ភាគទី9:ដំណើរទស្សនកិច្ច

593 51 7
                                        

ពីមួយថ្ងៃទៅមួយថ្ងៃទំនាក់ទំនងរវាងកម្លោះសង្ហារ
Jeon Jungkook និងកម្លោះតូច Kim Taehyung កាន់តែមានការប្រែប្រួលតែមិនមែនប្រែប្រួលមកត្រូវរ៉ូវគ្នាវិញទេ គឺកាន់តែឈ្លោះខ្លាំងលើសដើមព្រោះនាយក្រាស់កាន់តែតាមរករឿងស្អិតមិនថាថ្ងៃណានោះទេជាពិសេសពេលថ្នាក់នាយទំនេរគឺគេតែងតែមកញ៉ោះនាយតូចដល់ថ្នាក់ទៀតផង ហើយក៏មានពេលខ្លះឈ្លោះគ្នាស្ទើរតែរង្គើសាលាទៀតផង រហូតដល់អ្នកនៅក្នុងសាលាទាំងមូលមានការងឿងឆ្ងល់នឹងអ្នកទាំងពីរជាខ្លាំង នេះមិនចេះត្រូវគ្នាមួយនាទីទេឬយ៉ាងម៉េច??ជាពិសេសគឺរាងក្រាស់តែម្តង បើមិនបានរករឿងគេមួយថ្ងៃគឺបាយមិនឆ្ងាញ់ឡើយ ព្រោះខ្លួនចូលចិត្តពេលនាយតូចខឹងណាស់ ថ្ពាល់ក្រហមៗគួរឲ្យស្រឡាញ់ណាស់ដឹងអត់?

មានឆ្ងល់ទេថាហេតុអីបានជានាយចូលរៀនវិញបាន

#ត្រឡប់ទៅពេលមុន

បន្ទាប់ពីបានជំនួយពីមិត្តភក្តិក្នុងការទៅអង្វរលួងលោមម្ដាយដើម្បីកុំឲ្យគេចូលធ្វើការហើយនោះ នាយក៏នាំពួកគេទៅផ្ទះខ្លួនតែម្តងព្រោះបើទុកយូរខ្លាចដូរចិត្តម្ដាយមិនបាន។

~ងឺត~~

សម្លេងជាន់ហ្វ្រាំងឡានរបស់នាយកម្លោះសង្ហាបានចូលមកដល់មុខផ្ទះថែមទាំងមានមិត្តភក្តិទាំងបីមកជាមួយដែរ

"ជំរាបសួរអ្នកម៉ាក់"ចូលមកដល់ខាងក្នុងភ្លាមកម្លោះទាំងបីក៏លើកដៃសំពះគោរពតាមការគួរសមទៅកាន់មនុស្សចាស់ដែលកំពុងអង្គុយអានកាសែតលើសាឡុង

"លើកដៃថ្វាយព្រះ ហីយ៉ា~ថ្ងៃនេះមកជុំគ្នាតែម្ដងហើយណ៎ អង្គុយចុះសិនមក"Mrs.jeon និយាយទាំងទឹកមុខញញឹមពេលបានឃើញពួកគេ គាត់ស្រឡាញ់ប្រៀបដូចជាកូនបង្កើតអីចឹង

"បាទ"ថាហើយក៏អង្គុយលើសាឡុងទាំងបីនាក់រួមទាំង Jungkook ដែរ

"ចុះលោកអ៊ំប្រុសទៅណាហើយអ៊ំស្រី?"Jungwoon

"គឺគាត់ទៅធ្វើការបាត់ហើយ មានការអីមែនទេទើបមកទាំងអស់គ្នាបែបនេះហា៎?"
រាងចំណាស់ចាប់ផ្ដើមសួរឡើងពេលអ្នកបម្រើដែលយកទឹកមកឲ្យពួកគេផឹកនោះបានចេញទៅវិញ។ ខណៈនោះ Jungkook ក៏ញាក់ភ្នែកដើម្បីបញ្ជាក់ទៅពួកគេឲ្យនិយាយសាច់ការ

♥️🔥ប្រជែងស្នេហ៍🔥♥️Where stories live. Discover now