ភាគទី29; ដៃក្រអូប

291 18 1
                                        

+ថ្ងៃថ្មី

ថ្ងៃនេះជាថ្ងៃដំបូងហើយដែលជុងហ្គុកនិងថេយ៉ុងចូលរៀននៅសាលាថ្មីនេះ។ អ្វីៗខុសប្លែកពីនៅសេអ៊ូលទាំងស្រុង ទាំងវិន័យសាលា ទាំងឯកសណ្ឋាននិស្សិត និងម៉ោងចូលរៀនជាដើម។ ហើយសាស្រ្តាចារ្យក៏មានវិន័យតឹងរឹងរៀងៗខ្លួនដើម្បីពត់លត់ដល់សិស្សណាដែលខូច និងមិនគោរពវិន័យសាលាផងដែរ។

អ្នកទាំងពីរដើរចូលមកដល់បរិវេណមុខសាលាហើយក៏ងើយមើលទៅអគារសិក្សាដែលបណ្ដែតខ្លួនខ្ពស់សន្លឹមងើយស្ទើតែចុកកទៅហើយ។

"ហ៊ឹម...."នាយតូចស្ងាបឡើងទាញអារម្មណ៍របស់កម្លោះសង្ហារឲ្យងាកមកមើលមួយរំពេច

"អូនងងុយឬ?"នាយសួរទាំងចាប់ក្រសោបមុខសង្សារបណ្ដូលចិត្តថ្នមៗដោយការបារម្ភ

"អឹម...ងងុយគេងណាស់"ថេយ៉ុងឆ្លើយទាំងញីភ្នែកតិចៗ ព្រោះយប់មិញម្នាក់ៗមិនបានគេងទេដោយសារតែអ្នកគ្រប់គ្រងមិនឲ្យគេងជាមួយគ្នា ពួកគេទាំងពីរក៏សម្រេចចិត្តលួចចេញក្រៅកន្លែងស្នាក់ដើម្បីដើរលេងពេញមួយយប់។ បើមិនឲ្យគេគេងជាមួយគ្នាហើយអញ្ចឹងមួយយប់នឹងក៏មិនបាច់គេងដែរ ដើរលេងទល់ភ្លឺរហូតដល់ពេលត្រូវមកក៏ចូលមកវិញរៀបចំខ្លួនមកសាលាតែម្ដងទៅ។

"មិនអីទេណា ចាំបងរកដំណោះស្រាយ យ៉ាងណាយើងទាំងពីរត្រូវតែបាននៅជាមួយគ្នាណា"នាយនិយាយទាំងមិនប្រាកដក្នុងចិត្តថាបានសម្រេចឬអត់ មិនដឹងថាគិតខុសឬត្រូវទេដែលយល់ព្រមមកស្នាក់នៅក្នុងសាលាតាមសម្ដីប៉ារបស់នាយ បើពេលនោះខ្លួនប្រកែកថានៅ condo តែពីរនាក់ក៏មិនមកវេទនាចឹងដែរ មកដល់ដំណាក់កាលនេះហើយបកក្រោយក៏ពិបាកហើយបើសិនជាលួចទៅរស់នៅតែពីរនាក់ច្បាស់ជាមានរឿងជាមួយប៉ានាយមិនខាន ព្រោះកូនចៅដែលគាត់បង្កប់ឲ្យមកតាមដានគេមានច្រើនណាស់ ទោះបីជាគាត់ដាក់មិនឲ្យគេដឹងក៏មិនអាចលាក់បាំងគេជិតដែរ។

"អូនជឿបង"នាយតូចញញឹមស្រស់តបទៅវិញ ពួកគេទាំងពីរក៏បណ្ដើរគ្នាទៅថ្នាក់។

#Class room

"អារុណសួស្ដីប្អូនៗទាំងអស់គ្នា!"អ្នកគ្រូនិយាយទៅកាន់សិស្សក្នុងថ្នាក់ទាំងអស់គ្នាជាភាសាអង់គ្លេសពួកគេក៏ឆ្លើយតបទៅអ្នកគ្រូវិញគ្រប់គ្នា

♥️🔥ប្រជែងស្នេហ៍🔥♥️Where stories live. Discover now