Jungwoon ដែលឈរនៅក្បែរឡានតាំងពីចុះមកម្ល៉េះប៉ុន្តែមិនបានទៅណានោះទេព្រោះចាំមើលអ្នកទាំងពីរដែលដេកកៀកកើយគ្នានឹងឯងហើយក៏បានឃើញរាល់សកម្មភាពរបស់ Jungkook ទៅលើ Taehyung ដូចគ្នា។ ដោយទ្រាំនឹងទង្វើរបស់ Jungkook ទៅលើ Taehyung មិនបាននាយក៏ចូលមកឃាត់គេព្រោះបើនៅយូរអាចនឹងមានរឿងកាន់តែធំហើយអារម្មណ៍របស់ខ្លួនក៏នៅមិនសុខដូចគ្នាពេលគេមកបំពានលើ Taehyung។
"លែងគេទៅ"Jungwoon ចូលមកឃាត់ដោយទឹកមុខមិនពេញចិត្តយ៉ាងខ្លាំង
ឮសំឡេងនរណាម្នាក់មកឃាត់ Jungkook ក៏ដកមាត់ចេញពី Taehyung ហើយងាកទៅក៏ឃើញមិត្តខ្លួនកំពុងសម្លឹងមកដោយក្រសែភ្នែកមិនពេញចិត្ត។
"បង Jungwoon...."បានឱកាសល្អ Taehyung ក៏រើចេញពីដៃ Jungkook រត់ទៅឈរពីក្រោយខ្នង Jungwoon
"ហ៊ឹស...."Jungkook សើចរហ៊ឹសក្នុងបំពង់កសម្លឹងទៅ Jungwoon ដូចគ្នានាយក៏ដឹងថា Jungwoon មានអារម្មណ៍យ៉ាងម៉េចចំពោះ Taehyung គ្រាន់តែមើលតាមរយៈក្រសែភ្នែកក៏ដឹងបាត់ទៅហើយ
"ហេតុអីឯងធ្វើបែបនេះដាក់ Tae?"Jungwoon សួរទៅកាន់នាយ Jungkook ដោយសំឡេងរឹងកំព្រឹស
"ហេតុអីធ្វើមិនបាន ឯងខឹង??"នាយលើកចិញ្ចើមម្ខាងសួរបកទៅវិញនិងចាំមើលប្រតិកម្មរបស់គេដូចគ្នា
"អាចង្រៃ..."Jungwoon ស្ទុះទៅប្រុងនឹងវាយ Jungkook ហើយតែត្រូវ Taehyung ចាប់ជាប់ព្រោះមិនចង់ឲ្យមិត្តភក្តិរបស់គេត្រូវមកឈ្លោះគ្នាដោយសាតែខ្លួនឡើយ
"ឯងចង់វាយមិត្តខ្លួនឯងដោយសារមនុស្សម្នាក់??" Jungkook និយាយដោយសម្លេងរាបស្មើហើយមិនភ្លេចមើលមុខ Taehyung ដែរ
"បើឯងហ៊ានតែធ្វើឱ្យ Tae យំទៀតយើងមិនធានាថាឯងនឹងនៅជាមិត្តយើងទៀតនោះទេ"Jungwoon និយាយច្បាស់ៗមួយៗបញ្ជាក់ទៅនាយសង្ហារដែលធ្វើមុខរាបស្មើហាក់មិនបានភ្ញាក់ផ្អើលនឹងសំដីរបស់គេឡើយ ផ្ទុយទៅវិញនាយបែរជាចង់សើច មិត្តភាពតាំងពីនៅតូចៗបែរជាត្រូវមកកាត់ផ្ដាច់ដោយសារតែមនុស្សម្នាក់ចឹងមែនទេ? លេងសើចពេកទេដឹង!!
"បង Jungwoon យើងទៅៗ" Taehyung ចាប់ទាញជាយអាវនាយតិចៗតឿនឲ្យឆាប់ទៅព្រោះបើនៅយូរទៀតខ្លាចថាអ្នកទាំងពីរឈ្លោះគ្នាកាន់តែខ្លាំងហើយខ្លួនក៏ជាដើមហេតុដែលធ្វើឲ្យអ្នកទាំងពីរទៅជាបែបនេះ
