+ពេលយប់
កម្មវិធីជប់លៀងក៏បានចាប់ផ្ដើមឡើងព្រោះភ្ញៀវបានមកគ្រប់ចំនួនអស់ហើយ។ វាមានលក្ខណៈងាយស្រួលព្រោះម្ចាស់កម្មវិធីបានរៀបចំតុជាលក្ខណៈគ្រួសារក្នុងមួយតុៗជៀសវាងបង្កភាពរញ៉េរញ៉សក្នុងពិធីទាំងមូល។ ក្រឡេកមកមើលកម្លោះសង្ហារទាំងបីនាក់ដែលអង្គុយនៅឆ្ងាយដាច់ដោយឡែកពីគេឯងបន្តិច ប៉ុន្តែទឹកមុខញញឹមជាប់ទាក់ចិត្តនារីៗឲ្យលង់តាមសម្រស់របស់ខ្លួន។
"ពួកឯងមកយូរហើយមែនទេ?"កម្លោះសង្ហារគ្រោងដោយឈុតពណ៌ប្រផេះមើលទៅសមឥតខ្ចោះរបស់ជុងហ្គុក បានបន្លឺឡើងដោយមានកម្លោះតូចថេយ៉ុង ដើរក្បែរ
"ទើបតែអំបាញ់មិញនេះទេ"យុនហ្គី
ជុងហ្គុក ក្រឡេកមើលទៅ ជុងវុន ដែលគិតតែពីអង្គុយផឹកមិនមាត់មិនកមួយម៉ាត់សូម្បីតែមុខនាយក៏គេមិនមើល តែគេខ្ជិលខ្វល់ច្រើនទើបទាញកៅអីមកឲ្យថេយ៉ុង អង្គុយហើយក៏ទាញកៅអីមួយសម្រាប់ខ្លួនឯង
"ថេយ៉ុង ហេតុអីមិនឃើញជីមីន មកអ៊ីចឹង?"យុនហ្គី ក្រោយពីរកមើលសំណព្វចិត្តមិនឃើញទើបដាច់ចិត្តសួរថេយ៉ុង ព្រោះជាមិត្តភក្តិនឹងគ្នាអាចដឹងថាគេទៅណា
"គឺខ្ញុំក៏មិនដឹងដូចគ្នាដែរ"ថេយ៉ុង
"បើចង់ដឹងណាស់មិចមិនសួរខ្លួនឯងទៅ"ហូសុក ក៏សែនជ្រេញណាស់បាត់មុខសំណព្វចិត្តមួយថ្ងៃមិនបានទេ តែបើត្រង់មិត្តភក្តិខ្លួនឯងចង់បាត់មួយខែទៀតក៏មិនខ្ចីសួររកដែរ
"បិទមាត់ដ៏ស្អុយរបស់ឯងភ្លាម"យុនហ្គី សម្លក់គេបន្តិចព្រោះឲ្យតែនិយាយឆ្លើយឆ្លងគ្នាលើកណាមិនដែលថាមានពាក្យល្អទេ
"ឆើស!!"ហូសុក
"កើតអី បានជាធ្វើមុខគ្មានរាសីចឹង?"ហូសុក ក៏បែរទៅសួរជុងវុនដែលគិតតែពីស្ងៀមស្ងាត់មិននិយាយស្តីមួយម៉ាត់ ហើយគ្រប់គ្នាក៏បែរទៅមើលគេ
"គ្មានទេ"នាយឆ្លើយហីៗ ប៉ុន្តែទឹកមុខមិនបានបញ្ជាក់ថាគ្មានរឿងដូចសម្ដីឡើយ
"គ្មានក៏គ្មានចុះ"ខ្ជិលដេញដោលច្រើនអ្នកកម្លោះក៏បណ្តោយតាមគេ ព្រោះគេដឹងច្បាស់ថាចរិតរបស់ជុងវុនបើមិនចង់ប្រាប់ហើយមិនបាច់សួរច្រើននាំតែខាតទឹកមាត់ទេ
