ម្នាក់ៗនាំគ្នាខិតខំស្វែករកពួកគេយ៉ាងខ្លាំង ដោយបំបែកគ្នាជាក្រុមហើយនេះជាពេលព្រឹកទើបមិនមានបញ្ហាអ្វីដល់ពួកគេឡើយ។ ចំណែកអ្នកកម្លោះ ជុងវុន ដូចជាភិតភ័យជាងគេព្រោះ ថេយ៉ុង បាត់ខ្លួនទៅទាំងមូលតែខ្លួនបែរជាមិនដឹងទៅវិញ ហើយអ្វីដែលនាយបារម្ភខ្លាំងនោះគឺ ថេយ៉ុង បាត់ទៅជាមួយ ជុងហ្គុក ទៀតទើបចេះតែខ្លាចថា ជុងហ្គុក គិតអ្វីឬធ្វើអ្វីផ្ដេសផ្ដាសដាក់ ថេយ៉ុង។
"ថេយ៉ុង ជុងហ្គុក មានឮពួកយើងហៅដែរទេ? អ្នកទាំងពីរនៅទីណា?"សំឡេងស្រែកហៅរបស់ពួកសិស្សនិងលោកគ្រូអ្នកគ្រូនៅតែបន្តជារឿយៗក្រែងទទួលបានការឆ្លើយតបពីពួកគេវិញ ប៉ុន្តែមិនដូច្នោះទេ សូម្បីតែការឆ្លើយតបមួយម៉ាត់ក៏គ្មានដែរមិនដឹងថាពួកគេមកខុសកន្លែងឬយ៉ាងណានោះទេ។
"ឯងទៅណា ជុងវុន?"យុនហ្គី សួរឡើងខណៈពេលដែលឃើញ ជុងវុន ដើរទៅផ្សេងពីក្រុម
"យើងទៅរក ថេយ៍"នាយឆ្លើយធម្មតាហើយប្រុងនឹងឈានជើងទៅបន្តតែត្រូវ យុនហ្គី ឃាត់
"តែឯងទៅតែម្នាក់ឯងវាគ្រោះថ្នាក់ខ្លាំងណាស់ណា"
មែនហើយ នៅក្នុងព្រៃវាពិតជាមានគ្រោះថ្នាក់ប្រសិនបើទៅណាមកណាតែម្នាក់ឯង ហើយដែលសួរនាំដែលហាមឃាត់នេះក៏ដោយសារតែការបារម្ភពីមិត្តភក្តិខ្លួនមិនចង់ឲ្យមានអ្នកណាកើតអ្វីឡើយ នេះ ជុងហ្គុក និង ថេយ៉ុង បាត់ខ្លួនរកមិនទាន់ឃើញផង ឥលូវនេះ ជុងវុន ចង់ទៅម្នាក់ទៀតគេមិនព្រមនោះទេ
"មែនហើយបើឯងទៅពួកយើងក៏ទៅជាមួយដែរ"
ហូសុក ក៏និយាយឡើងប៉ុន្តែការសន្ទនារបស់ពួកគេបានឮទៅដល់ ជីមីន និង Lizz ដែលឈរនៅក្បែរនោះចាំស្ដាប់ពួកគេ ហើយ ជីមីន ក៏រត់ចូលមក
"ពួកខ្ញុំសុំទៅផងបានទេ?"ជីមីន
"មិនបាននោះទេ ជីមីន ត្រូវនៅជាមួយលោកគ្រូនៅនឹងហើយ វាគ្រោះថ្នាក់ណាស់ណា"យុនហ្គី ក៏បែរមកនិយាយជាមួយគេវិញដោយសំដីផ្អែមស្រទន់ដែលមិនធ្លាប់និយាយដាក់អ្នកណាពីមុនមក
"ប៉ុន្តែពួកខ្ញុំក៏បារម្ភពី ថេយ៉ុង ដែរណាគេជាមិត្តភក្តិរបស់ខ្ញុំបើមិនឃើញពួកខ្ញុំទៅរកគេ គេប្រាកដជាអន់ចិត្តស្លាប់ហើយ"Lizz ខំព្យាយាមនិយាយហេតុផលប្រាប់ពួកគេដើម្បីឲ្យមានចិត្តអាណិតដល់ខ្លួន ហើយការខិតខំប្រឹងប្រែងរបស់គេពិតជាមិនខកបំណងមែន
