បន្ទាប់ពីញ៉ាំអាហាររួចរាល់ហើយ Taehyung ក៏សុំអនុញ្ញាតពីម៉ាក់របស់ខ្លួនដើម្បីទៅទិញ cake យកមកញ៉ាំទៀតព្រោះមានអារម្មណ៍ថាឃ្លានហើយក៏ដូចជាខានញ៉ាំវាយូរដែលហើយ។ បន្ទាប់ពីទទួលបានការអនុញ្ញាតហើយគេក៏ដើរទៅកាន់ហាងតែម្ដងព្រោះវាក៏នៅជិតផ្ទះរបស់ខ្លួនដូចគ្នា ពេលកំពុងតែដើរចូលក្នុងហាងគេក៏បានដើរទៅប៉ះជាមួយនឹងនរណាម្នាក់
<<អូ!សុំទោស ឯងគឺ....>>Yoongi
<<សិស្សច្បង នេះមកទិញនំដែរហេស៎?>> Taehyung
<<មែនហើយ ចុះឯងមកទិញនំមែនទេ?>>Yoongi សួរបកទៅវិញ
<<បាទ!តែសិស្សច្បងមកទិញនំហេតុអីមិនឃើញមានកាន់អញ្ចឹង?>>ដោយមិនឃើញថាគេកាន់នំត្រឡប់ទៅវិញទើបនាយតូចដាច់ចិត្តសួរ មកទិញនំស្អីមិនឃើញមានកាន់ទៅផ្ទះវិញវាដូចជាចម្លែកពេកហើយ
<<គឺ....គ្មាននំដែលបងចង់រកនឹងណាទើបបងត្រឡប់ទៅវិញ>>Yoongi ឆ្លើយទាំងរដិបរដុបព្រោះនាយមកមិនមែនមកទិញនំនោះទេ តែមកតាមមនុស្ស
<<អរ!អីចឹងសោះ អូ!នោះ Jimin តើតោះសិស្សច្បងទៅរាក់ទាក់គេបន្តិចទៅ>>ថាហើយ Taehyung ក៏ទាញដៃ Yoongi ទៅជាមួយរកតែគេប្រកែកមិនទាន់
<<Jimin!!>>Taehyung ស្រែកហៅមិត្តខ្លួនតែដៃមិនព្រមលែង Yoongi វិញនោះទេ
<<អា៎វ!! Taehyung មកទិញនំមែនទេ?ចូលមកក្នុងសិនមក>>Jimin ដើរចូលមកទទួល Taehyung ទាំងញញឹមពព្រាយតែធ្វើជាមិនឃើញអ្នកដែលនៅក្បែរនោះប្រៀបដូចជាគេនឹងគ្មានរូបរាងនៅទីនេះចឹង(ត្រូវគេទុកជាមនុស្សគ្មានរូបរាង🤧)
<<អឹម>>Taehyung
<<នេះណាជានំរូបមន្តថ្មីដែលបង TanYi(តានយី)
ទើបតែនឹងធ្វើថ្មីៗ ឆ្ងាញ់ណាស់ណាឯងសាកភ្លក្សមើល៎>>ថាហើយ Jimin ក៏យកនំមកឲ្យ Taehyung ញ៉ាំ
<<ហ៊ឹម...ឆ្ងាញ់ណាស់!សិស្សច្បងភ្លក្សមើលសិនទេ?>>ក្រោយពីសាកខ្លួនឯងហើយ Taehyung ក៏យកនំឲ្យ Yoongi ភ្លក្សតែត្រូវនាយបដិសេធមិនចង់ញ៉ាំនោះទេ
<<អត់ទេ Tae សាកចុះបងមិនបាច់ក៏បានដែរ>>Yoongi
<<យ៉ា~សាកតែបន្តិចទេប្រយ័ត្នម្ចាស់គេអន់ចិត្តណា>>Taehyung ព្យាយាមបញ្ចុះបញ្ចូល
