Ep 25: ព្រមធ្វើសង្សារខ្ញុំទៅ

1.1K 144 22
                                        

រយៈពេលឈប់សម្រាកការសិក្សា1ខែមកនេះ sugaក៏មិនបានមកជួបរាងតូចឬក៏ទំនាក់ទំនងមកអីបន្តិចទេអ្នកខាងនេះក៏ស្ងាត់ អ្នកខាងនោះក៏ស្ងាត់ ខុសពីJungkookដែរមករកtaeស្ទើរតែរាល់ថ្ងៃ....កំពុងតែជាប់ចិត្តនឹងក្តីស្រឡាញ់ក្លែងក្លាយរបស់គេហើយ:((

< អូនចង់ទៅដើរលេងនៅទីណាទៀតទេ??ថ្ងៃនេះបងជូនអូនទៅគ្រប់កន្លែងទាំងអស់ឲ្យតែអូនចង់ទៅ>

< ចង់ដើរលេងនៅក្នុងបេះដូងបង>

< អូននៅក្នុងបេះដូងស្រាប់ហើយតើ...វារត់លេងនៅទីនេះរហូតគ្មានថ្ងៃឈប់នោះទេ>Jungkook បញ្ចេញស្នាមញញឹមស្រទន់ទៅកាន់មនុស្សដែរខ្លួនស្រឡាញ់ ជាស្នាមញញឹមដែលមិនងាយបានឃើញ

< អូនក៏ដូចគ្នា បងរត់លេងនៅទីនេះរាល់ថ្ងៃ>tae ចាប់ផ្តើមមានអារម្មណ៍ថាឈឺៗពេលឃើញស្នាមញញឹមស្រទន់បូករួមជាមួយក្តីស្រឡាញ់ពិតប្រាកដរបស់រាងក្រាស់មកកាន់ខ្លួន

< ពិតណា??បងខ្លាចតែថ្ងៃណាមួយអូនធុញនឹងបង ហើយដកបងចេញពីក្នុងនេះទេ>Jungkook

< គ្មានថ្ងៃនោះទេ>tae ញញឹមតបទាំ
ងដក់ទឹកថ្លាៗក្នុងរង្វង់ភ្នែក គេកាន់តែជឿជាក់ថាប្រុសម្នាក់នេះស្រឡាញ់គេពិតប្រាកដ ប្រុសម្នាក់នេះមានភាពកក់ក្តៅ តែគេសូមទោសគ្រប់យ៉ាងត្រឹមការសម្តែងមួយឆាវរបស់គេ:))

< ជុប~ស្រឡាញ់អូនណាស់ តោះយើងទៅខាងនោះទៀតទៅ>Jungkook ថើបថ្ពាល់រាងតូចមួយខ្សឺតហើយពួកគេក៏ដើរទៅជាមួយដោយភាពសប្បាយរីករាយ
________________

ត្រឡប់មកមើលខាងhopebinយើងនេះវិញ soobinលើកនេះដូចជាល្អខ្លាំងណាស់ មិនដឹងថាលង់ស្រឡាញ់គេឬក៏ខ្លួនប្រាណគេទេ

< ស្រួលបួលណាកូន ប្រយ័ត្នធ្លាក់>Mrs.Jung បានស្រែកប្រាប់កូនរបស់គាត់ដែរកំពុងជូតបោសខាងលើដំបូល

< បាទម៉ាក់ កូនដឹងហើយ...!!>

< មីងលាងចានហើយធ្វើអីទៀតទេ>soobin បានចេញមកសួរម៉ាក់រាងតូច ថ្ងៃនេះគេមកលេងផ្ទះរាងតូចហើយចាំពេលពួកគេសម្អាតផ្ទះល្មមក៏ចង់ចូលមកជួយ

< មិនបាច់ជួយទេក្មួយ ទុកវិញទៅកុំឲ្យថាក្មួយមកលេងហើយធ្វើការងារទៀត>Mrs.Jung

~ឆក់ស្នេហ៍មេអណ្តើកតូច~(Completed)Where stories live. Discover now