ភាគទី30:គ្រាន់តែចង់ការពារអូន ខុសដែរមែនទេ?

Start from the beginning
                                        

"ឆ្ងា...ឆ្ងាញ់...ណាស់បងប្រុស"គេនិយាយទាំងរដាក់រដុបភ័យខ្លាចឡើងញ័រអស់ទៅហើយព្រោះពួកគេនេះតែងតែធ្វើបាបគេរហូតឲ្យគេលោះព្រលឹងម្ដងៗ ហើយស្មានថាមានអ្នកមកជួយគេដែរទេ?គឺអត់នោះទេ អ្នកណាក៏ខ្លាចពួកនេះដែរព្រោះអាងថាជាកូនអ្នកមានជួយដល់សាលានេះច្រើនទើបចង់ធ្វើអីតាមតែចិត្ត។

"ហា៎...ចុះបែបនេះឆ្ងាញ់ទេ?"ជីអូ ចាក់ទឹកលាយទៅជាមួយបាយគេទាំងអស់ហើយសួរទៅទាំងញញឹមឌឺ

"នែ៎!!ពួកឯងដូចជាហួសហេតុពេកហើយ"ដោយទ្រំអង្គុយមើកសកម្មភាពពួកគេតទៀតលែងបាន ថេយ៉ុងក៏ងើបមកនិយាយជាមួយគេដោយគ្មានខ្លាចសូម្បីតែបន្តិច

ជីអូ និងគ្នីគ្នាក៏បែរមករកប្រភពសម្លេងទាំងជ្រួញចិញ្ចើម នេះជាលើកទីមួយហើយដែលមានអ្នកមករំខានគេបែបនេះ

"អា៎ហា៎...ស្មានតែអ្នកណា តាមពិតអូនមុខស្រីនេះតើ"ហេតុអីនាយនិយាយបែបនេះ?ព្រោះជាគេនេះហើយដែលឲ្យកូនចៅតាមដានគេតាំងពីជុងហ្គុកនិងថេយ៉ុងមកដល់សាលាលើកដំបូងម្លេះ។ឃើញបែបនោះសិស្សទាំងអស់ក៏នាំគ្នាមកចោមរោមមើល ព្រោះមិនដែលឃើញអ្នកណាហ៊ានតតាំងនឹងពួកគេឡើយ។

"អំបាញ់មិញឯងធ្វើស្អីគេ?"ថេយ៍សួរទាំងមិនខ្លាចរអារ ទោះជាគេដើរមករកខ្លួនកាត់តែជិត តែគេក៏មិនបានថមថយឡើយ ផ្ទុយទៅវិញនៅសម្លឹងមុខគេមិនដាក់ភ្នែក មានអារម្មណ៍ថាមិនចូលចិត្តមុខមាត់សង្ហាររបស់អាម្នាក់នេះឡើយ។

"ជាទេវបុត្រមកសង្គ្រោះមនុស្សឬយ៉ាងមិច?"ជីអូ សួរទាំងមុខខិលលើកដៃបម្រុងនឹងប៉ៈមុខគេទៅហើយតែមានសម្លេងមួយមកបង្អាក់មិនឲ្យគេប៉ះបាន

"ដកដៃឯងចេញភ្លាម!"ជុងហ្គុកស្រែកសម្លុតពីចម្ងាយមកទាំងខឹងនឹងមួម៉ៅ

"មិនមែនជារឿងឯងទេ កុំមកពាក់ព័ន្ធ"ជីអូ

"យើងក៏មិនចង់មកពាក់ព័ន្ធប៉ុន្មានដែរ គ្រាន់តែឃើញទង្វើថោកទាបរបស់ឯងមិនបានក៏មកពាក់ព័ន្ធបន្តិចទៅ"ជុងហ្គុកដើរទៅជិតហើយទាញថេយ៍មកឈរនៅជិតខ្លួន ព្រមទាំងសម្លឹងមើលទៅជីអូដោយក្រសែភ្នែកមាំបំផុត

"ឯង...!!ឌឹប*"ជីអូ យាដៃវាយទៅលើជុងហ្គុកមួយដៃធ្វើឲ្យនាយទប់លំនឹងមិនជាប់ហើយរ៉េខ្លួនទៅក្រោយបន្តិច ចំណែកថេយ៉ុងបើកភ្នែងធំៗហើយរហ័សមកជួយទប់លំនឹងគេឲ្យជាប់

You've reached the end of published parts.

⏰ Last updated: May 01, 2022 ⏰

Add this story to your Library to get notified about new parts!

♥️🔥ប្រជែងស្នេហ៍🔥♥️Where stories live. Discover now