ធ្មេចបើកៗ ថ្ងៃដែលជុងហ្គុកនិងថេយ៉ុងត្រូវទៅអាមេរិកក៏កាន់តែកៀកមកដល់គឺនៅសល់ពេលពីរថ្ងៃទៀតប៉ុណ្ណោះដែលពួកគេនឹងត្រូវចេញដំណើរហើយ។ ថ្ងៃនេះផងដែរគ្រួសារទាំងពីរក៏បានមកជួបជុំគ្នានៅផ្ទះរបស់ជុងហ្គុក គឺមកពិភាក្សាគ្នាអំពីការធ្វើដំណើររបស់ពួកគេនេះឯង។
"ចាសអ្នកបងខ្ញុំក៏យល់ស្របតាមនឹងដែរ កូនទាំងពីរចង់ស្នាក់នៅនឹងក្នុងសាលាឬក៏ស្នាក់នៅ condo?"បន្ទាប់ពីអង្គុយពិភាក្សាគ្នាពីនេះពីនោះយ៉ាងយូរត្រូវរ៉ូវគ្នាអស់ហើយគាត់ក៏បែរមកសួរនាយក្រាស់និងនាយតូចអំពីកន្លែងស្នាក់នៅថាពេញចិត្តទីណាគាត់នឹងបានចរចារជាមួយនឹងអ្នកនៅខាងនោះឲ្យរៀបចំឲ្យ គាត់មិនចង់ឲ្យគេពិបាកនោះទេគ្រប់យ៉ាងគាត់ជាអ្នកចាត់ចែងឲ្យកូនស្រេច។
"គឺខ្ញុំស្រេចតែលើថេយ៍ទេម៉ាក់"ជុងហ្គុក ក៏តបវិញទាំងដៃនៅកាន់ដៃថេយ៍ជាប់មិនរបេះសូម្បីបន្តិច ទោះបីជានាយតូចខំក្ដិចមួលឲ្យលែងយ៉ាងណាក៏សង្សារសង្ហារបស់គេមិនខ្ចីលែងដែរ។
"កូនថេយ៍គិតថាទីណា"លោកស្រីចន ក៏សួរទៅកាន់ថេយ៍វិញទាំងហៅកូនឲ្យទន់ល្អូកដល់ថ្នាក់នាយតូចឡើងចង់អៀនទៅហើយ ហៅកូនអីមិនទាន់បានរៀបការផង។
"គឺ...ខ្ញុំទីណាក៏បានដែរបាទ"នាយតូចឆ្លើយញឹមៗ ណាមួយខ្មាសដែលគាត់ហៅកូនឡើងពេញៗមាត់ផង។
"អញ្ចឹងសម្រេចថាគេងនៅក្នុងខុនដូរចុះណា"
"ប៉ុន្តែបងចង់ឲ្យគេនៅស្នាក់នឹងសាលាវិញដើម្បីឲ្យគេបានរៀនរស់នៅជាមួយនឹងអ្នកដទៃខ្លះ"លោកចន ក៏ជួយបន្ថែមតាមគំនិតរបស់គាត់ ត្រូវហើយគាត់ចង់ឲ្យគេបានរស់នៅដូចអ្នកដទៃ រៀនរស់នៅក្នុងសង្គមខាងក្រៅខ្លះ។
"បែបនេះក៏ម្យ៉ាងដែរណា កូនមិនថាអីទេមែនទេ?"
"អត់ទេ"អ្នកទាំងពីរក៏ឆ្លើយព្រមគ្នាយ៉ាងស្រុះមិនហ៊ានប្រឆាំងនឹងប៉ារបស់ខ្លួនឡើយបើគាត់ថាយ៉ាងណាគឺយ៉ាងហ្នឹងហើយ។
"ល្អណាស់"
"ប៉ុន្តែឯងទាំងពីរជាសង្សារនឹងគ្នាមែនទេ?"ស្ងាត់អស់ពេលជាយូរលោកគីមក៏ទើបតែស្រដីឡើងហើយសួរសំណួរដែលគាត់ដឹងរួចហើយនោះបញ្ជាក់ទៅនាយតូចនិងជុងហ្គុក ធ្វើឲ្យអ្នកទាំងអស់គ្នាដែលមានវត្តមាននៅទីនោះងាកមើលមុខគាត់គ្រប់គ្នា ក្រែងដឹងហើយមិនអញ្ចឹង?
