ភាគទី3:អារម្មណ៍ចម្លែក

869 76 0
                                        

@គ្រីង~គ្រីង~

សំឡេងកណ្ដឹងរោទ៍បញ្ជាក់ថាដល់ម៉ោងដែលសិស្សទាំងអស់ត្រូវត្រឡប់ទៅផ្ទះវិញហើយ រីឯទឹកមុខម្នាក់ៗហាក់ដូចជារីកស្រស់ស្រាយព្រោះបានសម្រាកខួរក្បាលបន្ទាប់ពីអង្គុយរៀនយ៉ាងយូរ។ ប៉ុន្តែបើក្រឡេកមកមើលក្មេងប្រុសម្នាក់នេះវិញគឺមិនរីកជាមួយទេ ប្រៀបដូចជាគេចែកកេរ្តិ៍ឲ្យមិនស្មើអ៊ីចឹង។

<<ថ្ងៃចូលសាកលដំបូងរបស់អ្នកប្រុសតូច Tae ពិតជាថ្ងៃដែលអស្ចារ្យមិនអាចបំភ្លេចបានមែន!!>>
Jimin និយាយញ៉ោះនាយតូចទាំងសើចតិចៗ

<<មែនហើយ អស្ចារ្យខ្លាំងទៀតផង ហាសហា>>
Lizz និយាយបន្ថែមព្រមទាំងសើចសប្បាយជាមួយ Jimin

<<ពួកឯងកុំធ្វើឲ្យយើងមួម៉ៅជាងនេះបានទេ?ឲ្យតែនឹកឃើញអាមុខឆែបនោះលើកណាយើងចង់តែចាប់ហែកសាច់ជាជម្រៀកៗទេ>> Tae តបទាំងមុខក្រមូវ

<<តែយ៉ាងណាក៏គាត់ជាសិស្សច្បងយើងដែរណា>>

<<សិស្សច្បងក៏សិស្សទៅ បើមករញ៉េរញ៉ៃជាមួយយើងបែបនេះយើងក៏ជួយមិនបានដែរ>>

<<បានហើយៗ ឆាប់ទៅផ្ទះទៅនោះឡានមកទទួលហើយ>> Lizz និយាយរួចក៏នាំគ្នាដើរសំដៅទៅរកឡានដែលឈប់ចាំនឹងមុខសាលា។ មិនប្លែកទេដែល
ពួកគេមានអ្នកជូនមកហើយមកទទួលដល់សាលាបែបនេះព្រោះតែជាកូនអភិជនទើបមានអ្នកបើកឡានប្រចាំគ្រួសាររបស់ខ្លួន។

@Back to Jungkook

# ភូមិគ្រឹះ Jeon
បន្ទាប់ពីចេញពីសាលាមក Jungkook មិនបានចេញទៅណាទៀតនោះទេគឺសំដៅមកភូមិគ្រឹះវិញតែម្តង។ ក្រោយពីដាក់ម៉ូតូធំស៊េរីទំនើបដែលជាសំណព្វចិត្តរបស់ខ្លួននៅកន្លែងត្រឹមត្រូវហើយកម្លោះសង្ហារ Jungkook ក៏ចូលទៅកាន់បន្ទប់ទទួលភ្ញៀវទម្លាក់ខ្លួននឹងសាឡុងហើយផ្អែកខ្នងនឹងបង្អែកងើយក្បាលទៅលើបិទភ្នែកសម្ងំហាក់ដូចជាអស់កម្លាំងណាស់អ៊ីចឹង។ បន្តិចក្រោយមកអ្នកបម្រើក៏យកទឹកមកឲ្យចៅហ្វាយតូចរបស់ខ្លួនហើយចេញ
ទៅវិញយ៉ាងស្ងៀមស្ងាត់ព្រោះមិនចង់រំខានដល់នាយ
។ លោកស្រី Jeon ចុះពីលើផ្ទះមកឃើញកូនប្រុសមកផ្ទះទាំងថ្ងៃបែបនេះគាត់រាងចម្លែកក្នុងចិត្តដែរ ព្រោះមួយថ្ងៃៗគេមិនដែលនៅផ្ទះទេគឺដើរលេងរាល់ថ្ងៃ ហើយថ្ងៃខ្លះគេគេងក្រៅផ្ទះក៏មានដែរ ទោះជា
គាត់ខំណែនាំយ៉ាងណាក៏មិនតាមដែរនេះក៏ជាកំហុសរបស់គាត់ដូចគ្នាដែលតាមចិត្តគេតាំងពីតូចរហូតដល់ខូចមនុស្សអស់ព្រោះតែជាកូនប្រុសសំណព្វ។

♥️🔥ប្រជែងស្នេហ៍🔥♥️Where stories live. Discover now