រាត្រីស្ងាត់បានឈានចូលមកដល់ ខ្យល់បក់រវិចៗទៅមកៗបង្កើតបានជាអាកាសធាតុត្រជាក់ដល់ឆ្អឹងខ្នង។ ជាធម្មតានៅក្នុងព្រៃគឺមានសភាពគួរឲ្យខ្លាចព្រោះវាងងឹតចាក់ភ្នែកមិនធ្លុះហើយបូករួមជាមួយនឹងខ្យល់ត្រជាក់ផងនោះគឺវាធ្វើឲ្យមានភាពព្រឺព្រួចមួយកម្រិតទៀត។ នៅក្រោមដើមឈើធំមួយដែលមានមនុស្សប្រុសមួយគូរបានដុតភ្លើងបំភ្លឺនិងកម្ដៅខ្លួនដើម្បីកាត់បន្ថយភាពត្រជាក់គឺមានសភាពស្ងប់ស្ងាត់ព្រោះម្នាក់ៗមិនបាននិយាយរកគ្នាសូម្បីតែមួយម៉ាត់បន្ទាប់ពីមកដល់ទីនេះ។ មូលហេតុដែលស្ងៀមស្ងាត់នេះព្រោះ ថេយ៉ុង នៅតែភ័យខ្លាចចំពោះរឿងដែលកើតឡើងអំបាញ់មិញនេះ។
+ត្រឡប់ទៅមុននេះបន្តិច
"ក្រែងឈឺជើង ឡើងខ្នងមក"ជុងហ្គុក ក៏បែរទៅនិយាយជាមួយគេវិញ។ ដឹងពីបំណងរបស់គេហើយ ថេយ៉ុង ក៏ព្រមឡើងខ្នងតាមការសុំរបស់គេ រំពេចនោះស្រាប់តែ....
"អា៎យ...!!!" ថេយ៉ុង ស្រែកភ្លាត់សំឡេងពេលមានអារម្មណ៍ថានៅលើជើងមានរបស់ទន់ៗត្រជាក់ៗកំពុងវារកាត់ តែពេលក្រឡេកទៅឃើញនៅលើជើងខ្លួនមានសត្វពស់ធំមួយមិនដឹងមកតាំងពីពេលណាទើបស្រែកយកតែម្ដងស្ទើតែផ្អើលព្រៃ ចំណែកនាយក្រាស់វិញក៏ភ្ញាក់ផ្អើលមិនស្ទើរ ចុះបើនៅសុខៗមកស្រែកបែបនេះអ្នកណាមិនផ្អើល។
និយាយតាមត្រង់ទៅចុះ ថេយ៉ុង គឺជាមនុស្សដែលខ្លាចពស់ខ្លាំងបំផុត ព្រោះអីដឹងទេ?? គឺកាលពីនៅក្មេងៗគេធ្លាប់បានទៅលេងនៅចំការផ្លែឈើពូរបស់គេនៅឯជនបទ ប៉ុន្តែជាអកុសល ថេយ៉ុង ត្រូវបានពស់ចឹកស្ទើរស្លាប់ស្ទើររស់ពេលនៅក្រោមដើមក្រូចហើយពស់ក៏ធ្លាក់មកភ្លាមៗ។ នេះជាមូលហេតុដែលធ្វើឲ្យគេខ្លាចរអាសត្វនេះខ្លាំងណាស់មិនចង់សូម្បីតែរំលឹកអំពីវា។
"មានរឿងអីបានស្រែកខ្លាំងយ៉ាងនេះ?"ជុកហ្គុង បំបែរខ្លួនមកសួរដោយការព្រួយបារម្ភខ្លាចគេមានរឿងអ្វីកើតឡើង
"គឺ...គឺ..ពស់ ពស់ យកវាចេញទៅ"ថេយ៉ុង ស្រែកយំទាំងបិទភ្នែកមិនហ៊ានមើលដៃក៏ចង្អុលទៅជើងមិនឈប់ប្រាប់ថាមានរបស់ម្យ៉ាងកំពុងឡើងលើជើងរបស់ខ្លួន
