« អាហារដែលលោកបានកម្មង់!! »អ្នកជញ្ជូនឥវ៉ាន់បន្លឺឡើងព្រមទាំងហុចថង់អាហារទាំងអស់នោះទៅរាងតូច

« អរគុណ!! »ជុងគុកទទួលយកព្រមទាំងបន្លឺពាក្យអរគុណហើយក៏ចូលមកខាងក្នុងវិញ

« មីន,អាហារមកដល់ហើយ!! »រាងក្រាសយួរអាហារមួយស្បោងធំចូលមកសម្ដៅទៅផ្ទះបាយទាំងមិនភ្លេចហៅក្មេងល្អិតដែលអង្គុយលើសាឡុងមើលទូរទស្សន៍

« ប្រាប់ខ្ញុំធ្វើអី?ខ្ញុំប្រាប់ហើយថាមិនញាំទេ!! »
ជីមីនតបមកវិញទាំងមិនដកភ្នែកមកសម្លឹងជុងគុក

« អូនប្រាកដទេ?ហុឹម ? »

« លោកកុំសុាំច្រើនពេកបានទេ?ឬចង់អោយខ្ញុំដេញចេញពីខុនដូរនេះ? »ដោយធុញនឹងពាក្យសម្ដីជុងគុកខ្លាំងពេកជីមីនក៏ស្រែកចេញទៅទាំងតម្លើងសម្លេងនិងខឹងមនុស្សកំពុងតែអារម្មណ៍មិនល្អផងមកនិយាយដដែលៗជាមួយទៀត

« បងសុំទោស!! »ជុងគុកឆ្លើយតិចៗតបមកវិញមិនហ៊ានប្រកែកតវ៉ាច្រើនខ្លាចជីមីនខឹងដេញគេចេញពិតមែនទើបបានតែរៀបអាហារដាក់តុដើម្បីញាំម្នាក់ឯង
« អ៊ក !! »ប៉ុន្ដែខណះពេលកំពុងរៀបក្លិនម្ហូបក៏ភាយចូលក្នុងច្រមុះធ្វើអោយជុងគុកចង្អោរចេញមកទាំងយកដៃខ្ទប់ច្រមុះឈានជើងចេញឆ្ញាយពីម្ហូបដែលមានក្លិនអាក្រក់ទាំងនោះ
« ម្ហូបស្អីក្លិនអាក្រក់បែបនេះ? »ជុងគុករអ៊ូតិចៗសម្លឹងមើលម្ហូបទាំងអស់នោះទាំងមិនអស់ចិត្តទើបសម្រេចចិត្ដដើរមកអង្គុយលើសាឡុងក្បែរជីមីនវិញខ្លាចក្អួតចង្អោរចេញមកព្រោះតែចាញ់ក្លិនម្ហូបទាំងនោះ

« ម៉េចក៏មិនទៅញាំអាហាររបស់លោកទៅ? »
ខ្សែភ្នែកតូចលួចដៀងមើលអ្នកអង្គុយក្បែរខ្លួនទាំងឆ្ងល់ក្រែងទៅញាំអីហ៎េសរួចមកអង្គុយវិញធ្វើអី?

« វាធំក្លិនអាក្រក់ខ្លាំងពេក!! »

« មិនដែលទេ!! »ជីមីននិយាយទាំងមិនជឿគ្រាន់តែជុងគុកយកអាហារចេញពីថង់ក្លិនភាយរហូតមកដល់គេមិនឃើញថាធំក្លិនអ្វីអាក្រក់ផងមានតែក្លិនឆ្ងុយទាក់ទាញគេអោយទៅរក

« បងនិយាយការពិតវាឆ្អាបខ្លាំងណាស់!! »
« អូនទៅណា? »ជុងគុករៀបរាប់ប្រាប់ហើយក៏ចោទសួរពេលឃើញជីមីនងើបព្រូសពីសាឡុងសម្ដៅរកផ្ទះបាយនាយក៏បានតែងើបដើរតាមទៅត្រុកៗទាំងមុខស្អុយ

ស្នេហ៍លោកជនពាលWo Geschichten leben. Entdecke jetzt