Ep 4: ឈ្លោះគ្នាមុខនាយក

1.5K 182 33
                                        

< ហាសហាហាហា!!!!!អួយ!!!!លោតដូចកង្កែបចឹង ល្អមើលណាស់🤣>Jimin សើចខ្លាំងៗពីលើដើមឈើមក អូម៉ាយក្រត!!!!ល្អមើលជាងរឿងឥណ្ឌាទៀត

អួយ~~

សើចមិនទាន់បានប៉ុន្មានផង ត្រូវធ្លាក់ពីលើចុងឈើចុះមកខាងក្រោមទៀត ព្រះអើយ!!!ចង់បាក់ចង្កេះ

< អួយ!!!!ចង្កេះខ្ញុំ>សម្រែករបស់Jiminបានធ្វើឱ្យsugaដឹងហើយងាកមកមើលគេយ៉ាងលឿន

< ឯងមែនទេដែលទម្លាក់សំបុកអង្ក្រងមកលើយើង>suga សួរទាំងដៃនៅតែអេះមិនឈប់

< អ៎ាយ!!!!!!អត់ទេ>Jimin ស្រែកយ៉ាងខ្លាំងពេលដែលsugaចាប់គេជាប់

< ឯងហ៊ានណាស់ដឹងទេអាល្អិត!!!!!អាមុខខ្ទើយ>suga ដាក់ផាំងៗ

< លោកឯងហ៊ានថាឱ្យខ្ញុំផងហ៎េស ចាំមើលណា!!!>Jimin ថាហើយក៏ព្យាយាមបំបែកខ្លួន តែថាពួកគេនៅក្បែរបឹងក្រោយសាលាហើយក៏

ប្រូង~~ធ្លាក់ទឹកទាំងពីរនាក់😆

_skip_

ពួកគេទាំងពីរកំពុងតែស្ថិតនៅក្នុងកែវភ្នែកកំណាចរបស់នាយកសាលា ដៃវិញកំពុងតែកាន់កន្សែងយកមករុំខ្លួន

< ពួកឯងម៉េចបានជាឈ្លោះគ្នាក្នុងសាលាបែបនេះ??ដឹងទេថាខូចកេរ្តិ៍ឈ្មោះសាលាកម្រិតណា>លោកនាយក ស្តីឱ្យពួកគេទាំងពីរនាក់

< មកពីគេទម្លាក់សំបុកអង្ក្រងលើខ្ញុំ>suga និយាយទាំងភ្នែកសម្លក់មិនឈប់

< មកពីលោកនិយាយខ្វះសីលធម៌ដាក់ខ្ញុំមុន>Jimin សម្លក់សម្លឹងsugaដូចគ្នា

< មកពីឯង!!!>

< មកពីលោក!!!>

< មកពីឯង!!!អាមេអណ្ដើកតុញ!!!អាមុខញី!!>

< មកពីលោកអាស្លេកអត់ជាតិ អាល្មោភតណ្ហា!!!>

< ហុឺយ!!!អញហើយ!!!ចង់ខ្យល់>លោកនាយក យកដៃមកទប់ក្បាលចង់ខ្យល់មកឈ្លោះគ្នាមុខនាយកតែម្តងហើយ-,-

< បានហើយឈប់ប្រកែកគ្នា!!!ប្រាប់ថាឱ្យឈប់!!!>លោកនាយក ស្រែកប្រាប់ឱ្យឈប់តែនៅតែមិនឈប់ ក៏ស្រែកមួយទំហឹងធ្វើឱ្យ2នាក់នោះស្ងាត់មាត់តែម្តង

< ទីនេះជាទីចាត់ការមិនមែនកន្លែងពួកឯងឈ្លោះគ្នាទេ!!!បើថានៅតែបែបនេះទៀតខលហៅអាណាព្យាបាលមកតែម្តង>លោកនាយក និយាយគម្រាមពួកគេទាំងពីរមិនចឹងទេពិបាកឡូវហើយ:)

~ឆក់ស្នេហ៍មេអណ្តើកតូច~(Completed)Where stories live. Discover now