< អ៎េ!!!!ឯងឆ្កួតទេអី??កុំសួរអីល្អជាង តោះកុំខ្វល់ដើរបន្តទៅទៀតធ្វើដូចគ្មានរឿងអ្វីកើតឡើងទៅ>ពួកគេក៏បន្តដំណើរមកកាន់ចំណតឡានក្រុងដូចសព្វដង អង្គុយចាំបានមួយសន្ទុះ ឡានក្រុងក៏បានដល់អ្នកទាំងអស់គ្នាដែរនៅចំណតនោះក៏ឡើងឡានក្រុងចេញទៅ
ជីមីនចេះតែសម្លឹងទៅកាន់បុរសម្នាក់ដែរនៅអង្គុយនៅកៅអីក្បែរខ្លួនដោយភាពសង្ស័យ គេមានអារម្មណ៍ថាដូចជាធ្លាប់ស្គាល់ម្នាក់នេះ
< សម្លឹងអីនឹងអាតុញ??>
< អឺ....គ្មានអីទេ>បន្តិចក្រោយមកឡានក្រុងក៏បានឈប់មកដល់ផ្ទះរបស់គេ រាងតូចទាំងពីរក៏បានដើរសំដៅទៅផ្ទះរៀងៗខ្លួន
< ម៉ាក់ប៉ា កូនមកពីសាលាវិញហើយ>Jimin
< ទៅងូតទឹកផ្លាស់សម្លៀកបំពាក់ទៅកូននឹងបានមកញុាំអាហារជុំគ្នា បន្តិចទៀតបងប្រុសឯងគេមកពីមន្ទីរពេទ្យវិញហើយ>Mr.park បានប្រាប់កូនរបស់គាត់ ជីមីនគ្រាន់តែញញឹមហើយឡើងទៅកាន់បន្ទប់របស់ខ្លួន
ក្រាក....
សម្លេងបើកទ្វារបន្តិចរបស់ជីមីនបានធ្វើឲ្យគេភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះមានមនុស្សម្នាក់កំពុងតែនៅក្នុងបន្ទប់របស់គេ
< អ្នកណា??ហេតុអីក៏ចូលមកក្នុងផ្ទះរបស់យើង??>Jimin និយាយទាំងភ័យៗ រៀបនឹងស្រែកហៅប៉ាម៉ាក់គេទៅហើយតែត្រូវអ្នកខាងនោះខ្ទប់មាត់ជាប់
< យើងទេ កុំស្រែក!!!>តាមពិតម្នាក់នោះជាសិស្សច្បងស្លេកៗរបស់ជីមីនសោះ តែ...អ៎េ!!ម៉េចបានជាគេមកនៅក្នុងបន្ទប់របស់រាងតូចបែបនេះ??
< លោក...លោក??ម៉េចក៏មកនៅក្នុងបន្ទប់របស់ខ្ញុំ>Jimin សួរបន្ទាប់ពីរាងក្រាស់បានប្រលែងដៃចេញពីមាត់របស់ហើយ
< ក៏មិនចង់ទៅផ្ទះទើបមកផ្ទះឯងទៅ>មើលចម្លើយចុះលោកអើយ!!ចង់តែចាប់បោកឲ្យស្លាប់ទេ ធ្វើមើលតែផ្ទះគេនឹងកន្លែងរំហែរអារម្មណ៍
< ហើយផ្ទះមិត្តភក្តិលោកនោះលោកមិនទៅៗ មិនដឹងទេ!!ចេញពីបន្ទប់ខ្ញុំភ្លាមទៅ មិនចឹងទេខ្ញុំនឹងស្រែកប្រាប់គ្រប់គ្នាហើយ>Jimin យកដៃខ្លីៗរបស់ខ្លួនមកចង្អុលមុខរបស់រាងក្រាស់
YOU ARE READING
~ឆក់ស្នេហ៍មេអណ្តើកតូច~(Completed)
Romanceបានត្រឹមតែលាក់ទុកក្តីស្រឡាញ់ក្នុងបេះដូងតូចមួយនេះមិនអាចបញ្ចេញមកក្រៅបានព្រោះពាក្យថា" មេអណ្ដើក " « បើការចាកចេញរបស់ខ្ញុំធ្វើឲ្យលោកមានអនាគតល្អ មេអណ្ដើកម្នាក់នេះសុខចិត្តដើរចេញទោះដឹងថាវាឈឺយ៉ាងណាក៏ដោយ»ជីមីន មីន យ៉ុនគី//ផាក ជីមីន សរសេរដោយ: PR Møchí ツ
