ធ្មិចបើកៗមួយសប្តាហ៍កន្លងទៅយ៉ាងខ្លី ថ្ងៃទៅដំណើរកម្សាន្តនៅក្នុងព្រៃក៏បានមកដល់រាងតូចកំពុងតែស្វះស្វែងព្រោះគេក្រោកយឺតម៉ោងដែរឡានសាលាគេត្រូវចេញទៅហើយគេចេញទៅម៉ោង6 ពេលនេះម៉ោង5:45ហើយ
< ពុទ្ធោអើយអាមីន!!!ឯណាស្បែកជើងទៅ ស្បែកជើង!!!នៅឯណាទៅ??>Jimin កំពុងរុករកពេញទូដាក់ស្បែកជើងតែមិនបានឃើញសោះតែម្តង សឹងតែថាលើកទូរក្រវែងចោលទៅហើយ
< ស្បែកជើងម៉ាក់ឃើញកូនមិនបានទុកនៅទូស្បែកជើងតែកូនទុកនៅមុខផ្ទះឯណោះ>Mrs.park បាននិយាយទៅកាន់កូនរបស់គាត់ដែរឆ្លេឆ្លាៗធ្វើអីមិនត្រូវ
< ហេុីយ!!!ហើយចុះ....ខ្ញុំកាន់កាតាបខោអាវអម្បាញ់មិញទុកឯណា??>Jimin ពាក់ស្បែកជើងហើយក៏ចាប់ផ្ដើមសួររកកាតាបខោអាវគេ កាន់មកមិញសោះឥឡូវអត់ដឹងនៅណា
< នេះកាតាបរបស់កូន កុំប្រញ៉ាប់ៗពេកអីតាមសម្រួលក៏បានដែរ>Mrs.park បានប្រាប់ទៅកាន់កូនរបស់គាត់
< មិនប្រញាប់មិនបានទេម៉ាក់ អាស្វាកំពុងតែចាំកូននៅមុខផ្ទះហ៎ ទៅខកវាជេរកូនឥឡូវហើយ>
< អាតុញ!!រួចហើយឬនៅ??នេះដល់ម៉ោងហើយណា>ន៎ក!!!ឃើញទេ និយាយមិនទាន់ផុតពីមាត់ផងសម្រែករបស់taeក៏បញ្ចេញមកបាត់ហើយ
< រួចហើយៗ ម៉ាក់កូនជម្រាបលាសិនហើយណា ជុប~~ស្រឡាញ់ម៉ាក់ជាងគេ>គេក៏ថើបម៉ាក់គេមួយខ្សឺតមុននឹងចាកចេញទៅ
< ច៎ាសកូន ប្រយ័ត្នប្រយែងណា>រាងតូចញញឹមដាក់គាត់បន្តិចហើយក៏កាន់កាតាបខោអាវរបស់ខ្លួនចេញទៅ
< យូរម្ល៉េះ!!!ឡានសាលាចេញទៅចោលឥឡូវហើយ ឆាប់ឡើងមក!!>tae
< អើយ!!សូមទោសណា យើងគ្មានចេទនាឲ្យវាខកទេ>ពួកគេទាំងពីរក៏ប្រញ៉ាប់ប្រញ៉ាល់ឡើងជិះតាក់សុីដែរtaeបានហៅមុននឹងJiminមកដល់ដើម្បីជិះទៅសាលារៀនទាំងអស់គ្នា
_skip_
sugaពេលនេះក៏កំពុងតែរៀបចំខ្លួនឡើងឡានសេរីទំនើបរបស់ខ្លួនដើម្បីទៅដំណើរកម្សាន្ត នឹកឃើញអីលើកនឹងទៅជាមួយគេហ៎??រាល់ឆ្នាំណាមិនដែលនឹកឃើញឬក៏ចាប់អារម្នណ៍រឿងដើរលេងជុំគ្នាអីបែបនេះទេ បើទោះជាទៅក៏ជិះឡានខ្លួនឯងទៅដែរ ប៉ុន្តែ.....ឆ្នាំនេះដូចជាទៅឡានរួមជាមួយគេ មើលទៅមានអីពិសេសទេដឹង🤔
YOU ARE READING
~ឆក់ស្នេហ៍មេអណ្តើកតូច~(Completed)
Romanceបានត្រឹមតែលាក់ទុកក្តីស្រឡាញ់ក្នុងបេះដូងតូចមួយនេះមិនអាចបញ្ចេញមកក្រៅបានព្រោះពាក្យថា" មេអណ្ដើក " « បើការចាកចេញរបស់ខ្ញុំធ្វើឲ្យលោកមានអនាគតល្អ មេអណ្ដើកម្នាក់នេះសុខចិត្តដើរចេញទោះដឹងថាវាឈឺយ៉ាងណាក៏ដោយ»ជីមីន មីន យ៉ុនគី//ផាក ជីមីន សរសេរដោយ: PR Møchí ツ
