Ep 12: នឹកមេអណ្ដើកកន្តឿ

1.2K 163 22
                                        

រយ:ពេល1អាទិត្យមកហើយ ការបញ្ចុះបញ្ចូលរបស់Jiminនៅតែមិនទាន់ទទួលបានជោគជ័យ ធ្វើឲ្យគេមានអារម្មណ៍ថាគ្រប់យ៉ាងត្រូវរលាយហើយ

< ខ្ញុំនឹងឲ្យលុយទៅនាងវិញ ខ្ញុំធ្វើវាមិនបានទេ>Jimin និយាយទៅកាន់នាងទាំងសេចក្តីពិបាកចិត្ដ ពេលនេះប្រហែលជាកេរ្តិ៍ឈ្មោះរបស់គេលែងដូចមុនហើយ

< ហុឹស....ខ្ញុំគិតថាឯងពូកែចុងក្រោយនៅតែមិនអាចទៅបាន ចំណែកលុយនោះខ្ញុំវិញយកទេ ឯងយកទៅចុះ>miya ចាប់ផ្តើមពេបជ្រាយទៅកាន់Jiminព្រោះនាងគិតថារាងតូចអន់ណាស់

< ចុះបើនាងខ្លាំងមិនធ្វើខ្លួនឯងទៅ ពឹងខ្ញុំធ្វើអី??>

< ក៏ព្រោះតែឮឯងល្បីឈ្មោះ តាមពិតមិនបានពូកែដូចគេល្បីនោះទេ>

< ហុឹស....ខ្ញុំនឹងធ្វើឲ្យនាងមើលថាខ្ញុំមិនមែនអន់នោះទេ លុយនេះខ្ញុំនឹងវេរចូលកុងនាងវិញគ្រប់ចំនួនចាំពេលជោគជ័យនាងវេរឱ្យខ្ញុំវិញចុះ>ថាហើយJiminគេក៏ដើរចេញទៅបាត់ គេមិនចង់ឱ្យអ្នកណាមកមើលងាយទេ តែគេច្បាស់ខ្លួនឯងថាអាបុិស្លេកនឹងមិនងាយព្រមនោះទេ

_skip_

ត្រឡប់មកកាន់Jhopeវិញម្តង តាំងពីថ្ងៃដែលបានកើតឡើងនៅបន្ទប់ទឹកនោះមក គេមិនដែលទៅសាលារៀនទៀតនោះទេ អតីតកាលកំពុងតែវិលវល់ពេញខួរក្បាល

តុកៗៗ

< Hopeហ៎ា!!!ម៉ាក់យកម្ហូបមកឲ្យណា បើកទ្វារឲ្យម៉ាក់បន្តិចទៅកូន>Mrs.Jung បានមកគោះទ្វារបន្ទប់កូនប្រុសរបស់គាត់

< កូនអត់ឃ្លានទេម៉ាក់ ម៉ាក់យកទៅវិញទៅ>Jhope បាននិយាយទៅកាន់ម៉ាក់គេទាំងសម្លេងង៉ុលៗ

< បើកទ្វារឲ្យម៉ាក់សិនទៅកូន ម៉ាក់មានរឿងចង់និយាយជាមួយ>

ក្រាក....

< ម៉ាក់មានរឿងអីមែនទេ??>Jhope ក៏បានដើរមកបើកទ្វារឲ្យម៉ាក់របស់គេទាំងទឹកមុខដូចអ្នកពិបាកចិត្ត

< កូនកុំយកអតីតកាលដាក់ក្នុងចិត្តពេកអី វាមិនមានផលល្អដល់ពេលបច្ចុប្បន្ននោះទេ>Mrs.Jung ចាប់កាន់ដៃរាងតូចព្រមទងនិយាយពាក្យលើកទឹកចិត្តមួយចំនួន

~ឆក់ស្នេហ៍មេអណ្តើកតូច~(Completed)Where stories live. Discover now