ភាគទី12:វាមិនងាយស្រួលនោះទេ Kim taehyung

572 52 2
                                        

#ម៉ោង5ល្ងាច

គ្រប់គ្នាដែលបានរកដៃគូគេងជាមួយគ្នាឃើញអស់ហើយក៏នាំគ្នាទៅយកតង់ពីលោកនាយកនិងរៀបចំកន្លែងគេងឲ្យបានឆាប់ដើម្បីយកកម្លាំងព្រោះថ្ងៃស្អែកត្រូវចេញដំណើរចូលទៅក្នុងព្រៃដើម្បីធ្វើកិច្ចការរបស់ពួកគេ។ ចម្លែកអីនៅតែនាយតូច Taehyung ដែលមិនទាន់រកគូរឃើញនឹងគេ មិនដឹងថាអ្នកណាគេណ៎ក៏ប៉ិនលាក់ខ្លួនម្លេះ បើរកឃើញបានតែតប់ពីរបីដៃលេងទេមកធ្វើចរិតប្រុសស្អាតចឹងនោះ។ កំពុងតែដើរសុខៗស្រាប់តែមានមនុស្សស្រីបីនាក់មកឈរបាំងផ្លូវគេមិនឲ្យដើរទៅមុខទៀតបាន នៅចាំស្រីដែលអង្គុយមើល Taehyung និង
Jungkook ក្នុងឡានបានទេ?? គឺជានាងនឹងហើយដែលតាមស្រលាញ់ Jungkook និងព្យាយាមចូលទៅជិតនាយ ប៉ុន្តែដឹងស្រាប់ហើយថានាយជាព្រាននារី ទាក់ទងបានតែមួយភ្លែតៗក៏ឈប់ព្រោះវាគ្រាន់តែជាការកំដរអារម្មណ៍មួយពេលប៉ុណ្ណោះហើយនាងក៏ជាមនុស្សស្រីម្នាក់ក្នុងចំណោមនោះដូចគ្នាខុសត្រង់ថានាងស្រឡាញ់ Jungkook
ស្មោះដូច្នេះនាងក៏ហួងហែងគេម្នាក់ឯងទោះបីជាគេមិនដឹងក៏ដោយ។

"ប្រញាប់ទៅណា Kim taehyung?"នាងសួរទៅ
Taehyung ពេលឃើញគេបម្រុងនឹងដើរចេញទៅ

"...."Taehyung មិនតបតែក៏រហ័សដើរហួសនាងចេញទៅ ព្រោះនាយតូចដឹងថានាងមកម្ដងណាមិនដែលថាមានរឿងល្អឡើយ ហើយនាងក៏ជាសត្រូវជាមួយគេដូចគ្នាហើយលើកនេះមិនដឹងថាមានរឿងអីទេទើបមករករឿងដល់កន្លែងបែបនេះ

"មិនឮយើងសួរទេហេស៎" ពេលគេមិនខ្វល់ជាមួយដូច្នេះនាងខឹងណាស់ស្រែកដាក់គេភ្លាមៗយកតែម្ដង

"ជៀសផ្លូវទៅ"Taehyung និយាយទាំងទឹកមុខស្មើ

"មិនជៀស យ៉ាងម៉េច?"គ្នីគ្នារបស់នាងក៏មកកាក់ផ្លូវ

"ឥឡូវមានរឿងអីនិយាយក៏និយាយមក"នាយតូចនិយាយទាំងធុញទ្រាន់ មិនដឹងថារឿងអីទៀតទេលោកអើយឈឺក្បាលនឹងពួកនេះណាស់

"ឯងត្រូវជាអ្វីជាមួយ Jungkook?"

"ចង់ដឹងធ្វើអី?"

"យើងសួរម៉េចមិនឆ្លើយ"នាងចាប់ផ្ដើមស្រែកខ្លាំងៗ

♥️🔥ប្រជែងស្នេហ៍🔥♥️Where stories live. Discover now