ពិធីក៏បានចាប់ផ្តើមយើងសង្កេតឃើញថាកូនកម្លោះក៏បាននៅក្នុងពិធីនោះមិនបានចេញទៅណានោះដែរ ដោយត្រូវការគម្រាមរបស់អ្នកជាម្តាយ
< Woww កូនក្រមុំស្អាតណាស់>សម្លេងភ្ញៀវបានបន្លឺឡើងពេលបានឃើញសម្រស់របស់miyaតែមកមើលកូនម្លោះដូចជាគ្មានរំភើបជាមួយនោះទេ
< ពួកគេសមគ្នាណាស់អ្នកបង>Mrs.kang បាននិយាយជាមួយMrs.minទាំងស្នាមញញឹម
< តើលោកMin yoongi ព្រមទទួលអ្នកនាងkang miyaធ្វើជាភរិយានិងសន្យាថារស់នៅជាមួយគ្នាពេញមួយជីវិតទេ??>លោកអាចារ្យ បានសួរ sugaសម្លឹងមើលជុំវិញខ្លួនគេក៏ឃើញមិត្តភក្តិរបស់គេក្រវីក្បាលឲ្យគេមិនព្រមនឹងមង្គលការមួយនេះ
< បើsuga hyungយល់ព្រម តើយើងធ្វើយ៉ាងម៉េចទៅព្រោះថាគាត់បាត់ការចងចាំហើយ>soobin សួរJkទាំងព្រួយបារម្ភ គេបានដឹងដំណឹងនេះហើយព្រោះតែប៉ារបស់ស៊ូហ្គាបានប្រាប់ពួកគេ ហើយក៏លែងខឹងរឿងម្សិលមិញដែរ
< រឿងនេះបងបានត្រៀមទុករួចរាល់ហើយ>Jungkook ញញឹមយ៉ាងស្រស់តែប៉ុណ្ណេះពិធីរៀបការមិនអាចកើតឡើងបានទេ
< កូនយ៉ុន!!>Mrs.min ក្រហឹមបន្តិចហើយសម្លឹងមុខរាងក្រាស់ហាក់ដូចជាដាក់សម្ពាធ
< ខ្ញុំ...ខ្ញុំយល់ព្រម>
< តើអ្នកនាងkang...>
< មិនបានទេឲ្យខ្ញុំចូលទៅ!!ខ្ញុំត្រូវទៅជួបគេ ហុឹក...ហុឹក...បងយ៉ុន!!លែងខ្ញុំ ខ្ញុំទៅជួបស្វាមីរបស់ខ្ញុំ>មិនទាន់បានដឹងអីផង ស្រាប់តែមានសម្លេងរបស់មនុស្សស្រីណាមិនដឹងមកស្រែកឆោឡោធ្វើឲ្យផ្អើលអស់ភ្ញៀវពេញពិធី
< ហ៎ាស??ស្វាមីហ៎>
< នេះមានប្រពន្ធហើយហ៎េស??>ភ្ញៀវគ្រប់គ្នាខ្សឹបខ្សៀវគ្នាចំណែកអ្នកកាសែតនាំគ្នាថត ខ្វះយ៉ាងម៉េចបានបើថ្ងៃមង្គលការកូនប្រុសទោលសេដ្ឋីជួរមុខមាននារីម្នាក់អះអាងថាជាប្រពន្ធនោះ
< នាងជាអ្នកណា??ហេតុអីក៏ចូលមកអុកឡុកមង្គលការរបស់កូនប្រុសយើងបែបនេះ!!>Mrs.min បានស្រែកមួយទំហឹងដៃខឹងឡើងញ័រ
< ហុឹក...ហុឹក...ក៏ខ្ញុំជាប្រពន្ធរបស់កូនកម្លោះ តែ..គាត់បែរជារៀបការពួកយើងថែមទាំងមានកូនជាមួយគ្នាទៀតផង>នារីខាងនោះបានស្រែកខ្លាំងៗអះអាងថារាងក្រាស់ជាស្វាមីរបស់នាង
VOCÊ ESTÁ LENDO
~ឆក់ស្នេហ៍មេអណ្តើកតូច~(Completed)
Romanceបានត្រឹមតែលាក់ទុកក្តីស្រឡាញ់ក្នុងបេះដូងតូចមួយនេះមិនអាចបញ្ចេញមកក្រៅបានព្រោះពាក្យថា" មេអណ្ដើក " « បើការចាកចេញរបស់ខ្ញុំធ្វើឲ្យលោកមានអនាគតល្អ មេអណ្ដើកម្នាក់នេះសុខចិត្តដើរចេញទោះដឹងថាវាឈឺយ៉ាងណាក៏ដោយ»ជីមីន មីន យ៉ុនគី//ផាក ជីមីន សរសេរដោយ: PR Møchí ツ
