+ពេលថ្ងៃ
"ថេយ៍ហា៎!!កូនមកពីសាលាហើយមែនទេ?"លោកស្រីគីម ដែលទើបតែនឹងមកពីខាងក្រៅដើម្បីជួបជុំជាមួយនឹងក្រុមសមាគមរបស់គាត់នោះ បានចូលមកដល់ក្នុងផ្ទះក៏ឃើញកូនប្រុសសំណព្វចិត្តកំពុងអង្គុយញ៉ាំនំមើលទូរទស្សន៍យ៉ាងរំភើយ
"មកដល់មួយសន្ទុះហើយម៉ាក់"
"គឺអីចេះណា ម៉ាក់ទើបតែមកពីសមាគមហើយមកវិញក៏ឈៀងចូលផ្ទះម៉ាក់របស់ជីមីន តែម៉ាក់ភ្លេចរបស់ដែលទិញឲ្យប៉ាកូននៅទីនោះបាត់ហើយ កូនជួយទៅយកឲ្យម៉ាក់បន្តិចមកណា"គាត់សម្រេចចិត្តប្រើថេយ៉ុង ព្រោះតែមិនចង់រំខានដល់អ្នកបម្រើឡើយណាមួយពួកគេក៏មានការងារដែលត្រូវធ្វើរៀងខ្លួនហើយគាត់ក៏មិនចង់ឲ្យថេយ៉ុងនៅទំនេរដែរ
"អត់មានរបស់កូនទេហ៎?"ថេយ៉ុង សួររបៀបអន់ចិត្តព្រោះរាល់លើកម៉ាក់គេមិនងាយទិញអីឲ្យគេទេ តែបើប្ដីរបស់គាត់វិញទិញឲ្យតែរហូត
"បើម៉ាក់ទិញឲ្យកូនមិនពេញចិត្តដដែលនឹង ហើយរាល់លើកកូនមិនដែលយកប្រើប្រាស់ទេ"នេះជាមូលហេតុដែលគាត់មិនទិញឲ្យ ណាមួយគាត់ក៏ដឹងពីចរិតរបស់គេបើមិនត្រូវចិត្តហើយកុំសង្ឃឹមថាគេយកប្រើឲ្យសោះ
"បានៗម៉ាក់ឈប់និយាយទៅកូនទៅក៏បានដែរ"ខ្ចិលតវ៉ាច្រើន នាយតូចក៏ក្រោកចេញពីសាឡុងទៅតាមការប្រើរបស់ម៉ាក់គេទាំងមិនចង់
"ឲ្យអ្នកបើកឡានជូនកូនទៅ"
"មិនអីទេម៉ាក់ កូនចង់ដើរវិញ ណាមួយផ្ទះគាត់ក៏មិនឆ្ងាយប៉ុន្មានដែរ"
"មិនបានទេវាគ្រោះថ្នាក់ណាស់ណា"គាត់ព្យាយាមឃាត់គេព្រោះតែបារម្ភពីសុវត្ថិភាពរបស់កូន ព្រោះផ្ទះរបស់គាត់នៅរៀងឆ្ងាយដាច់ដោយឡែកពីគេឯង ហើយផ្លូវចេញចូលក៏រៀងស្ងាត់ដូចគ្នា
"កូនថាមិនអីគឺមិនអីហើយ បាយៗម៉ាក់"ថាហើយថេយ៉ុង ក៏រត់ត្រុយទៅបាត់ខ្លាចគាត់ហាមទាន់ហើយគេក៏ចង់ដើរលេងដោយបែបនេះដែរឲ្យស្គាល់រសជាតិខ្លះ ម្យ៉ាងពេលថ្ងៃត្រង់បែបនេះមិនគួរមានរឿងអ្វីកើតឡើងទេណ៎!
"ហ៊ឺយ...កូនមួយនេះ"គាត់គ្រវីក្បាលហួសចិត្តនឹងចរិតរឹងរូសរបស់គេ មិនដឹងធ្វើយ៉ាងណាឲ្យគេចេះតាមគាត់មួយរឿងសោះ
