ក្រោយពីជូននាយតូចមកដល់ផ្ទះហើយ នាយក៏ត្រឡប់ទៅផ្ទះវិញតាមធម្មតាសំណាងហើយដែលថ្ងៃនេះនាយជិះឡានមកព្រោះម៉ូតូសំណព្វចិត្តខ្លួនមានបញ្ហាដេរមិនឆេះកុំអីនាយតូចនឹងមិនព្រមជិះជាមួយគេនោះទេ។ ពេលទុកដាក់ឡាននៅកន្លែងស្រួលបួលហើយនាយក៏ដើរចូលទៅក្នុងផ្ទះ តែចម្លែកណាស់ហេតុអីថ្ងៃនេះមានមនុស្សជុំអ៊ូអរម្ល៉េះ
<<កូនប្រុសមកហើយ>>អ្នកស្រី Jeon ដើរមករកកូនទាំងញញឹម
<<មានអីមែនទេម៉ាក់?>>Jungkook
<<បងប្រុសកូនមកពី Italyវិញហើយគេប្រាប់ថាចង់ជួបកូន ម៉ោះចូលមកក្នុងផ្ទះសិនមក>>Mrs.jeon
<<បាទម៉ាក់>>ថាហើយអ្នកទាំងពីរក៏ដើរចូលទៅក្នុងផ្ទះ
<<បងប្រុស បងថ្លៃ សួស្តី>>នាយកម្លោះ Jungkook និយាយទាំងញញឹមទៅកាន់បងទាំងពីររបស់ខ្លួនដែលអង្គុយនៅលើសាឡុង
<<មកហើយហេស៎ អង្គុយសិនមក>> Jeon DongHae ជាបងប្រុសធំរបស់ Jungkook ពេលឃើញប្អូនប្រុសមកហើយក៏ហៅឲ្យអង្គុយ
<<បងថាចង់ជួបខ្ញុំហេស៎?>>Jungkook ដើរទៅអង្គុយនៅម្ខាងនៃសាឡុងមួយទៀត
<<មែនហើយ បងចង់ឲ្យឯងធ្វើការក្នុងក្រុមហ៊ុនជាមួយបង>>DongHae
<<ថាម៉េចនឹងបងប្រុស?>> Jungkook ស្រាប់តែភ្ញាក់ផ្អើល ចង់ឲ្យធ្វើការក្នុងក្រុមហ៊ុនហេស៎? លេងសើចពេកទេដឹង
<<តែខ្ញុំមិនទាន់រៀនចប់ទេ ឲ្យធ្វើម៉េចនឹងកើតទៅ>>
នាយតបវិញទាំងមិនសូវពេញចិត្ត មិនទាន់ដើរលេងឆ្អែតផងមកឲ្យនាយធ្វើការបែបនេះរវល់រកតែពេលដើរលេងមិនបាន អត់ទេ!!សម្លាប់នាយវិញទៅល្អជាង
<<បងមិននិយាយលេងទេ តាមពិតទៅបើសិនជាឯងរៀនមែនទែនក៏មិនដល់ស្មើនឹងដែរ ពេលនេះឯងអាចក្លាយទៅជាអគ្គនាយកក្រុមហ៊ុនបាត់ហើយ>>
DongHae
<<តែ.....>>Jungkook
<<ជឿតាមបងទៅកូន ណាមួយក្រុមហ៊ុនមួយនេះក៏នឹងក្លាយទៅជារបស់កូនដដែលទេ ហើយបងរបស់កូនក៏មានក្រុមហ៊ុនដែលត្រូវទៅគ្រប់គ្រងដូចគ្នានៅមានប្រពន្ធរបស់គេដែលត្រូវមើលថែទៀត បន្តិចទៀតក៏មានកូន បែបនេះបងរកពេលឃ្លាមិនបានទេ>>
Mrs.jeon ខំនិយាយពន្យល់ឲ្យនាយបានដឹងនិងយល់ព្រមនៅសំណើររបស់គាត់
