យើងក៏បានឃើញថាតាមពិតរាងតូចមិនទាន់បានគេងលក់នោះទេ គេបានស្តាប់ឮគ្រប់សម្តីទាំងអស់ហើយក៏អាចស្តាប់ឮពីបេះដូងមនុស្សម្នាក់នេះបានយ៉ាងច្បាស់
[ ស្រឡាញ់ណាស់!!អូនស្រឡាញ់បងណាស់yoonបានឮទេ??]Jimin បានត្រឹមតែនិយាយពាក្យមួយនេះក្នុងចិត្តទាំងស្រក់ទឹកភ្នែក ព្រោះខ្លួននឹងត្រូវចាកចេញក្នុងយប់មួយនេះជារៀងរហូត
____________
Jiminបានស្លៀកពាក់ត្រឹមត្រូវ ប្រមូលរបស់របរជារបស់ខ្លួនឯងអស់ ហើយក៏សម្លឹងមើលមុខរាងក្រាស់ជាលើកចុងក្រោយ
< ជុប...លាហើយម្ចាស់បេះដូង>Jimin ថើបថ្ងាស់រាងក្រាស់ថ្នមៗ ទឹកភ្នែកយ៉ាងអួលណែនបានហូរស្រក់មកខាងក្រោមកាត់ផែនថ្ពាល់
Sugaបានញញឹមតិចៗហាក់ដូចជាមានក្តីសុខនៅក្នុងយល់សព្វរបស់ខ្លួន ថែមទាំងឮសម្លេងល្វើយៗថាស្រឡាញ់ជីមីនជាងគេ...
ក្រឹប....
សម្លេងបិទទ្វារបានបន្លឺឡើង ពេលនេះរាងតូចបានដើរចាកចេញទាំងពីរាងក្រាស់ហើយ បើអាចគេចង់ឲ្យរាងក្រាស់លុបឈ្មោះផាកជីមីនចេញពីmemory ខួរក្បាលរបស់គេ
_skip_
រថភ្លើងនាពេលរាត្រីបានកំពុងតែបោរសំដៅយ៉ាងលឿនទៅកាន់ទីតាំង ក្នុងនោះជីមីនកំពុងតែអង្គុយយ៉ាងក្រៀមក្រំសម្លឹងមើលរូបភាពដែរមានជាមួយរាងក្រាស់
< ហុឹក....បងនឹងមានអនាគតល្អជាមួយនឹងមនុស្សស្រីដែរមានឋាន:ខ្ពង់ខ្ពស់...អ្ហឹក..មិនមែនមនុស្សប្រុសដូចជាអូន>Jimin ស្រក់ទឹកភ្នែកចុះមកខាងក្រោម
_Morning_
ពេលនេះក្រុមគ្រួសាររបស់រាងតូចបានមកអង្គុយជុំគ្នានិយាយពីរឿងជីមីន គាត់បានដឹងរឿងជីមីនចាកចេញហើយតែគាត់មិនយល់ស្របទេ ចុះការសិក្សារបស់គេនោះគិតយ៉ាងម៉េច?
< កូនគេធំហើយអូន គេថានឹងទៅរៀនទីនោះជាមួយលោកយាយរបស់គេហើយ អូនកុំភ័យបារម្ភពេកអី>Mr.park បានអង្អែលស្មាប្រពន្ធគាត់
< មែនហើយម៉ាក់ ជីមីនគេធំហើយគេអាចសម្រេចអ្វីដោយខ្លួនឯងបានហើយ>Namjoon
< ម៉ាក់សង្ឃឹមថាគេនឹងមើលថែខ្លួនឲ្យបានល្អ មិនធ្វើឲ្យម៉ាក់បារម្ភកាន់តែខ្លាំងចុះ>Mrs.park
< បើនិយាយទៅ ខ្ញុំអាណិតតែលោកមីនទេ មិនដឹងថាគេនឹងមានអារម្មណ៍យ៉ាងម៉េចនោះទេ>Namjoon
_____________
រាងក្រាស់បានបម្រះខ្លួនតិចៗដៃព្យាយាមស្ទាបរករាងតូចដែរបានឱបពេញដៃកាលពីយប់មិញ
< នេះជីមីននៅឯណាទៅ?>suga និយាយទាំងមិនទាន់ស្វាងនៅឡើយ ស្រាប់តែក្រឡេកឃើញnoteមួយនៅលើតុ
អូនត្រូវចេញទៅមុនហើយ បងមិនបាច់បារម្ភទេអូនអាចមើលថែខ្លួនឯងបានច្បាស់ណាស់ សង្ឃឹមថាបងនឹងមិនខឹងអូនទៅណា:))
< ក្មេងឆ្កួត ចេះក្រោកមុនខ្ញុំទៅកើតចាំមើលទៅដាក់ទោសដល់ផ្ទះតែម្តង>suga សើចយ៉ាងស្រស់ព្រោះគិតថារាងតូចគ្រាន់តែទៅផ្ទះមុន
To be continue.
គេរត់ចោលបងឯងហើយបងហ្គា😭
សរសេរដោយ: PR Mochi ツ
ESTÁS LEYENDO
~ឆក់ស្នេហ៍មេអណ្តើកតូច~(Completed)
Romanceបានត្រឹមតែលាក់ទុកក្តីស្រឡាញ់ក្នុងបេះដូងតូចមួយនេះមិនអាចបញ្ចេញមកក្រៅបានព្រោះពាក្យថា" មេអណ្ដើក " « បើការចាកចេញរបស់ខ្ញុំធ្វើឲ្យលោកមានអនាគតល្អ មេអណ្ដើកម្នាក់នេះសុខចិត្តដើរចេញទោះដឹងថាវាឈឺយ៉ាងណាក៏ដោយ»ជីមីន មីន យ៉ុនគី//ផាក ជីមីន សរសេរដោយ: PR Møchí ツ
Ep 37: មើលថែខ្លួនផង🔞
Comenzar desde el principio
