំងអស់ចង់ដឹងថារាងតូចនឹងស្រែកអង្វរគេឲ្យមកជួយទេ

Jiminក៏ត្រឡប់មកកន្លែងគ្រប់គ្នាធ្វើឲ្យទាំងអស់គ្នាសម្លឹងមកកាន់គេមិនដាក់ភ្នែក taeក៏ភ្លឹកមិនស្ទើរដែរ

< ដាក់ខ្ញុំចុះបានហើយសិស្សច្បង!!>Jimin ទះខ្នងdennyតិចៗដើម្បីបញ្ជាក់ឲ្យគេដាក់ខ្លួនចុះ

< ដើររួចដែរមែនទេ??>

< មិនអីនោះទេ ខ្ញុំអាចឲ្យមិត្តខ្ញុំជួយបាន>បន្ទាប់ពីបានឮសម្តីJiminហើយdennyក៏ដាក់Jiminចុះតាមសំណូមពរ ចំណែកtaeក៏បានដើរមកជួយមិត្តរបស់ខ្លួន

< ឯងកើតអីមែនទេអាតុញ??ម៉េចក៏ដល់ថ្នាក់ឲ្យលោកdennyមកគ្រាឯងបែបនេះ??>tae

< គ្នាគ្រិចជើងបន្តិចបន្តួចនឹងណាឯង មិនមានអីធំដុំទេ!!>

< យ៉ាងណាក៏អរគុណលោកdennyហើយណាដែរបានជួយជូនមិត្តខ្ញុំមក>tae បានគោរពអរគុណទៅកាន់គេ

< បាទ...មិនអីទេ ខ្ញុំរីករាយជានិច្ច>

< តោះទៅអង្គុយទីនោះសិនទៅ ឯងទៅធ្វើស្អីខ្លះបានជាដល់ថ្នាក់គ្រិចជើងបែបនេះ នេះហើយប្រាប់មិនចេះស្តាប់ទេ ថាកុំឲ្យចូលទៅក្នុងព្រៃ!!>
___________

Miyaសម្លឹងមកកាន់sugaមិនដាក់ភ្នែក ស្នាមញញឹមចុងមាត់ក៏បានលេចឡើង ប្រើវិធីស្រួលបួលមិនព្រមមានតែវិធីស្មោគគ្រោកទេ

< នេះទើបតែមកពីណា ម៉េចក៏ទើបតែលេចព្រះភក្រ្តមកបែបនេះ??>Jungkook បានសួរទៅកាន់sugaដែរមើលទៅដូចជាមួម៉ៅណាស់

< ឯណាអាbin??>មិនបានតបនឹងសំណួរជុងគុកតែបែរជាសួររកsoobinទៅវិញ

< នោះ....កំពុងនៅក្បែរក្មេងប្រុសម្នាក់នោះ មើលទៅវាដូចជាពេញចិត្តពេញថ្លើមដល់ហើយ ហួងហែងសម្បើមណាស់!!>Jungkook បានបួចមាត់ទៅកាន់soobinដែរកំពុងតែជួយលើកនេះឲ្យJhope

< ហុឹស!!!ហួងហែងតែដំបូងទេមើលទៅ ព្រោះវានៅចាំស្នេហាក្មេងៗនោះអី>

~ឆក់ស្នេហ៍មេអណ្តើកតូច~(Completed)Where stories live. Discover now